MENU
|
រាជធានីភ្នំពេញ៖ មិនចង់នាំឲ្យមានការភាន់ច្រឡំពីមហាជន ដោយរឿងនេះបានលេចឮជាយូរមកហើយរហូតដល់បច្ចុប្បន្នអ្នកនាងម៉េង កែវពេជ្ជតាបានច្រានចោលដំណឹងស្នេហារវាងនាងនិងលោករត្ន័ មករាដែលមិនមែនជារឿងពិត។
ការព្រមានរបស់អ្នកនាងម៉េង កែវពេជ្ជតា នាពេល ថ្មីៗកន្លងមកបន្ទាប់ពីលោករ័ត្ន មករា បានបង្ហោះសារលើហ្វេសប៊ុកជាភាសាស្នេហាផ្កាសម្តី នាំឱ្យមហាជនសង្ស័យទៅលើរូបនាង។
អ្នកនាងម៉េង កែវពេជ្ជតា និងលោករ័ត្នមករា ត្រូវមហាជន និងអ្នកសិល្បៈសង្ស័យថាភ្ជាប់ចំណងស្នេហ៍នឹងគ្នា ដ្បិតឃើញបណ្តើរគ្នាញឹកញាប់ និងចាប់ដៃគូគ្នាច្រៀងនៅលើឆាកតន្ត្រីនានា ។
អ្នកនាងម៉េង កែវពេជ្ជតា បានបដិសេធ និងចាត់ទុករឿងស្នេហ៍នោះជាការនិយាយពីមួយទៅមួយទាំងមិនពិត និងស្នើកុំឲ្យមានការភាន់ច្រឡំ ។
នៅលើហ្វេសប៊ុករបស់អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារបញ្ជាក់ថា «មើលមុខឱ្យច្បាស់ ! មនុស្សខ្ញុំហ៊ានធ្វើ ហ៊ានទទួល ។ តាមភាសាអ្នកលេងនិយាយថាហ៊ានស៊ី គឺហ៊ានសង សមជាចិត្តកូនម៉ែ ! យ៉ាងណាមិញ រឿងដែលថា រ័ត្ន មករា មានសម្ព័ន្ធភាពស្នេហាជាមួយខ្ញុំនោះ បើជារឿងពិតមែន ខ្ញុំក៏មិនខ្លាចនឹងទទួលដែរ ប៉ុន្តែនេះវាគ្មានទាល់តែសោះ ។ ដូច្នេះសូមម្នាលទាំងឡាយដែលបានយករឿងនេះទៅនិយាយឱ្យក្អែកមួយក្លាយជាដប់នោះ ល្មមសម្រាកបានហើយ កុំយកខ្ញុំទៅលេងសើចទៀតបើមិនចង់មានរឿង ។
សូមអធ្យាស្រ័យផងបងប្អូន ដែលខ្ញុំយកអារម្មណ៍មិនសប្បាយចិត្តមកបញ្ចេញនៅទីនេះ ក៏សូមអធ្យាស្រ័យម្ចាស់ខ្លួនដែលខ្ញុំយកឈ្មោះលោកមកនិយាយ ប៉ុន្តែនេះក៏ព្រោះតែលោកមិនព្រមបកស្រាយតាមការណ៍ពិតទេ តែលោកហាក់មានចេតនាចាក់បណ្តោយឱ្យគេកាន់តែយល់ខុសលើខ្ញុំលើសដើម ។ មិនតែប៉ុណ្ណឹងលោកបែរជាដើរនិយាយមុសាប្រាប់ពីម្នាក់ទៅម្នាក់ធ្វើឱ្យគេសើចយំខ្ញុំ ឱ្យគេមើលងាយខ្ញុំម្តងហើយម្តងទៀត ដោយលោកមិនខ្វល់ពីកិត្តិយសស្ត្រីម្នាក់ក្នុងនាមជារៀមច្បងលោក ជាអ្នកធ្លាប់ផ្តល់តម្លៃឱ្យលោកបន្តិចសោះ ។
ខ្ញុំបានទុកពេលឱ្យលោកជម្រះភាពអាប់ឱននេះជាយូរណាស់មកហើយ តែលោកនៅតែធ្វើមិនដឹងមិនឮ ផ្ទុយទៅវិញលោកបែរជាកាន់តែថែមគ្រឿងថែមល្បោយបន្តរហូតមិនឈប់ដូចឃើញលើរូបភាពនេះស្រាប់ ។ បើដូច្នេះខ្ញុំគ្មានជំរើសទេ ខ្ញុំមិនអាចឱ្យឱកាសទៅនរណាទៀតទេ។ ខ្ញុំមិនអាចគិតតែពីទុកមុខ ទុកកិត្តិយសឱ្យលោកទាំងលោកមិនដែលគិតពីកិត្តិយសខ្ញុំនោះឡើយ ។
សូមលោកឈប់ចាប់ពីពេលនេះ ម៉ោងនេះ ថ្ងៃនេះ បើនៅចង់រាប់អាន តែបើលោកមិនព្រមឈប់បំផ្លាញខ្ញុំទេ ចង់ដឹងសាកមើលក៏បាន ព្រោះថាមិនមែនតែខ្ញុំម្នាក់ គឺនៅមានមនុស្សជាច្រើនទៀត ដែលកំពុងមិនសប្បាយចិត្តនឹងលោក ។