MENU
ស្ត្រីម្នាក់មកសំរាលកូននៅមន្ទីរជប៉ុនហើយបានស្លាប់ទាំងម្ដាយនិង កូនយ៉ាងអាណោចអាធម៌
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៩ ឧសភា ២០១៧, ០៧:៥៧ | ៦១៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ស្ត្រីម្នាក់មកសំរាលកូននៅមន្ទីរជប៉ុនហើយបានស្លាប់ទាំងម្ដាយនិងកូនយ៉ាងអាណោចអាធម៌ព្រោះតែគ្រូពេទ្យខ្វះបច្ចេទេសហេតុការនេះបានកើតឡើងកាលពវេលាម៉ោង៦និង៤០ល្ងាចថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៧នៅក្នុងមន្ទីរពេទ្យជប៉ុនបន្ទប់សំរាលកូនស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។

ស្រ្តីរងគ្រោះមានឈ្មោះ ឈៀ សារិន អាយុ៣០ឆ្នាំជាកម្មការិនីរោងចក្រ ម្ដុំអង្គស្នួល ចំណែកបុរសជាប្តីឈ្មោះ ជូ ភារ៉ា អាយុ៣៤ឆ្នាំ មុខរបរការងារសហជីព អ្នកទាំង២មានទីលំនៅភូមិក្រាំងម្កាក់ ឃុំត្រពាំងស្វាយ ស្រុកអង្គស្នួល ខេត្តកណ្ដាលនិងមានកូនប្រុស២នាក់ម្នាក់អាយុ១០ឆ្នាំនិងម្នាក់ទៀតអាយុ៦ឆ្នាំ។

បើតាមសម្ដីឪពុកស្រ្តីរងគ្រោះនិងបុរសជាស្វាមីបានអោយដឹងថា ស្ត្រីរងគ្រោះពុំមានអាការៈអ្វីនោះទេ គឺសុខភាពធម្មតាមុនពេលសំរាលដោយសារជិតដល់ថ្ងៃសំរាលកូន ទើបក្រុមគ្រួសារគាត់បាននាំស្ត្រីជាប្រពន្ធមកសំរាកនៅមន្ទីរពេទ្យជប៉ុនដើម្បីត្រៀមសំរាលកូនគឺតាំងថ្ងៃសៅរ៍ បុរសជាប្ដីបានបន្តថា ប្រពន្ធនិងកូនរបស់គាត់ដែលបានស្លាប់ទាំង២នាក់នៅក្នុងមន្ទីរពេទ្យជប៉ុនគឺដោយសារការខ្វះការយកចិត្តទុកដាក់ពីក្រុមគ្រួពេទ្យនៅក្នុងមន្ទីរពេទ្យនេះ។ តែទោះជាយ៉ាងនេះគ្រាន់តែជាការលើកឡើងតែម្ខាងរបស់ក្រុមគ្រូសារបស់ជនរងគ្រោះតែប៉ុណ្ណោះ ចំណែកខាងពេទ្យវិញមិនទាន់អាចសុំការបំភ្លឺពីប្រធានមន្ទីរពេទ្យជប៉ុនបានឡើយពាក់ព័ន្ធនិងករណីនេះ៕                        ⁠⁠⁠⁠

Tags:
  • ស្ត្រីម្នាក់
  • មន្ទីរជប៉ុន
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥