MENU
|
ក្រោយពេលដែលមានក្រុម ជ្រុលនិយមនៅក្នុងតំបន់មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS បង្កើនការវាយប្រហារ ភេរវកម្ម ដូចជានៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ីនិង ការវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុងម៉ារ៉ាវី ប្រទេសហ្វីលីពីន រដ្ឋាភីបាលប្រទេសជាច្រើនក្នុងតំបន់បានបង្កើតសកម្មភាពការពារតាមព្រំដែនខ្លាច ក្រោយ IS រាលដាល់ចូលដល់ប្រទេសរបស់ខ្លួន បង្ករអសន្តិសុខ ។
សារព័ត៌មាន The Staits Times បានដកស្រងសម្តីរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein បានឲ្យដឹងថា ប្រទេសនេះបានបង្កើនសន្តិសុខការពារតាមព្រំដែនជាប់ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ ក្រោយពេលដែលមានក្រុមភេរវកម្ម IS មានវត្តមាននៅប្រទេសទាំង៣ ហើយបើកការវាយប្រហារជាបន្តបន្ទាប។
នៅក្នុងតំបន់ Sabah កម្លាំងទាហានបានដាក់ពង្រាយ អាវុធ ទំនើបៗ និងនាវាយាមល្បាត់ពីរគ្រឿង នឹងបញ្ចូនកមា្លងទាហានបន្ថែមទៅកាន់ទីនោះ ដើម្បីធានាសុវត្ថភាព ដល់ឆ្នេរសមុទ្រ ទេសចរណ៍ Lahad Datu ។
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីបានបញ្ចាក់ថា ការសម្រេចបង្កើតសកម្មភាពការពារ ក្រោយពេល មានការវាយប្រហារកើតឡើងនៅក្នុង ទីក្រុងបាងកក់ប្រទេសថៃ ទីក្រុងចាការតាប្រទេសឥណ្ឌូនេស៊ី ពិសេស គឺការដណ្តើមទីតាំងគ្រប់គ្រងនៅទីក្រុងម៉ារ៉ាវី ប្រទេសហ្វីលីពីន ។ នៅពេលនេះដែរកម្លាំងទាហានហ្វីលិពិននៅតែមិនទាន់អាចដណ្តើមបាន ទីតាំមកវិញនៅឡើយ ដែលជាក្តីបារម្ភយ៉ាងខ្លាំង ដល់ការរីករាលដាល បង្កើតទីតាំគ្រប់គ្រងធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
«ឆេះផ្ទះឃើញកណ្តុរ»នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្ម នៅទីក្រុង ម៉ារ៉ាវី របស់កម្លាំងទាហានហ្វីលីពីនបានឈានចូលដល់ថ្ងៃទី៦ហើយ ។ចំណែកទាហានក្រុមភេរវកម្មវិញមានតែប្រមាណ៥០០នាក់ប៉ុណ្ណោ តែអាចទប់ទលនិងរក្សាទីក្រុង ម៉ារ៉ាវី បណ្តេញទាហានហ្វីលីពីនចេញពីទីនោះទៀត។ ទាំងនោះបានបង្ហាញឲ្យឃើញថាហ្វីលីពីន ខ្វះអាវុធទំនើៗ រថក្រោះ រថពាសដែល គ្រាប់រំសែវ ស្បៀងអាហាផងដែរ។ ទាំងនោះហើយទើបធ្វើឲ្យក្រុមភេរវកម្ម អាចគ្រប់គ្រងទីតាំង ទាំងនោះបានយ៉ាងងាយស្រួល។
អ្នកឯកទេសវិភាគបានលើកឡើងថា នេះហើយជាលទ្ធផល ទទួលបានមកវិញពីប្រធានាធិបតី ឌូទើរទេដែលបណ្តេញទាហានអាមេរិកចេញពីប្រទេសរបស់ខ្លួន។ ប្រសិនបើមានទាហានអាមេរិកនៅទីនេះ ប្រហែលជាក្រុម IS មិនហាន វាយប្រហារដណ្តើមគ្រប់គ្រងទីនោះ៕