MENU
អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ទីរការងារមានគំរោងបង្រៀនជំនាញវិជ្ជាជីវៈ ដល់អ្នកទោសដែលជាប់ឃុំដើម្បីឲ្យចេះជំនាញស្របច្បាប់
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី៣០ មេសា ២០១៧, ១០:២៤ | ៤៩៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តប៉ៃលិន៖ បើតាមការឲ្យដឹងពីមន្ត្រីសាលាខេត្តប៉ៃលិននៅព្រឹកថ្ងៃទី២៩ ខែមេសា នេះថា កាលថ្ងៃទី២៨ ខែមេសា ២០១៧  លោក ម៉ៅ សំបុណ្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារបានពិភាក្សាគ្នាជាមួយលោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិនមានគំរោងបង្កើតជំនាញវិជ្ជាជីវៈ នៅពន្ធនាគារខេត្តប៉ៃលិនក្នុងគោលបំណងដើម្បីឲ្យអ្នកទោសទាំងអស់ចេះនូវជំនាញវិជ្ជាជីវស្របច្បាប់ខណៈពេលខ្លួនកំពុងជាប់ទោសក្នុងពន្ធនាគារ ។

លោក ពេជ្រ សំបូរ នាយការិយាល័យកិច្ចការច្បាប់ សាលាខេត្តប៉ៃលិនបានប្រាប់VOKC តាមទូរស័ព្ធថា ដោយសារពន្ធនាគារខេត្តប៉ៃលិនមិនទាន់មានកម្មវិធីបង្រៀន និងអប់រំនូវវិជ្ជាជីវៈដូចជាផ្នែកសិប្បកម្ម កសិកម្ម និងជាងសំណង់នោះទើបកាលពីប៉ុន្មានថ្ងៃមុននេះលោក ម៉ៅ សំបុណ្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារបានចុះមកពិនិត្យមើលហើយនៅថ្ងៃទី២៨ ខែមេសា លោកអគ្គនាយករងបានអញ្ជើញជួបលោក ភី ឡងឌី ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវិៈខេត្តប៉ៃលិនដើម្បីពិភាក្សាគ្នាបង្កើតគំរោងជួយដល់អ្នកទោសដែលជាប់ឃុំក្នុងពន្ធនាគារឲ្យពួកគាត់ចេះនូវជំនាញផ្សេងៗដែលជាជំនាញស្របច្បាប់ ។ លោកបន្តទៀតថា អ្នកទោសទាំងអស់ក្រោយពីចេះនូវជំនាញទាំងនេះហើយពួកគាត់និងទទួលបានវិញ្ញាប័ត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ពីមន្ទីរការងារខេត្ត ហើយបន្ទាប់ពីមានការលើកលែងទោស(រួចទោស)ពួកគាត់និងយកជំនាញដែលចេះទៅធ្វើការងារនូវកន្លែងផ្សេងៗបានដោយស្របច្បាប់ទៀតផង ។

ចំណែកលោកឧត្តមសេនីយ៍ត្រី នៅ ធឿង ប្រធានពន្ធនាគារខេត្តប៉ៃលិន បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែមេសានេះថា  លោកមានចិត្តត្រេកអរយ៉ាងខ្លាំងដែលអគ្គនាយកដ្ឋានពន្ធនាគាសហការជាមួយមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំបង្កើតឲ្យទណ្ទឹតដែលជាប់ឃុំនៅពន្ធនាគារខេត្តប៉ៃលិន ចេះនូវជំនាញផ្សេងៗដែលស្របច្បាប់ ។ លោកបានបន្តថា កន្លងមកនៅពន្ធនាគារខេត្តក៍បានបង្កើតកម្មវិធីនេះដែលតែមិនទាន់មានគ្រប់គ្រាន់នោះទេហើយយើងបានបង្កើតឲ្យមានបណ្ណាល័យសំរាប់ឲ្យអ្នកទោសដែលជាប់ឃុំទាំងអស់ចូលអានសៀវភៅការអប់រំសីលធម៌សូត្រធម៌ជាដើម។ជាងនេះទៅទៀតខាងពន្ធនាគារក៍មានកម្មវិធីកសិកម្មដើម្បីឲ្យអ្នកទោសទាំងអស់ចេះដូចជាការដាំស្ពៃ ត្រកូន ខាត់ណាជាដើមហើយលោកក៍បានឲ្យដឹងដែរថាសព្វថ្ងៃទណ្ទឹតដែលជាប់ឃុំទាំងអស់មានចំនួន១៩៣នាក់ផងដែរ ។

ពាក់ព័ន្ធករណីខាងលើលោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវិខេត្តប៉ៃលិនបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែមេសានេះដែរថា ជាការល្អណាស់ដែលលោកអគ្គនាយករងមានគំនិតល្អក្នុងការដែលលោកចង់ឲ្យអ្នកជាប់ទោសក្នុងពន្ធនាគារខេត្តប៉ៃលិនមានជំនាញផ្ទាល់ខ្លួន ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតក្រោយពីពួកគាត់រួចពីទោសនោះ។ ជាមួយគ្នានេះដែរយើងក៍បានបង្កើតឲ្យមានគណៈកម្មាធិការដើម្បីត្រួតពិនិត្យការសិក្សាលើអ្នកដែលចេះជំនាញពិតប្រាកដ ចំណែកគណៈកម្មការត្រួតពិនិត្យគឺយើងមានលោកអគ្គនាយករងជាប្រធានខាងប្រធានពន្ធនាគារជាអនុប្រធាន ហើយនិងលោកជាអនុប្រធានផងដែរ។

លោកបានបន្តទៀតថា កន្លងមកយើងមិនដែលមានការបង្កើតកម្មវិធីនេះទេសំរាប់អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តគឺមានតែនៅនិងមន្ទីរដូច្នោះនេះគឺជាបំណងល្អបំផុតរបស់លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ។ ជាងនេះទៅទៀតអ្នកទោស ទាំងអស់ដែលបានរៀននូវជំនាញដែលខ្លួនពេញចិត្តហើយចេះខាងមន្ទីរការងារនិងចេញវិញ្ញាប័ត្រជូនដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់ក្រោយពីពួកគាត់រួចទោសផងដែរ៕អត្ថបទ សេង សុវណ្ណារិទ្ធ                       

Tags:
  • អគ្គនាយកដ្ឋាន
  • ពន្ធនាគារ
  • មន្ទីរការងារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥