MENU
|
រាជធានីភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ខណៈដល់ស្ទុបបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តហ៊ីយ៉ាន់ដាយពីក្រោយទាំងកំរោលបណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់ ។
ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ ង្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចស្តុបច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុរសរងគ្រោះទាំងពីរនាក់ខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ដោយពួកគាត់ជិះម៉ូតូមួយគ្រឿងឌុបគ្នាហើយម៉ូតូម៉ាកស្មាក់រេវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-2018 ។ ចំណែក រថយន្តដែលចតនៅចំណីផ្លូវត្រូវម៉ូតូបុកពីក្រោយ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1281 ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញមានរថយន្តហ៊ីយ៉ាន់ដាយបានចតនៅលើចំណីផ្លូវជាប់ស្ទុបច្បារអំពៅ ខណះពេលកើតហេតុក៏មានបុរស២នាក់ដែលរងគ្រោះខាងលើបានជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ហើយចាប់ហ្វាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុករថយន្តហុីយ៉ាន់ដាយពីក្រោយទាំងកំរោលតែម្ដង បណ្ដាលឲ្យបោកក្បាលនិងរថយន្តទាំង២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរចំណែកឯម៉ូតូបានរងការខូចខាតខាងមុខ។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗ ដោយឡែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែ រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញបន្តរងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមក្រោយ៕