ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៧ នៅតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានឧប្បត្តិហេតុគ្រោះថ្នាក់មួយកើតឡើង ដោយផ្ទុះឡតិ៍កំដៅ រោងចក្រផលិតក្តាកុងប្លាកេ ឈ្មោះហ្លាញហ្វ្លរីង ខេមបូឌា ខូអិលធីឌី បណ្ដាលអោយ កម្មករចំនួន០២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះភ្លាមៗ ។
ជនរងគ្រោះទាំង២នាក់មានឈ្មោះ ទី១ឈ្មោះ រាំង ធី ភេទ ប្រុស មានទីលំនៅ ភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី២ឈ្មោះនាង នឿន ភេទប្រុស មានទីនៅភូមិព្រៃនប់២ ឃុំ/ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យសេតេក្រុងព្រះសីហនុ រីឯនៅកន្លែងភ្លើងឆេះត្រូវបានពន្លត់រួចរាល់ហើយ ។
ប្រភពព័ត៌មានបញ្ជាក់ថា គេនៅមិនទាន់ដឹងពីមូលហេតុ នៃការផ្ទុះនៅឡើយទេ រងចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យនៅពេលក្រោយបន្ថែម ។ មន្ត្រីនគរបាលមូលដ្ឋានអោយដឹងថា ទីតាំងខាងលើគឺមានការផ្ទុះឡបែបនេះចំនួន២លើកហើយ បើគិតទាំងការផ្ទុះចុងក្រោយមកនេះ ៕