![]() |
MENU
|

មន្ត្រីសន្តិសុខបណ្តាប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក អង់គ្លេស បារាំង បានអនុវត្តិនៅវិធីសាស្ត្រចាំបាច់មួយចំនួនដើម្បីរិតបន្តឹងសន្តិសុខរារាំងការវាយប្រហារណាមួយកើតឡើងនៅក្នុងអាកាសយានដ្ឋាន។
កាលពីថ្ងៃទី២១ខែមីនា ក្រសួងសន្តិសុខដឹកជញ្ចូនអាមេរិក TSA បានប្រកាស ហាមអ្នកដំណើរទាំងអស់យកឧប្បករអេឡិចត្រូនិច្ចធំៗ ឡើងទៅលើយន្តហោះក្នុងក្នុងនោះមានកំព្យូទ័ជាដើម ដែលដាក់នៅក្នុងវ៉ាលីយូដៃ។ ច្បាប់ហាមប្រាំខាងលើធ្វើឡើងនៅក្នុងអាកាសយានដ្ឋានចំនួន១០ដែលធ្វើការហោះហើរ ពីមជ្ឈឹមបូព៌ាចូលទៅកាន់អាមេរិក។
ច្បាប់ហាមប្រាំខាងលើ បានស្នើរដល់អ្នកដំណើរទាំងអស់មិនត្រូវយក ឧប្បករអេឡិចត្រូនិច្ច ធំជាងទូរស័ព្ទដៃឡើងទៅលើយន្តហោះឡើយ ដូច កំព្យូទ័រ ម៉ាស៊ីនថត ជាដើមហើយសម្ភារៈ អាចដាក់ក្នុងវ៉ាស៊ីផ្ញើរបាន មិនអាចដាក់ក្នុងវ៉ាលីជាប់ខ្លួន ឡើយ។ ចំណែកទូរស័ព្ទដៃមិនស្ថិតនៅក្នុងចំណោមសម្ភារៈដែលហាមប្រាំនោះឡើយ។
ក្រសួងសន្តិសុខអាមេរិក បានបញ្ចាក់ថាដើម្បីទប់ទលនិងការគំរាមកំហែងពីក្រុមភេរវកម្ម។ តាមការវាយតម្លៃពីក្រុមចារកម្មអាមេរិកបង្ហាញឲ្យឃើញថា ក្រុមភេរវកម្មនៅតែបន្ត ចាប់អារម្ភទៅលើការវាយប្រហារយន្តហោះពាណិជ្ជកម្មដឹកជញ្ជូនអ្នកដំណើរ ។
ចំណែកនៅក្នុងប្រទេសអង់គ្លេសវិញ ក៏នឹងចេញបញ្ចាកហាម យកសម្ភារៈអេឡិកត្រូនិច្ច ឡើងលើយន្តហោះ សម្រាប់ចើងហោះហើរមួយចំនួនទៅកាន់ប្រទេសអង់គ្លេសផងដែរ។
ចំណែកនៅក្នុងប្រទេសបារាំងវិញក៏ដូច្នោះដែរ ប្រធានាធិបតីបារាំងលោក ហ្វ្រាំងស័រ ហូឡែន បានប្រកាស ពីវិធីសាស្ត្រថ្មី ក្នុងការបង្កើនសន្តិសុខ នៅតាមអាកាសយានដ្ឋាន ក្នុងទីក្រុងប៉ារីស ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល បុរសម្នាក់បានឆក់កាំភ្លើង បុគ្គលិកសន្តិសុខ បាញ់ប្រហារ នៅក្នុងអាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃតី១៨ខែមីនា ។ ហេតុការទាំងនោះហើយ បានធ្វើឲ្យប្រទេសជាច្រើននៅតំបន់អឺរ៉ុប ចាត់វិធានការការពារសន្តិសុខយ៉ាងតឹងតែងបំផុត៕


