MENU
ប្រជាពលរដ្ឋប្រទះឃើញសាកសពស្ត្រីមេម៉ាម្នាក់ស្លាប់ ក្នុងបន្ទប់ទឹកសមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្មគិតទុកជាមុន
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៥ កុម្ភៈ ២០១៧, ១០:៥៨ | ៦២២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តក្រចេះ៖  នគរបាលបាលស្រុកសំបូរបានឲ្យដឹងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៧ថា ស្ត្រីមេម៉ាយកូន៣ មានវ័យជាង៤០ឆ្នាំម្នាក់បានស្លាប់នៅបន្ទប់ក្នុងផ្ទះ កាពីវេលាថ្ងៃត្រង់ទី២៤ កុម្ភៈ  ស្ថិតនៅភូមិ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

លោកអធិការរងទទួលយុត្តិធម៌ស្រុកសំបូរបានប្រាប់អ្នកសារព័ត៍មាននៅរសៀលថ្ងៃនេះថាជនរងគ្រោះក្នុងករណីឃាតកម្មគិតទុកជាមុននេះ មានឈ្មោះ អេង មេងជា  ភេទស្រីអាយុ៤៣ឆ្នាំ ជាស្ត្រ៏មេម៉ាយមានកូនប្រុសស្រី៣នាក់ រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

លោកអធិការរងបន្តឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងភ្លាមៗ កំលាំងជំនាញស្រុក និង កំលាំងប៉ុស្តិ៍រដ្ឋបាលអូរគ្រៀង បានចុះទៅដល់កន្លែងកើតហេតុហើយពិនិត្យមើលសាកសពដែលដេកស្លាប់នៅក្នុងបន្ទប់ទឹក គឺបាក់ករ និងមានស្នាមចាក់(ដោយប្រើវត្ថុរឹង)ចំគុម្ពត្រចៀកខាងឆ្វេង ។ កំលាំងនគរបាលបានដាក់ការសន្និដ្ឋានថាជាករណីឃាតកម្មគិតទុកជាមុន ។

លោកអធិការងបញ្ជាក់ថា ក្រោយពីពិនិត្យសាកសពទីកន្លែងហេតុនិងសាកសួរ ប្រមូលពត៏មានជុំវិញរឿងហេតុខាងលើយើងបានកំណត់មុខសញ្ញាជនសង្ស័យរួចហើយបច្ចុប្បន្នកំលាំងនគរបាលកំពុងកសាងសំណុំរឿងបញ្ចូនទៅការិយាលយ័ជំនាញខេត្តដើម្បីអនុវត្តបន្តទៅតាមនិតិវិធី។

Tags:
  • ប្រជាពលរដ្ឋ
  • សាកសព
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥