រាជធានីភ្នំពេញ៖ ការប្រកួតមិត្តភាពរវាងអបអរទិវាពលកម្មអន្តរជាតិថ្ងៃ១ឧសភា មានប្រកួតប៉ះគ្នា ដែលចេញលទ្ធផលក្រុមបាល់ទាត់ វិសាខា បានឈ្នះ ពិស្តុកា ក្នុងលទ្ធផល ៤ - ២ ខណៈព្រៃវែង លត់៥គ្រាប់លើម្ចាស់ផ្ទះKMH។
ការប្រកួតកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅទីលានKMHស្ទឹងមានជ័យអបអរទិវាពលកម្មអន្តរជាតិថ្ងៃ១ឧសភាលើកទី១៣១ដោយ ក្រុមបាល់ទាត់ វិសាខា បានឈ្នះ ពិស្តុកា ក្នុងលទ្ធផល ៤ - ២ហើយ ក្រុម ព្រៃវែង៥ - ១ KMH ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព KMH Legend Labor Day “ទាំងអស់គ្នាដើម្បីកីឡាបាល់ទាត់កម្ពុជា ទាំងអស់គ្នាដើម្បីទិវាពលកម្មអន្តរជាតិ” បានប្រារព្ធឡើងដោយមានសមាជិកជាង២០០នាក់ មកពីក្រុមបាល់ទាត់ ដូចជា ពិស្តុកា វិសាខា ព្រៃវែង ក្រុមKMH ក្រុមហ៊ុនISI និងក្រុម PISNOKA ក្នុងទិសដៅរួមគ្នាលើកកម្ពស់និងអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ក៏ដូចជាស្នូលវិជ្ជមានមួយចំណែកសម្រាប់សង្គមកម្ពុជា តាមរយៈការផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍន៍ទេពកោសល្យ និង បង្ហាញសមត្ថភាពរបស់ខ្លួន ព្រមទាំងប្រមូលថវិកាសប្បុរសធម៌ដើម្បីជួយដល់សង្គម៕ដោយ បូរិន