MENU
|
សហគមន៍អឺរ៉ុប EU បានឡើងគម្រោង ដាក់ប្រព័ន្ធត្រួតពិនិត្យសន្តិសុខតឹងតែង ទៅលើអ្នកទេសចរណ៍នៅតំបន់អឺរ៉ុបពិសេសអ្នកដែលលើកលេងទិដ្ឋការ។
អ្នកទេសចរណ៍និងអ្នកជំនួញដែលលើកលេងទិដ្ឋការគឺត្រូវបង់ថ្លៃ៥អឺរ៉ុប ក្នុងការត្រួតពិនិត្យសន្តិសុខផ្ទាល់ ប្រសិនបើចង់ចូលទៅប្រទេសផ្សេងទៀតដែលជាសមាជិក អឺរ៉ុប។ ប្រព័ន្ធត្រួតពិនិត្យខាងលើ ក្រោមការគ្រប់គ្រងរបស់គណកម្មធិការអឺរ៉ុប ក្នុងនោះនឹងត្រួតពិនិត្យទៅលើអត្តសញ្ញាណប័ន ទីកន្លែងស្នាក់នៅជាដើម។
ក្រោយការវាយប្រហាររបស់ក្រុមភេរវកម្មអិស្លាមIS នៅប្រទេសបារាំងនិងប៊ែលហ្សិច ក៏ដូចជាវិប្តិជនភៀសខ្លួន ។មេដឹកនាំអឺរ៉ុបសង្ឃឹមថា ប្រព័ន្ធត្រួតពិនិត្យខាងលើអាចជួយទប់ស្កាត់ ក្រុមភេរវកម្ម បំឡាសទី ពីប្រទេសមួយទៅប្រទេសមួយនៅអឺរ៉ុបដើម្បីវាយប្រហារ។ ក្រៅពីនេះគឺអាចទប់ស្កាត ក្រុមជនភៀសខ្លួនខុសច្បាប់ នៅអឺរ៉ុបផងដែរ។
គម្រោងខាងលើនឹងត្រូវបញ្ចូនទៅឲ្យមេដឹកនាំនៅក្នុងតំបន់អឺរ៉ុប ព្រមទាំងសភាអឺរ៉ុបក្នុងការត្រួតពិនិត្យ ។ តាមការប៉ាន់ប្រមាន ការដាក់ប្រព័ន្ធគ្រប់គ្រងទាំងនោះនឹងត្រូវចំណាយប្រាក់រហូតដល់ជាង២០០លានអឺរ៉ូ ព្រមទាំងពេលដំណើរការត្រូវចំណាយ ៨៥លានអឺរ៉ូជាបន្តទៀត។ នៅពេលប្រព័ន្ធខាងលើដំណើរការ នឹងជួយកាត់បន្ថយក្តីកង្វល់ពីសន្តិសុខនៅអឺរ៉ុប ក្នុងពេលខាងមុខ នៅពេលអឺរ៉ុបពង្រីកវិស័យទេសចរណ៍របស់ខ្លួន។
ក្រោយមានការវាយប្រហារជាបន្តបន្ទាប់ក្នុងទីក្រុងធំៗនៅអឺរ៉ុបរយៈពេលកន្លងមក ដូចជាទីក្រុង ប៉ារីស , ណៃ ប្រទេសបារាំង និងទីក្រុង ព្រុចស៊ែល ប្រទេសប៊ែលហ្សិច,ទីក្រុង Munich, Francfurt ប្រទេសអាល្លឺម៉ង បានបង្ហាញយ៉ាងច្បាស់ពីចន្លោះប្រហោច សន្តិសុខនៅអឺរ៉ុប។ ទទឹមនឹងនោះអឺរ៉ុបគឺជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម។
ក្រុមអ្នកឯកទេសបញ្ចាក់ថា ការស្រាវជ្រាវទៅលើការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាម២០១៥នៅទីក្រុងប៉ារីស និងការវាយប្រហារថ្ងៃទី២ខែមីនាឆ្នាំ២០១៦ នៅប្រទេសប៊ែលហ្សិច បានបង្ហាញយ៉ាងច្បាស់ពីចម្លោះប្រហោងសន្តិសុខ នៅអឺរ៉ុប និងប្រទេសទាំងអស់ក្នុងតំបន់ខ្វះកិច្ចសហប្រតិបត្តិការ ។