MENU
|
រាជធានីភ្នំពេញ៖ កីឡាករ ចាន់ វឌ្ឍនាកា ដែលកំពុងនៅក្លឹបជប៉ុន Fujieda MYFC បានវិលមកជួបជុំជាមួយក្រុមជម្រើសជាតិកម្ពុជាវិញកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះដោយលោកបានអះអាងលោកបញ្ចេញសមត្ថភាពឱ្យអស់ពីខ្លួនដែលខំហ្វឹកហាត់ពីប្រទេជប៉ុននោះមកក្នុងការប្រកួតមិត្តភាពជាមួយ ឥណ្ឌូនេស៊ី។
បងប្អូនប្រជាពលរដ្ឋខ្មែរសូមកុំភ្លេចចូលរួមគាំទ្រនិងទស្សនានាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ដែលជិតដល់ហើយដើម្បីបានជួបតារាក្នុងដួងចិត្តរបស់លោកអ្នកគឺកីឡាករ ចាន់ វឌ្ឍនាកា សម្រាប់ការប្រកួតជាមួយក្រុមខ្លាំងដែលឈ្នះកម្ពុជា២០ឆ្នាំមកហើយ។
កីឡាករ ចាន់ វឌ្ឍនាកា បានប្រាប់អ្នកសារព័ត៌មានថា លោកបានត្រៀមរួចរាល់ហើយសម្រាប់ការប្រកួតមិត្តភាពខាងមុខនេះដោយលោកបានអះអាងថានាំយកបច្ចេកទេសនិងការហ្វឹកហាត់ដែលខ្លួននៅប្រទេសជប៉ុននោះមកបញ្ចេញឱ្យអស់ពីសមត្ថភាពលើទីលានក្នុងពហុកីឡដ្ឋានជាតិ។
កីឡាករល្បីប្រចាំប្រទេសរូបនេះក៏បានបង្ហើបផងដែរថា មូលហេតុដែលក្លឹបជប៉ុន Fujieda MYFC របស់លោកមិនអាចអនុញ្ញាតលោកឱ្យចូលរួមលេងនោះដោយសារលោកនៅខ្វះខាត់ចំនុនមួយចំនួនដែលត្រូវខំប្រឹងហ្វឹកហាត់បន្ថែមនិងព្យាយាមបន្តទៀត។ ប៉ុន្តែលោកថានឹងប្រហែលជាមិនយូរទេលោកនឹងមានវត្តជួយក្លឹបជប៉ុនមួយនេះ។ សម្រាប់ការហ្វឹកហាត់គឺមានការល្អប្រសើរជាច្រើនដោយសារមានអ្នកបកប្រែនឹងឆាប់យល់ ប៉ុន្តែពេលប្រកួតមែនទែនមិនអាចចូលលេងបានដោយសារតែលោកមានបញ្ហាពិបាកផ្នែកភាសាដែលនិយាយស្តាប់គ្នាមិននិងមិនទាន់យល់ចិត្តបានដូច្នេះមិត្តរួមក្រុមពិបាកលេងជាមួយលោកជាហេតុលោកគ្រូមិនអាចអនុញ្ញាត។
ជាមួយគ្នានោះ លោក ឡេអូណាដូ ល្វីស គ្រូបង្គោលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ក្នុងពិធីសន្និកាសែតប្រកាសបញ្ចីរឈ្មោះកីឡាករដែលត្រូវចូលរួមប្រកួតមិត្តភាពជាមួយប្រទេស ឥណ្តូនេស៊ី កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ថា កីឡាករដែលប្រជាជនខ្មែរតែងតែនឹកនោះ នឹងបង្ហាញខ្លួនសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេស ឥណ្តូនេស៊ីនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ នាពេលខាងមុខនេះ។
គ្រូមកពីប្រទេសប្រេស៊ីលរូបបានប្រាប់ថា ប៉ុន្តែកីឡាករនេះមិនអាចធ្វើអាចមកកម្ពុជាដើម្បីហ្វឹកហាត់សមជើងជាមួយក្រុមជម្រើសថ្មីបានឡើយ ដោយសារ ក្លឹបជប៉ុនខាងនោះ ឱ្យវិលត្រឡប់មកវិញបានលុះត្រាសម្រាប់ការប្រកួតធំឬដល់ថ្ងៃពេលប្រកួតក្នុងលីគរបស់FIFAណាមួយដែរ។ បើទោះបីជាក្លឹបជប៉ុនមួយនេះមិនដាក់កីឡាការ ចាន់ វឌ្ឍនាកា លេងអស់ពេលជាច្រើនខែមកហើយ ក៏ដោយក៏លោកបានដឹងថា CV11រូបនេះមានការហ្វឹកហាត់ លើសពីកីឡាករនៅទីនោះច្រើនជាងគេ ។ លោកតែងតែតាមដាននិងទទួលរបាយការណ៍ពីក្លឹបជប៉ុននេះ ចំពោះសកម្មភាព និង ការរស់នៅរបស់កីឡាករ ចាន់ វឌ្ឍនាកា។
លោក ឡេអូណាដូ ល្វីស បានបញ្ជាក់ថា គ្រូបង្វឹកកម្ពុជារូបនេះបានបង្ហើបថា ចំពោះបញ្ហានិងសកម្មភាពមិនទាន់ឱ្យកីឡាករ ចាន់ វឌ្ឍនាកា ចូលលេងជាមួយក្រុមជប៉ុននេះ លោកមិនហ៊ាននិយាយឡើយ ប៉ុន្តែអ្វីដែលលោកដឹងច្បាស់នោះ កីឡាករកម្ពុជារូបនេះទទួលការហ្វឹកហាត់ពិសេស សូម្បីតែពេលព្រឹកកីឡាករហាត់ជាប់រហូត និង តែងតែរៀនសូត្រនៅទីនោះជាប់ជានិច្ច ជាមួយកីឡាករដៃទៀត។ ការខំប្រឹងប្រែងរបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលហ្វឹកហាត់ខ្លាំងជាប់រហូតបែនេះដោយសារ លោកចង់បង្ហាញខ្លួនក្នុងជម្រើសជាតិជាថ្មីទៀតសម្រាប់ជំនួបការប្រកួត មិត្តភាព ជាប្រទេសឥណ្តូនេស៊ី។
សូមបញ្ជាក់ថា ការប្រកួតមិត្តភាពរវាង កម្ពុជា និង ឥណ្តូនេស៊ី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើសន្និសីទកាសែតប្រកាសឈ្មោះ ជាផ្លូវការដោយមានវត្តមានកីឡាករចំនួន២៥រូបដូចជា៖ - ស៊ូ យ៉ាទី ២- ហ៊ុល គីមហ៊ុយ ៣- អ៊ុំ សេរីរ័ត្ន ៤- អោម ឧត្តម ៥- ឆុំ ពិសា ៦- ណុប តុលា ៧- សឿយ វិសាល ៨- ធារី ចន្ថាប៊ីន ៩- នេន សុធារ័ត្ន ១០- សឿត បារាំង ១១- រស់ សំអឿន ១២- ឈិន ឈឿន ១៣- ទិត្យ ឌីណា ១៤- ប្រាក់ មុន្នីឧត្តម ១៥- ច្រឹង ពលរដ្ឋ ១៦- ហួយ ផល្លីន ១៧- ប្រាក់ ធីវ៉ា ១៨- អ៊ិន សុដាវិន ១៩- ស៊ុន វណ្ណដេត ២០- កែវ សុផេង ២១- កែវ សុខង៉ន ២២- ឃួន ឡាបូរ៉ាវី ២៣- ចាន់ វឌ្ឍនាកា ២៤- នួន បូរី ២៥- សារី ម៉ាត់ណូរ៉ូទីន។
សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជា ដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីពីប្រទេសប្រេស៊ីលនោះ មានសភាពប្រែប្រួលច្រើន ជាមួយភាពល្អប្រសើរ ខណៈការប្រមូលផ្តុំកីឡាករលើកនេះខុសប្លែកជាងមុន និងជុំដោយកីឡាករឆ្នើម។ លទ្ធផលនៃការប្រកូតមិត្តភាពលើកមុន៖ កម្ពុជា ២ - ៣ ឥណ្ឌា ដោយ កីឡារឥណ្ឌា Sunil Chhetri ស៊ុតចូលនានាទី៣៦' កីឡាករកម្ពុជា ឃួន ឡាបូរ៉ាវី ស៊ុតចូលនានាទី៣៧' វិញ, កីឡារឥណ្ឌា Eje Lalpekhlua ស៊ុតចូលនានាទី៥០', កីឡារឥណ្ឌា Sandesh Jhingan ស៊ុតចូលនានាទី៥៣' ចុងក្រោយនាំមុខ៣ហើយ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា តាមវិញបានត្រឹមមួយគ្រាប់ទៀត ដោយស៊ុតចូលនានាទី៦២៕ដោយ បូរិន