MENU
|
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ឧសភា ២០១៧ម្ចាស់ទីតាំងលួចលាក់ស្តុកទុកផលិតផលគ្រឿងសំអាងនាំចូលគ្មានច្បាប់អនុញាតិ មានឈ្មោះ ហ៊ឹម ទូច ភេទបុសអាយុ៤២ ឆ្នាំ មុខរបរជា អាជីវករ ស្នាក់នៅផ្ទះលខ ២២B ផ្លូវលខ៣៧៤ ក្នុងសងា្កត់ ទួល ស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចដែលហៅថា គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ពេលនេះកំពុងសាកសួរនៅអយ្យការអមតុលាការក្រុងភ្នំពេញ។
គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី២៣ ឧសភា ២០១៧ កម្លាំងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងលួចលាក់ស្តុកទុកផលិតផលគ្រឿងសំអាងគ្មានច្បាប់អនុញាតិ និងមិនបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្មមួយកន្លែង (ក្បែរសាលាសង្កាត់) ស្ថិតតាមបណ្តោយផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ ទូច យុទ្ធា អនុប្រធានគណ:កម្មកាប្រយុទ្ធប្រឆាំងផលិផលក្លែងក្លាយ និងមានចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងនោះក៏មានការដកហូតវត្ថុតាងគ្រឿងសំអាងជាច្រើនប្រភេទ ដូចជាឡេលាបស្បែកឲ្យស ។ ល ។ មានចំនួនជាង២០មុខ ។ ក្រោយពីឆែកឆេរ និងដកហូតបានវត្ថុតាងនោះហើយ សមត្តកិច្ចបានធ្វើការឃាត់ខ្លួន ម្ចាស់ផលិតផលគ្រឿងសំអាងម្នាក់ ដូចមានឈ្មោះខាងលើនេះ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី ។
សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃបន្តចុះឆែកឆេរកឃ្លាំងរបស់ងថៅកែដែលក្រសួងបានឃាត់ពីមិលមិញបានទំនិញសង្ស័យមិនប្រក្រតីជាង២០តោនហើយនៅព្រឹកនេះចុះម្ដល់ឃាំ្លងលេខ២២B តាមផ្លូវ៣៧៤ ក្រុម៣៨ ស្ថិតនៅភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សូមរំលឹកថាសមត្ថកិច្ចក្រសួងមហាផ្ទៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនិងមានការចូលរួមតំណាងអោយកាំកុងត្រួល,គយ,តំណាងអោយមន្ទីរសុខាភិបាល,ពីលោក ងិន ពេជ ព្រះរាជអាជ្ញាធរងអមសាលាដំបូងរាជធានីភ្នំពេញនិងនគរបាលរដ្ឋទួលស្វាយព្រៃទី១ ខណ្ឌចំការមនផងដែរ។ បុរសជាម្ចាស់ទីតាំងព្រមបើកទ្វារឃ្លាំងតាមសម្រួលសហការជាមួយនិងសមត្ថកិច្ចបានល្អអោយសមត្ថកិច្ចឆែកឆេរទៅតាមជំនាញហើយមិនទាន់ដឹងថាមុនទំនិញមានបុ៉ន្មានមុខទេនិងចំនួនបុ៉ន្មានតោនរងចាំកម្លាំងជំនាញត្រួតពិនិត្យមើលអោយបានច្បាស់លាស់ទើបដឹងថាទំនិញណាខុសច្បាប់ឬហួសកំណត់ប្រើប្រាស់ ។
សមត្ថកិច្ចក្រសួងមហាផ្ទៃបានបន្តថាក្រោយពីត្រួតពិនិត្យឃ្លាំងដែលស្តុបទំនិញគ្រឿងសំអាងចំរុះហើយក៏ធ្វើការដកហូតវត្ថុតាងមួយចំនួនយកទៅការិយាល័យដែលធ្វើតេសហើយចំណែកទីតាំងឃ្លាំងត្រូវបានបិទទ្វារជាបណ្ដោះអាសន្នសិនដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាផងនិងនាំខ្លួនម្ចាស់ទាំងដែលមកបើកទ្វារត្រលប់ទៅការិយាល័យដើមកបីបន្តការសាកសួរនាំ ៕