ខេត្តស្វាយរៀង៖ ខ្យល់កន្ត្រាក់ខ្លាំងមួយប្រាវ បក់ម្តួលលំនៅឋានពលរដ្ឋចំនួន២ខ្នង សង្កត់លើមនុស្សកំពុងនៅក្នុងនោះចំនួន៣នាក់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ចូនទៅសង្គ្រោះភ្លាមៗ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៥ ខែមេសា ២០១៧នេះស្ថិតក្នុងភូមិម្រាមខាងជើង ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង ។ លំនៅឋានទាំង២ខ្នងដែលត្រូវខ្យល់កន្ត្រាក់ខាងលើ សង់ឡើងពីឈើប្រក់ក្បឿង សង់ជាប់គ្នា មានទំហំសរុប ៧ម គុណ ៧ម មានម្ចាស់ឈ្មោះ ងយ សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ ។
ក្នុងករណីនេះ មនុស្សចំនួន៣នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ត្រូវរថយន្តសាមុយរបស់ខេត្ត មកដឹកយកទៅសង្គ្រោះភ្លាមៗ ។ ជនរងគ្រោះទាំង៣មានឈ្មោះ : ទី១.ព្រំ សាវន់ ភេទប្រុស ៤៤អាយុឆ្នាំ រងរបួសបាក់ក.ជើងខាងស្ដាំ និងបែកក្បាលដេរ៤ ។ ទី២.គង់ សារឿនភេទ ប្រុសអាយុ ៤៤ឆ្នាំ នៅភូមិអណ្ដូងខ្មត់ ឃុំសំបួរ ស្រុករមាសហែក រងរបួសបាក់ចង្កេះរបួសធ្ងន់។ ទី៣.កាន សុធីតា ភេទស្រី អាយុ៥ឆ្នាំ ត្រូវជាកូនម្ចាស់ផ្ទះ។
ក្នុងករណីនេះ បានបណ្តាលអោយខូចខាតសម្ភារះមួយចំនួនដូចជា ម៉ូតូ០២គ្រឿង អង្ករ១០តៅ ស្រូវ០៨បាវនិងសម្ភារះមួយចំនួនធំទៀតផងដែរ ។ ដោយឡែកផ្ទះទាំង២ខ្នងត្រូវខូចខាត ៩០ភាគរយ ៕