រាជធានីភ្នំពេញ៖ យុវជនប្រុសស្រី៣នាក់ជិះម៉ូតូចេញពីក្លឹបគេចពីជនសង្ស័យ១ក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងដេញវាយបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុករទេះមីឆានិងគ្រែលក់ផ្លែឈើរងរបួសធ្ងន់២នាក់និងស្រាលម្នាក់។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្បែនិងខេរាអូខេអាត់ជួង ត្រង់ចំណុចលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគេមានគ្នា៣នាក់ប្រុសមួយនិងស្រីពីរនាក់បានចេញមកពីររាំលេងនៅក្លឹបកំសាន្តស្ពៃឌឺនៅតាមបណ្ដោយផ្លូវវេងស្រេងដោយជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅឆ្នាំ២០១១ពាក់ស្លាកលេខភ្នំពេញ1AZ.9594ដោយជិះឌុបគ្នាតាមបណ្ដោយផ្លូវវេងស្រេងគោលបំណងត្រឡប់ទៅផ្ទះវិញខណះមកជិតដល់ចំណុចកើតហេតុស្រាប់តែលិចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងមិនចាំម៉ាកមានគ្នា៤នាក់មកពីរក្រោយហើយយកខ្សែក្រវ៉ាត់មកវៃពួកគេដោយសង្ស័យថាដេញតាមវៃយកការបូបលុយធ្វើអោយជនរងគ្រោះភ័យស្លន់ស្លោហើយបានបន្ថែមល្បឿងយ៉ាងលឿនលុះមកដល់កន្លែងកើតហេតុបានរេចង្កូតជ្រុលទៅបុកនិងរទេះមីឆានិងគ្រែលក់ផ្លែឈើបណ្ដាលអោយយុវជនដែលជាអ្នកបើកម៉ូតូរងរបួសធ្ងន់បាក់ឆ្អឹងកជើងខាងឆ្វេងនិងយុវតីពីរនាក់ទៀតរងរបួសធ្ងន់ម្នាក់និងម្នាក់ទៀតរបួសស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅគ្លីនិចឯកជនសួគ៌ា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតនិងទំនាក់ទំនងទៅសមត្ថកិច្ចមកយកម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌមានជ័យរងចាំដោះស្រាយនៅពេលក្រោយ៕