MENU
|
រាជធានីភ្នំពេញ៖ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំថ្មីគេគ្រប់គ្នាទទួលអំណរឆ្នាំថ្មីគ្រប់ទិសទីពីទេវតាឆ្នាំថ្មីតារាចម្រៀងរិន សាវ៉េតបែរជានៅប្តូរផ្តាច់ចែកការលំបាកជាមួយភរិយាជាទីស្រឡាញ់ដែលរងសម្ពាធជំងឺមហារីកសុដន់រហូតត្រូវសង្គ្រោះបន្ទាន់ជាបន្តទៀតតាំងពីមុនចូលឆ្នាំខ្មែរមកម្ល៉េះ។
តាមការបញ្ជាក់ពីលោក រិន សាវ៉េត បានឲ្យដឹងថា ភរិយារបស់ខ្លួនបានចូលមកសម្រាកនៅមន្ទីរពេទ្យរុស្សីនេះ តាំងពីថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០១៧ មកម្ល៉េះ ដោយដំបូងឡើយអាការ មិនសូវជាធ្ងន់ធ្ងរឡើយ ប៉ុន្តែក្រោយបានចាក់ថ្នាំគីមី បន្ថែមដើម្បីសម្លាប់មេរោគមហារីកដែលមានពីមុនមក ជំងឺកាន់តែធ្វើទុក្ខឡើងៗ។
លោកថា មិនត្រឹមតែមានជំងឺមហារីកត្រង់សុដន់១មុខឡើយ ភរិយារបស់លោកត្រូវបានមេរោគនោះរីករាលដាលស្ទើរពេញខ្លួនទាំងអស់ហើយ ពោលគឺនៅត្រង់ខួរក្បាល និងសួតជាដើម ក៏មានដែរ។ លោកបានរៀបរាប់បន្តថា ភរិយារបស់ខ្លួនបន្ទាប់ពីចាក់ថ្នាំគីមីលើកទី៤មក បានធ្វើទុក្ខដល់ខួរក្បាល ក្បាលចាប់ផ្ដើមឈឺកាន់តែខ្លាំងស្ទើរផ្ទុះសន្លប់ដោយទ្រាំមិនបានក៏នាំមកសម្រាកនៅមន្ទីរពេទ្យ។
បន្ទាប់មកគ្រូពេទ្យ បានយកទៅស្គែនមើលក្បាលក៏ឃើញមេរោគមហារីកនោះនៅក្នុងខួរក្បាលទៀត។ បន្ទាប់មកចាក់ថ្នាំគីមីព្យាបាលនៅត្រង់ខួរក្បាលក៏នាំឲ្យហត់គ្រូពេទ្យពិនិត្យសួតមើលឃើញមានមហារីកនៅត្រង់សួតទៀត។
យ៉ាងណាមិញពេលនេះស្ថានភាពរបស់ប្រពន្ឋតារាប្រុសរូបនេះក៍នៅតែត្រូវបានក្រុមលោកគ្រូពេទ្យផ្នែកមហារីកនៃពេទ្យរូស្សីបានខិតខំយកចិត្តទុកដាក់ជាបន្តទៀតក្នុងការតស៊ូជួយព្យាបាលឲអស់លទ្ឋភាពដើម្បីឲលោកសាវ៉េតមានការអស់ចិត្តនឹងទុកចិត្តមកលើការព្យាបាលរបស់លោកគ្រូពេទ្យ។ចាប់តាំងពីភរិយាលោករិន សាវ៉េតធ្លាក់ខ្លួនឈឺជំងឺកាចនេះមកលោករិន សាវ៉េតរមែងតែងតែនៅជិតកាយភរិយាដើម្បីជាកម្លាំងចិត្តតាមការបញ្ជាពីលោកគ្រូពេទ្យមានតែការផ្តល់កម្លាំងចិត្តនោះទេជាវិធីធ្វើឲអ្នកជំងឺកក់ក្តៅនិងទុកចិត្តបន្តឈ្នះសភាពជំងឺ បាន។កាយវិការល្អរបស់លោកសាវ៉េតជាប្តីនេះជាគម្រូមួយសម្រាប់បុរសមួយចំនួនដែលរមែងមើលរំលងទឹកចិត្តភរិយា។សូមបារមីនានាបន្តជួយប្រពន្ឋលោករិន សាវ៉េតឲរស់រានបានយូរជាងនេះផង។