MENU
មន្ទីរសុខាភិបាលខេត្តប៉ៃលិន សហការជាមួយអង្គការដៃគូរៀបចំសម្តែងសិល្បៈ ស្តីពីការអប់រំជម្ងឺគ្រុនចាញ់និង ផលប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការដល់កុមារ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៦ មេសា ២០១៧, ១៧:០៤ | ៦៨៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តប៉ៃលិន៖ រាត្រីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវៅ មានរៀបចំការសម្តែងសិល្បៈអប់រំសុខភាពតាមសហគមន៍ ដើម្បីគាំទ្រការលុបបំបាត់ជម្ងឺគ្រុនចាញ់ និងផលប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការដល់កុមារ ក្នុងខេត្តប៉ៃលិន ដែលពិធីនេះមានការសហការរវាងមន្ទីរសុខាភិបាលខេត្តប៉ៃលិន ជាមួយអង្គការម៉ូរូ ស្ថិតក្រោមអធិបតីភាពលោក ហែម ឬទ្ធី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ឡូ លុយ អភិបាលរងក្រុងប៉ៃលិន លោកវេជ្ជបណ្ទិត  យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្រី នូ សាណាន់ អ្នកសម្របសម្រួលកម្មវិធីជម្ងឺគ្រុនចាញ់របស់អង្គការម៉ូរូ និងមានការចូលរួមពីលោកមេភូមិ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

បើតាមលោកវេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា  នៅឆ្នាំ២០១៦ ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានកើតជម្ងឺគ្រុនចាញ់ ចំនួន ១៣២នាក់ ស្រី ២០% ហើយបានធ្វើការព្យាបាលតាមរយៈ អ្នកស័្មគ្រចិត្តភូមិ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

លោកស្រី នូ សាណាន់ អ្នកសម្របសម្រួលកម្មវិធីជម្ងឺគ្រុនចាញ់របស់អង្គការម៉ូរូបានឱ្យដឹងដែរថា  ដោយមានកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្តប៉ៃលិន និងអាជ្ញាធរដែនដី អង្គការម៉ូរូបានរៀបចំពិធីសម្តែងសិល្បៈដើម្បី ផ្សព្វផ្សាយជម្ងឺគ្រុនចាញ់នេះ នៅតាមសហគមន៍ ក្នុងគោលបំណងលុបបំបាត់ជម្ងឺគ្រុនចាញ់អោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ជម្ងឺគ្រុនចាញ់អោយអស់ក្នុងឆ្នាំ២០២៥ និងដើម្បីលើកកំពស់សុខមាលភាពជូន បងប្អូនប្រជាពលរដ្ឋ និងឱ្យមានការយល់ដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជម្ងឺគ្រុនចាញ់ និងការចាក់បង្ការជម្ងឺដល់កុមារ និងស្រ្តីក្នុងវ័យបន្តពូជន៍។

ក្នុងឪកាសនោះដែរលោក ហែម ឬទ្ធី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ថ្លែងអំណរគុណដល់អង្គការម៉ូរូ ដែលបានរួមសហការជាមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីសំដែងសិល្បៈអប់រំសុខភាពស្តីពីការលុបបំបាត់ជម្ងឺគ្រុនចាញ់នេះឡើង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់ ពីគ្រោះថ្នាក់ និងការបង្ការ ជម្ងឺគ្រុនចាញ់ និងជម្ងឺផ្សេងៗទៀតព្រោះរដូវនេះជារដូវមានភ្លៀងធ្លាក់ ដែលងាយឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ។ លោកមានប្រសាសន៍បន្តថា ជាមួយគ្នានេះដែរលោកបានពាំនាំកាផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់លោក កើត សុធា អភិបាលខេត្តប៉ៃលិន ដោយសូមឲ្យបងប្អួនគិតគូឲ្យបានខ្ពស់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន បញ្ហាការកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្ស ហើយជាមួយគ្នានេះដែរ យើងនៅសល់ពេលតែជាង៣០ថ្ងៃប៉ុណ្ណោះ និងត្រួវបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូច្នោះសូមអញ្ជើញបងប្អួនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើង ត្រូវចេះថែរក្សាសុខភាពអោយបានល្អត្រូវគេងក្នុងមុងជ្រលក់ថ្នាំឱ្យបានគ្រប់ៗគ្នាផងដែរ ៕អត្ថបទ សេង សុវណ្ណារិទ្ធ                                           

Tags:
  • មន្ទីរ
  • សុខាភិបាល
  • វ៉ាក់សាំង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥