MENU
|
រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាកំពុងត្រៀមរៀបចំបញ្ជូនកីឡាករ៤រូបនិងគ្រូជំនាញទៅហ្វឹកហាត់ក្រៅប្រទេសដើម្បីទទួលបច្ចេកទេសបន្ថែមនិងពង្រឹងសមត្ថភាពសម្រាប់ព្រឹត្តិការណ៍ SEA GAME 2017 ប្រទេសម៉ាឡេស៊ីខាងមុនខេះ។
លោកប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានមានប្រសាសន៍ថា យើងគ្រោងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅខេត្តក្រោយ រយៈពេល៣ខែ។ សហព័ន្ធប្រដាល់កម្ពុជា បានធ្វើការទាក់ទងជាមួយសហព័ន្ធកីឡាប្រដាល់សកលទ្វីបអាស៊ីហើយ តែដោយសារតែ គេជាប់រវល់រៀបចំការប្រកួតប្រដាល់សកលជើងឯកទ្វីបអាស៊ី ទើបគេមិនទាន់ឆ្លើយតប ដោយកម្ពុជាយើងបានស្មើសុំគេទាំងការហ្វឹក់ហាត់ស្នាក់នៅ ហូបចុក នឹងផ្ដល់គ្រូជំនាញផងដែរ ដោយយើងនឹង បញ្ជូនកីឡាករទៅ៤រូប និង គ្រូបង្វឹកមួយរូប។
អគ្គលេខារូបនេះបានបញ្ជាក់ថា ការស្មើសុំនេះកម្ពុជាបានដាក់សំណើរទៅ២ប្រទេសដើម្បីសុំការហ្វឹកហាត់គឺមានប្រទេសគុយបា និង កាសាកស្ថាន។ ខណៈដែលជាង៧០ភាគរយ ដែលអត្តពលិកកម្ពុជាយើងត្រូវបានទទួលការហ្វឹកហាត់នៅប្រទេសកាសាកស្ថាន។
មូលហេតុដែលសហព័ន្ធប្រដាល់កម្ពុជាបានដាក់សំណើរទៅប្រទេសកាសាកស្ថាននោះគឺដោយសារតែកន្លែងហ្វឹកហាត់ស្ដងដាអន្តរជាតិរបស់សហព័ន្ធប្រដាល់សកលពិភពលោក អៃបា នៅទីនោះហើយសហព័ន្ធប្រដាលសកលពិភពលោកក៍បានទម្លាក់ការស្នើនេះ មកឱ្យសហព័ន្ធកីឡាប្រដាសកលទ្វីបអាស៊ី ដែលមានទីស្នាក់ការនៅទីនោះផងដែរ។
លោកបន្តថា គោលបំណងដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសម្រេចបញ្ជូលអត្តពលិក៤រូប និង គ្រូបង្វឹកមួយរូបចេញទៅហ្វឹកហាត់នៅក្រៅប្រទេសនោះគឺជាការហ្វឹកហាត់ត្រៀមខ្លួនដណ្ដើមយកមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីដែលគ្រោងនឹងរៀបចំនាខែសីហា ឆ្នាំ ២០១៧ខាងមុខនេះ ក៍ដូចជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។
ជាមួយគ្នានោះអនុប្រធានគណៈកម្មកាជាតិអូឡាំពិកម្ពុជា ហ្គោល ឌិនតាំង ជាអ្នកទទួលរាប់រងថ្លៃធ្វើដំណើរសម្រាប់ក្រុមកីឡាករប្រដាល់សកលកម្ពុជាដែលចេញទៅហ្វឹកហាត់លើកនេះ ដោយសង្ឃឹមថា កីឡាករអាចនឹងទទួលមេដាយជូនកម្ពុជាវិញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រទេសម៉ាឡេសនាខែសីហាឆ្នាំ២០១៧ខាងមុខនេះ៕ដោយ បូរិន