MENU
|
រាជាធានីភ្នំពេញ៖ បែកធ្លាយរឿងអ្នកដឹកនាំកីឡាហែលទឹកល្បីឈ្មោះលោក ហែម គិរី ដែលតំណែងជាអគ្គលេខាមានរឿងអាស្រូវធ្វើការងារមិនចេះផ្លុះមួយជាមួយបណ្តាថ្នាក់ដឹនាំដ៏ទៃទៀត ហើយមានមួយរយៈមិនរាយការជូនមេខ្លួនឯងពីការ ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ ព្រឹទ្ធាចារ្យហែមថុនលើកទី២ឆ្នាំ២០១៧ នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
ខណៈព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ ព្រឹទ្ធាចារ្យហែមថុនលើកទី២ឆ្នាំ២០១៧ ដែលនឹងធ្វើនាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះមិនទាន់រៀបចំស្រួលបួលផងបែរជាបានលិចលឺដំណឹងថា អនុប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា ដែលជាថ្នាក់ដឹកនាំមួយទាំងមូលទៅជាមិនដឹងរឿងការងាររបស់ លោក ហែម គិរី រៀបចំការប្រកួតថ្ងៃណានិងយ៉ាងម៉េចនៅឡើយ។
ពាក់ព័ន្ធជាមួយនឹងការមិនរួបរួមគ្នាជាថ្លុងមួយ របស់សហព័ន្ធខ្មែរកីឡាហែលទឹកមួយនេះ ត្រូវបានអ្នក កីឡាដូចគ្នា នាំគ្នារិះគន់ និង នាំគ្នានិយាយមិនល្អ ព្រោះសហព័ន្ធដែលរីកចម្រើនទៅមុខ បានលុះត្រាតែ ចេះសាមគ្គីគ្នានៅក្នុងផ្ទះតែមួយ ។ ហេតុផលបែបនេះហើយ បានជាសហព័ន្ធកីឡាមួយប្រភេទនេះ ខកខានឱកាសមេដាយពីអន្តរជាតិតាំងពីមុនឆ្នាំ១៩៧០មកម៉្លេះ។
លោក ជា ប៊ុនហេង ដែលជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថា “ខ្ញុំមិនទាន់ទទួលដំណឹងនេះនៅឡើយទេគឺអ្វីៗលោកហែមគីរី ដែលជាអគ្គលេខាធិការជាអ្នកចាត់ចែងទាំងស្រុង។ ខ្ញុំមានឋានៈជាអនុប្រធានសហព័ន្ធហែលទឹកនេះ នៅពេលគេត្រូវការប្រាក់ឧបត្ថម្ភបានគេមកប្រាប់ក្រៅពីនេះលោកហែមគីរីដឹកនាំគ្រប់គ្រងទាំងស្រុង”។
អនុប្រធានរូបនេះបាននិយាយទាំងកំហឹងថា សមត្ថភាពរបស់លោកអគ្គលេខាហែមគីរី ខ្ញុំមើលមិនឃើញថាដល់ឆ្នាំណាទើបកីឡាហែលទឹកកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជាយើងបានឈ្នះមេដាយពីអន្តរជាតិទេ។
លោក ជា ប៊ុនហេង ដែលជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា វាជាការប្រកួតដែលទទួលបានការឧបត្តម្ភធំពីក្រុមហ៊ុន Gunze Sport ចំនួន៤ពាន់ដុល្លារ ។ ការប្រកួតនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពហើយនៅខែកក្កដាយើងមានព្រឹត្តិការណ៍ប្រកួតមួយនៅប្រទេសសឹង្ហបុរីដែលខ្ញុំរំពឹងបានមេដាយពីព្រោះថ្នាក់យុវជនយើងមានកម្រិតល្អដែរ៕ ដោយ បូរិន