MENU
|
រាជធានីភ្នំពេញ៖ មិនទាន់ដល់ថ្ងៃហោះទៅអូស្ត្រាលីវិញទេតែដោយយោងលើសុខភាពកូនស្រីតូចមិនទាន់អាចទ្រាំនិងអាកាសធាតុស្រុកខ្មែរបានគឹម រ៉ូហ្សាត្រូវតែចាកចេញរំពឹងថានាឱកាសក្រោយនឹងបានវិលមកលេងស្រុកម្តងទៀត។
តារាចម្រៀងនិងសម្តែងអ្នកនាងគឹម រ៉ូហ្សាដែលមានស្វាមីនៅអូស្ត្រាលីនិងរួមរស់នាទីដែននោះបានមកលេងស្រុកកំណើតជាច្រើបសប្តាហ៍រហូតជិតដល់ពេលហោះជួបស្វាមីវិញហើយ។ធ្លាប់សាងឈ្មោះល្បីល្បាញនៅកម្ពុជាគឹម រ៉ូហ្សាហាក់នឹកអាល័យស្រុកខ្មែរណាស់គ្រាដែលបែកទៅអូស្ត្រាលីលើកនេះ។
រយៈពេលប៉ុន្មានខែមកហើយដែលគឹម រ៉ូហ្សាដឹកដៃកូនស្រីរបស់នាងមកប្រទេសកម្ពុជាជួបជុំឪពុកម្តាយបងប្អូននិងដើរកម្សាន្តតំបន់នានាជុំវិញប្រទេសកម្ពុជាដោយនាងមិនបាននាំស្វាមីមកជាមួយនោះឡើយផ្អែកលើការងារស្វាមីមមាញឹកមិនអាចឆ្លៀតកើត។នៅពេលនេះអតីតតារាសម្តែងនិងចម្រៀងមានមហាជនស្គាល់ច្រើនគឹម រ៉ូហ្សាមិនអាចនៅបន្តទៀតបានក្នុងទឹកដីកំណើតរបស់ខ្លួនគ្រាដែលកូនស្រីរបស់នាងនៅតូចពេកដោយសារមិនអាចទទួលយកអាកាសធាតុស្រុកខ្មែរបានឈឺជាប់រហូតទើបនាងសម្រេចចិត្តទៅអូស្ត្រាលីវិញ។
បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងតាមរយៈសារអេឡិចត្រូនិចគឹម រ៉ូហ្សាបានប្រាប់ថានាងជិតឡើងយន្តហោះទៅអូស្ត្រាលីវិញហើយបន្ទាបមពីបានចំណាយពេលជាច្រើនអាទិត្យមកលេងប្រទេសកម្ពុជាជាមួយកូនស្រីតូចដោយមិនមានវត្តមានស្វាមីមកឡើយ។នេះជាលើកទី២ដែលនាងបានមកស្រុកទេសដែលមានអនុស្សាវរីយ៍ច្រើនតាំងពីចូលសិល្បៈរហូតមានការទទួលស្គាល់ពីមហាជន។
នាងចាកចេញទៅនៅដែនកោះអូស្ត្រាលីដប់ឆ្នាំមកហើយដោយនៅទីនោះក្រៅពីជាស្ត្រីមេផ្ទះនាងឆ្លៀតពេលច្រៀងសម្តែងខ្លះៗជូនបងប្អូនខ្មែរនៅអូស្ត្រាលីរាល់កម្មវិធីបុណ្យធំៗដោយមិនអាចចោលការងារសិល្បៈឡើយគឺស្រឡាញ់ណាស់។តារាធ្លាប់ជាប់ឈ្មោះលេចធ្លោក្នុងពិភពសិល្បៈរូបនេះបន្តទៀតថាចិត្តអត់ចង់ទៅអូស្ត្រាលីវិញទេព្រោះដប់ឆ្នាំនៅស្រុកគេនាងតែងតែនឹកស្រុកខ្មែរជានិច្ចនឹកការងារសិល្បៈដែលខំហែលឆ្លងគ្រប់រូបភាពទំរាំបានគេស្គាល់ទើបចេះតែដក់ក្នុងចិត្តរហូតមកទៅដល់ណាក៍នឹកប្រទេសខ្លួនដែរ។
យ៉ាងណានាងនឹងមកប្រទេសកម្ពុជាយើងវិញនៅ២ឆ្នាំទៀតដោយលើកនេះកុំតែកូននៅតូចកុំអីបន្តនៅស្រុកខ្មែរទៀតព្រោញនាងមិនទាន់ដល់ថ្ងៃឡើងទៅទេដោយសារតែកូនឈឺហើយឡើងទៅមុនកំណត់តែម្តង។ក្នុងពេលនាងត្រឡប់ទៅប្រទេសគេវិញនាងសូមផ្ញើក្តីនឹករលឹកចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមជួបប្រទះតែសេចក្តីសុខសប្បាយសុខភាពល្អធ្វើការងារអ្វីបានសម្រេចនឹងបន្តចងចាំឈ្មោះរបស់នាងបន្តទៀតផងហើយនាងនឹងបន្តការងារសិល្បៈឡើងវិញពេលវិលមកលេងស្រុកនាឱកាសក្រោយដោយរំពឹងថាបងប្អូននៅតែបន្តគាំទ្រវត្តមានរបស់នាងដដែល។