រាជធានីភ្នំពេញ៖ កាលពីថ្ងៃត្រង់ទី០៧ ខែមិថុនា ឆ្នាំ២០១៧ក្នុងពិធីសន្និសីទកាសែតការប្រកួតបាល់ទាត់កម្ពុជានិងឥណ្ឌូនេស៊ីនោះ មានក្មេងៗជាច្រើននាក់មកស្កាត់ជួប កីឡាករក្នុងដួងចិត្តរបស់ពួកគេគឺចាន់ វឌ្ឍនាកា ដែលទើបមកពីប្រទេសជប៉ុន ចូលរួមជាមួយក្រុមជម្រើសជាតិថ្ងស្អែកនេះ។
ក្នុងចំណោមក្មេងនិងអ្នកគាំទ្រនោះ មានក្មេងម្នាក់ដែលមានមុខដូចរលាកភ្លើង មើលទៅគួរអាណិតបានរង់ចាំដើម្បីថតជាមួយ “បង កា” អស់រយៈមួយពេលព្រឹក ដែលធ្វើឱ្យកីឡាកររូបនេះមានទឹកចិត្តសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំង។
ជាមួយគ្នាក្នុងពិធីសន្និសីទកាសែតការប្រកួតបាល់ទាត់កម្ពុជានិងឥណ្ឌូនេស៊ីនោះ ចាន់ វឌ្ឍនាកា បានបញ្ជាក់ដល់ក្រុមសារព័ត៌មានថា លោកបានវាយតម្លៃក្រុមជម្រើសជាតិថ្មីមើលឃើញថា មានភាពរីកចម្រើនជាងមុន បើទោះបីដាក់កីឡាករវ័យក្មេងឬកីឡាករថ្នាល់ច្រើននាក់ក៏ដោយ។ លោកក៏រំពឹងទុកថា ការប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី ថ្ងៃទី០៨ មិថុនា នឹងទទួលបានបទពិសោធន៍ថ្មី៕ដោយ បូរិន