MENU
ប្រទះឃើញសាកសពមនុស្សស្រី មិនស្គាល់អត្តសញ្ញាណនៅក្នុងបឹងឈូក សង្ស័យករណីឃាតកម្ម
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២០ កុម្ភៈ ២០១៧, ១០:៤៩ | ១,២៩២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ សាកសពមនុស្សស្រីម្នាក់មិនស្គាល់អត្តសញ្ញា ត្រូវបានគេប្រទះឃើញ នៅក្នុងបឹងឈូក កក់ មួយកន្លែង  ជាប់ដីឡូចាក់ថ្មី ក្រុម១ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹករហូតដល់យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ សង្ស័យជាករណីឃាតកម្ម សម្លាប់ អូសទម្លាក់ចូលទៅក្នុងទឹកបឹង ខណៈដែលទីតាំងខាងលើ មានសភាពស្ងាត់ ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនមានការភ្ញាក់ផ្អើល ប្រទះឃើញសាកសពមនុស្ស ក្នុងទឹកបឹង ឈូក បន្ទាប់ពីមានបុរសចំណាស់ម្នាក់ ចុះដើរបេះក្រអៅឈូក ក្នុងបឹង ស្រាប់តែឃើញ សាកសព មនុស្ស កប់ក្នុងទឹក ចេញតែដៃស្តាំម្ខាង មកលើទឹក ទើបស្រែកឆោឡោផ្អើល អស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ។

តាមការស្រាវជ្រាវ ជាបឋមរបស់សមត្ថកិច្ច ក្រោយប្រទះឃើញសាកសព សមត្ថកិច្ចសន្និដ្ឋានថា មានប្រហែល អាយុ២៣ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រកដ មានស្រុកកំណើតភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ហើយបន្ទាប់ពីដឹកសាកសពទៅតំកល់ ទុកនិងធ្វើការពិនិត្យ កោសល្យវិច័យ នៅវត្តអង្គតាមុិញ រួចបន្តស្រាវជ្រាវ រកសាច់ញាតិ រហូតដល់ យប់ថ្ងៃដដែល សាកសព មិនពិត ត្រូវបានស្គាល់អត្តសញ្ញាណ ។

តាមអាជ្ញាធរបានឲ្យដឹងថា ចំណុខខាងលើ ជាដីបឹង ឈូក កក់ តែត្រូវបានគេចាក់លុបដីពុះឡូត៍លក់អស់មួយចំនួនធំហើយ នៅសល់មួយផ្នែក ជាផ្ទៃទឹក បឹង ដុះពោរពេញទៅដោយ កក់ និងឈូក ហើយក៏ជាទីតាំងស្ងាត់ នាពេលយប់ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ មានប្រជាពលរដ្ឋ ភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញសាកសពមនុស្សស្រី អណ្តែតក្នុងទឹកបឹង ។

តាមបុរសចំណាស់ម្នាក់ ឈ្មោះ អុ៊ំ ផល្លា អាយុ៥៤ឆ្នាំ មុខរបរ ដើរបេះប្លែ ត្រគួន ក្រអៅឈូក លក់ ស្នាក់នៅ នៅបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ  មានស្រុកកំណើតនៅភូមិទួលខ្ពស់ ឃុំ ប្រភ្នំ ស្រុកអង្គជ័យ ខេត្តកំពត បានឲ្យដឹងថា មុនប្រទះឃើញសាកសព បន្ទាប់ពីពួកគាត់មានគ្នា៤នាក់ ដើរបេះ បន្លែ ក្រអៅឈូក ត្រង់ចំណុចទឹកបឹងខាងលើ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ នេះ ហើយខណៈដែលកំពុង បេះ ដក ក្រអៅឈូក ស្រាប់តែប្រទះឃើញសាកសព មនុស្សស្រីខាងលើ អណ្តែតក្នុងទឹក ទើបស្រែឆោឡោ ប្រាប់អ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលតែម្តង ។

តាមស្រ្តីឈ្មោះ អូន ចិន្តា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ និងឆ្លៀតពេលទំនេរ លក់ទឹកត្នោតជូរ  ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិឈើទាល ឃុំត្នោតជ្រុំ ស្រុកក្រគរ ខេត្តពោធិសាត់ បានឲ្យដឹងថា គាត់គ្រាន់តែស្គាល់ស្រ្តីរងគ្រោះ ។តែមួយដំណើរទេ មានឈ្មោះ ស្រីមុំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ ។តែស្នាក់នៅម្តុំ រោងទឹកត្នោតជូរ ភូមិទួលពង្រ សង្កាត់ចោមចៅ ហើយបានឃើញស្រ្តីរងគ្រោះលើកចុងក្រោយកាលពីយប់ថ្ងៃទី១៥ខែកុម្ភៈ កន្លងមកនេះ នៅជាមួយប្រុស នាំគ្នាចូលក្លឹប ហើយបាត់មុខរហូត ដល់ព្រឹកថ្ងៃប្រះឃើញក្លាយជាសាកសពតែម្តង ។

សាកសពក្រោយពីសមត្ថកិច្ច ដឹកយកទៅតំកល់ទុក នៅវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដើម្បីធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថា សាកសពមានស្នាមជាំ.ក ជាំលើថ្ងាស់២កន្លែង ហើយករណីខាងលើ ជាករណីឃាតកម្ម ឃាតករ ចាប់ច្របាច់កសម្លាប់ ហើយអូសទៅទម្លាក់ទឹកបឹង ។

តាមបុរសឈ្មោះ រឿន រ៉ុម អាយុ៣៨ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីពិនិត្យមើលជាក់ស្តែង បានបំភ្លឺនៅចំពោះមុខ នគរបាលបុ៉ស្តិ៍ចោមចៅ ឲ្យដឹងថា ខ្លួនជាបងប្រុស របស់ ស្រ្តីឈ្មោះ ប៊ុត សុខលាង ដែលអ្នកសារពត៌មាន សមត្ថកិច្ច កាលពីព្រឹក សង្ស័យថា ជាស្រ្តីដែលស្លាប់ខាងលើ តាមពិត ឈ្មោះ ប៊ុត សុខលាង នៅរស់ ឯស្រុកកំណើតវិញទេ ចំពោះសាកសព ពុំស្គាល់អត្តសញ្ញាណឡើយ ។

ទោះជាយ៉ាងណាក៏ដោយ មកដល់យប់ថ្ងៃទី ១៩ ខែកុម្ភៈ សាកសព នៅតែរកអត្តសញ្ញាណ មិនទាន់ឃើញ ហើយសមត្ថកិច្ច បន្តធ្វើការស្រាវជ្រាវ រកអត្តសញ្ញាណ រកសាច់ញាតិ ដើម្បីមកទទួលសពយកទៅ ធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវ រកជនល្មើស ផ្តន្ទាទោសទៅតាមច្បាប់ ៕      

Tags:
  • សាកសព
  • អត្តសញ្ញាណ
  • សង្ស័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥