MENU
សាកសពពលករខ្មែរ៥នាក់ ដែលសមត្ថកិច្ចថៃបញ្ជូនចេញពីថៃ នៅដើមឆ្នាំ២០១៧មកកម្ពុជា
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៥ មករា ២០១៧, ១៣:៤៧ | ៧២៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖  សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបងបាននិយាយថាពលករខ្មែរបានស្លាប់កើនដល់៥នាក់ហើយនៅក្នុងទឹកដីថៃក្នុងហេតុការណ៍ផ្សេងៗគ្នាត្រូវបានបញ្ជួនមកស្រុកវិញនៅដើមឆ្នាំ២០១៧នេះ។

ប្រភពព៌ត័មានពីកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះអាជ្ញាធរថៃបានបញ្ជួនសាកសពពលករខ្មែរចំនួន២នាក់ទៀតកាត់តាមច្រកទ្វាអន្តរជាតិដូងដើម្បីប្រគល់អោយសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

សាកសពជនរងគ្រោះទី១ មានស្រុកកំណើតនៅភូមិតាប៉ុន ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យឈ្មោះតែង សារី ភេទប្រុស អាយុ២៥ឆ្នាំ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បញ្ជួនដល់ព្រំដែននៅម៉ោង១២.៣០នាទីនិងម្នាក់ទៀតឈ្មោះនួន វ៉ាន់ឆៃ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិ ឃុំស្រុកបវេល ខេត្តបាត់ដំបងស្លាប់ក្នុងខេត្តគូរ៉ាត ប្រទេសថៃដោយសាររបួសលើដោះខាងឆ្វេងបញ្ជួនដល់ច្រកទ្វាព្រំដែននៅម៉ោង១១.៣០នាទីរំលងអាធ្រាត។

គួរបញ្ជាក់ថា រយះពេល៤ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ដើមឆ្នាំ២០១៧នេះមានពលករខ្មែរដែលស្លាប់ក្មុងទឹកដីថៃចំនួន៥នាក់ហើយត្រូវបានបញ្ជួនត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង៕

Tags:
  • សាកសព
  • ពលករ
  • ថៃ
  • សមត្ថកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥