MENU
|
សារព័ត៌មានCNN បានដកស្រងសម្តីមន្ត្រីទីក្រុងញ៉ូវយ៉ក អាមេរិកបញ្ចាក់ថា ដើម្បីការពារសន្តិសុខសុវត្ថភាពដល់ប្រធានាធិបតីទើបតែជាប់ឆ្នោតដូណាលត្រាំនិងគ្រួរសា គឺត្រូវចំណាយប្រាក់ប្រមាន១លានដុល្លារក្នុងមួយថ្ងៃ។
ប្រាក់សម្រាប់ការពារសន្តិសុខនោះគឺមិនថុយចុះដែរនៅពេលដែលលោកត្រាំចូលទៅរស់នៅក្នុងសេតវិមាន។ ដោយសារតែ ភរិយាលោកត្រាំគឺលោកស្រី Malenia Trump ព្រមទាំងកូនប្រុសអាយុ១០ឆ្នាំ ឈ្មោះ Barron បន្តរស់នៅក្នុងអាគា Trump រហូតដល់ កូនបញ្ចប់ឆ្នាំសិក្សាសិនទើបទៅរស់នៅជាមួយស្វាមី។ ចំណែកលោកត្រាំក៏បានបញ្ចាក់ថា លោកនឹងទៅផ្ទះជាញឹកញាប់មើលប្រពន្ធកូន។
លោកJohn Miller អនុប្រធានក្រុមចារកិច្ចនិងប្រឆាំងភេរវកម្ម មកពីស្នងការប៉ូលិសទីក្រុងញ៉ូវយ៉កបញ្ចាក់ថា ក្នុងចំណោមប្រាក់ចំណាយ១លានដុល្លារក្នុងមួយថ្ងៃនោះគឺមានទាំង ក្រុមការពារសម្ងាត់ ការពារកូនប្រុសធំនិងចៅរបស់លោកដូណាលត្រាំផងដែរ។ កូនចៅលោកដូណាលត្រាំគឺរស់នៅក្នុងទីក្រុងញ៉ូវយ៉ក ហើយទទួលបានសិទ្ធការពារពារក្រុមសន្តិសុខ។
អភិបាលក្រុងញ៉ុវយ៉កលោក Bill De Blasio បញ្ចាក់ថា អតិភាពជាចំបងនោះគឺសន្តិសុខ សុវត្ថភាព គ្រួរសាប្រធានាធិបតីទើបជាប់ឆ្នោត។ ប៉ុន្តែ ក្រុមសន្តិសុខត្រូវការប្រាក់បន្ថែមទៀតដើម្បីផ្តល់ឲ្យកម្លាំងការពារដែលធ្វើការលើសម៉ោង។ សកម្មភាពការពារប្រធានាធិបតី គឺត្រូវចំណាយមនុស្សជាច្រើនដែលមានសម្ថភាពខ្ពស់ និងចំណាយប្រាក់ច្រើនផងដែរ ពិសេសគឺ ពេលប្រធានាធិបតីមានកូនចៅច្រើន គឺត្រូវការពារមនុស្សទាំងអស់ពេលទៅណាមកណា។
បើទោះបីតួនាទីការពារប្រធានាធិបតីចាស់និងប្រធានាធិបតីទើបតែជាប់ឆ្នោតជាតួនាទីរបស់ក្រុមសម្ងាត់ប៉ុន្តែ ក្រុមសន្តិសុខនៅក្នុងតំបន់ក៏មានតួនាទី ការពារពិសេសពេលធ្វើដំណើរនៅទីសាធារណ។
ប្រធានាធិបតីអាមេរិកមានសិទ្ធស្នើរដល់ក្រុមសន្តិសុខក្នុងតំបន់ការពារ ពេលទៅផ្ទះ ។ ការការពារលោកត្រាំង គឺត្រូវចំណាយច្រើនដោយសារតែកន្លែងស្នាក់នៅរបស់លោកស្ថិនៅកណ្តាលទីក្រុងញ៉ូវយ៉កដែលមានមនុស្សច្រើន។
ចាប់តាំងពីពេលនេះរហូតដល់ថ្ងៃស្បថចូលកាន់តំណែង លោកដូណាលត្រាំឧស្សាចុះឡើងនៅផ្ទះក្នុងទីក្រុងញ៉ូវយ៉ក ទាំងនោះហើយធ្វើឲ្យក្រុមការពារត្រូវរវាងលរហូត។