MENU
|
កាលពីថ្ងៃទី២៦ខែមីនា មេបញ្ចការរង កងរក្សាសន្តិសុខ នៅបណ្តាខេត្តភាគខាងកើត ប្រទេសថៃ ឧត្តមសេនី Tonangsak Wangsupha បានទទួលស្គល់ថាអំពើហឹង្សា នៅភាគខាងត្បូងប្រទេសថៃកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺ នៅពីរសប្តាហ៍ចុងក្រោយនេះ។
មានប្រសាសន៍ពេល ទៅត្រួតពិនិត្យស្ថានភាពសន្តិសុខនៅខេត្ត Pattani លោក Tonangsak Wangsupha បញ្ចាក់ថា «យើងព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខ នៅបណ្តាខេត្តភាគខាងត្បូង ពិសេសគឺខេត្ត Pattani , Yala , Narathiwat ។
លោក Tonangsak Wangsuphaបញ្ចាក់ទៀតថា ខ្មាន់កាំភ្លើងក្រុម PKK ដែលជាក្រុមប្រដាប់អាវុធបះបោរនៅក្នុងតំបន់នេះបាន ខិតខំបំផុតបំផុល ស្វេងរក សមាជិក ថ្មីសម្រាប់បើកការវាយប្រហារ នៅក្នុងតំបន់នេះ។
ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលថៃបានបង្កើន សកម្មភាព ការពារសន្តិសុខនៅក្នុងតំបន់ ភាគខាងត្បូង ហើយ ក៏បានសម្រាច់ បន្ត ដាក់ខេត្តទាំង៣ខាងលើ ស្ថិតនៅក្នុង ភាពអាសន្នរយៈពេល៣ខែទៀត។
ក្រុមសន្តិសុខ ថៃក៏បានបង្កើតទីតាំងជាច្រើន ដើម្បីគ្រប់គ្រង ប្រកបដោយប្រសិទ្ធិភាព ហើយអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ផ្តល់ព័ត៌មាន ដើម្បីឈានដល់ការចាប់ខ្លួនក្រុម បះបោរបង្ករអសន្តិសុខ ។
កន្លងមក រដ្ឋាភិបាលថៃនិង មេដឹកនាំក្រុមបះបោរនៅភាគខាងត្បូងប្រទេសថៃ បានជួបពិភាក្សាស្វែងរកសន្តិភាពនៅតំបន់ភាគខាងត្បូង ប្រទេសថៃ ដោយកិច្ចប្រជុំនោះធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី។
អំពើហឹង្សានៅតំបន់ភាគខាងត្បូងប្រទេសថៃ គឺជាក្តីបារម្ភធំបំផុតនៅក្នុងប្រទេស ដែលអាចបង្ករអសន្តិសុខ នៅទូទាំងប្រទេស។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា កតាដែលបណ្តាលឲ្យមានអំពើហឹង្សាកើតឡើង នៅខេត្តដែលមានជនជាតិអិស្លាមរស់នៅច្រើនបំផុតនៅក្នុងប្រទេសថៃ ដោយសារតែ ពលរដ្ឋអិស្លាមទាំងនោះ មានការខកចិត្ត ដែលរដ្ឋភិបាលមិនបានផ្តល់ តំណែងស្មើភាពគ្មាន សម្រាប់មន្ត្រីក្នុងតំបន់។ ជនជាតិថៃដែលមានភាគតិចនៅក្នុងខេត្ត ទាំងនោះបែជា កាន់តំណែងខ្ពស់ ដឹកនាំ ពលរដ្ឋអិស្លាម ដោយមិនអនុញ្ញាត្តិឲ្យជនជាតិ អិស្លាម កាន់តំណែងខ្ពស់ នៅទីនោះឡើយ៕