MENU
អសន្តិសុខនៅក្នុងប្រទេសថៃបន្តកើតឡើង ក្រោយទាហានការពារព្រំដែន៥នាក់ស្លាប់ នៅភាគខាងត្បូង
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី២៨ មេសា ២០១៧, ១១:៥៨ | ៥៥១ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​២៧ខែមេសា ទាហានការពារព្រំដែន​៥នាក់ស្លាប់និង ម្នាក់រងរបួសនៅក្នុងហេតុការវាយប្រហារមួយស្ថិតនៅខេត្តណារ៉ាធីវ៉ាត​ភាគខាងត្បូងប្រទេសថៃ។

តាមការឲ្យដឹងពីមន្ត្រីក្នុងតំបន់បានបញ្ចាក់ថា ​ទាហានទាំងនោះយាមល្បាតនៅស្រុក​ Chanae ​ខេត្ត ណារ៉ាធីវ៉ាត ហើយវិលត្រឡប់ទៅកាន់ទីតាំងវិញ ក៏ប៉ះជាមួយខ្មាន់កាំភ្លើងមួយក្រុម មានគ្នា១០នាក់ ស្លៀកឯសណ្ឋានពត៌ខៀវ ដូចជាទាហានការពារព្រំដែន។

គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅមុខរថយន្តដឹកទាហានយាមល្បាតហើយខ្មាន់កាំភ្លើងទាំងនោះក៏បានបើកការវាយប្រហារ តែម្តង បណ្តាលឲ្យមានអ្នកស្លាប់ច្រើន។ ក្រោយការបាញ់ប្រហារ ខ្មាន់កាំភ្លើងក៏បានយក កាំភ្លើង​៦ដើម ប្រភេទ  M 16 របស់ទាហានការពារថៃ ហើយបានដុតសាកសព ទាហានមួយចំនួនដែលពួកគេបាញ់សម្លាប់ផងដែរ។

ហេតុការបាញ់ប្រហារខាងលើកើតឡើង​ក្នុងពេលដែលថៃកំពុងតែបង្កើនការយ៉ាមល្បាត  ការពារសន្តិសុខនៅតំបន់ភាគខាងត្បូង  ក្រោយពេលមានការវាយប្រហារកាលពីដើមខែមេសានេះ។

នេះជាសកម្មភាពវាយប្រហារថ្មីបំផុតទៅលើកម្លាំងការពាររបស់ថៃ ក្រោយពេលរងការវាយប្រហារជាច្រើនលើកកាលពីថ្ងៃទី​១៩ខែមេសា ឆ្នាំ​២០១៧ ដោយមានការវាយប្រហាររហូតដល់ទៅ ១៣ករណី នៅ៣ខេត្តភាគខាងត្បូងក្នុងនោះមានខេត្ត ប៉ាតានី ណារ៉ាធីវាត និង ស៊ុងក្លា ដោយជនដៃដល់គឺជា ក្រុមអិស្លាមជ្រុលនិយមទាមទាបំបែករដ្ឋនៅទីនោះ។

ការវាយប្រហារខាងលើកើតឡើងក្នុងពេលដែលមេដឹកនាំក្រុមឧទ្ទាមនៅភាគខាងត្បូងប្រទេសថៃ ប្រកាស់ពីគម្រោង ឯករាជ្យចេញពីប្រទេសថៃ បង្កើតទៅចាតំបន់គ្រាប់គ្រោងដោយជនជាតិអិស្លាមភាគច្រើននៅទីនោះ៕

 

 

Tags:
  • សន្តិសុខ
  • ប្រទេសថៃ
  • ព្រំដែន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥