MENU
|
រាជធានីភ្នំពេញ៖ អតីតតារាសម្តែងនិងតារាចម្រៀងគឹម រ៉ូហ្សាដែលជាតារាធ្លាប់មានឈ្មោះក្នុងសិល្បៈបានមកកម្ពុជាស្ងាត់ៗក្រោយបែកពីមាតុភូមិជាទីស្រឡាញ់ចេញទៅកសាងជីវិតថ្មីនៅដែនដីអូស្រ្តាលី។យ៉ាងណាមិញពេលនេះនាងបានមកលេងស្រុកច្រើនថ្ងៃដោយនឹងយកពេលបង្ហាញវត្តមានក្នុងសិល្បៈគ្រាដែលចិត្តនៅតែនឹកស្រឡាញ់។
បែកទៅសាងអនាគតថ្មីជាមួយស្វាមីខ្មែរអាណិកជនគឹម រ៉ូហ្សាហាក់ប្រែប្រួលរូបសម្បត្តិជាងមុនបន្តិចដោយចាស់ទុំខុសពីក្មេងតែមើលទៅស្អាតមិនចាញពីមុនឡើយ។ទោះបីជាយ៉ាងណារ៉ូហ្សានាងមានកូនស្រីម្នាក់ជាចំណងដៃក្នុងជីវិតអាពាហ៍ពិពាហ៍ផងដែរ។
ក្នុងសំដីរួសរាយរាក់ទាក់គឹម រ៉ូហ្សាបានរៀបរាប់ឲដឹងគ្រាមកលេងស្រុកថានាងបានមកលេងស្រុកកំណើតបាន២ដងមកហើយដោយលើកទី១កាលពីប៉ុន្មានឆ្នាំមុននិងនេះជាលើកទី២។នាងចេញទៅរស់នៅប្រទេសអូស្ត្រាលីតាំងពីឆ្នាំ២០០៧មកម្ល៉េះបើគិតទៅមានរយៈពេល១០ឆ្នាំមកហើយពិតជាលឿនណាស់។នាងនៅប្រទេសអូស្ត្រាលីនៃទីក្រុងសុីដនី។រស់នៅប្រទេសអូស្ត្រាលីនាងឆ្លៀតទៅរៀននិងច្រៀងចុងសប្តាហ័មិនបានធ្វើការអ្វីក្រៅពីមើលកូននិងច្រៀង។ទាក់ទិននិងការមកស្រុកជាលើកទី២នេះនាងមានគម្រោងជាបន្តបន្ទាប់ទាក់ទងនិងការទទួលការងារសិល្បៈគឺនាងនៅតែទទួលច្រៀងសម្តែងដោយសារស្រឡាញ់និងចូលចិត្ត។តារាចម្រៀងគឹម រ៉ូហ្សាបានឲដឹងទៀតថានាងចង់ច្រៀងនៅតាមស្ថានីយ៍ទូរទស្សន៍ព្រោះស្តាយកេរ្តីឈ្មោះធ្លាប់សាងមកកាលពីនៅមានឈ្មោះណាមួយចង់ឲបងប្អូនយើងស្គាល់ឡើងវិញកុំឲបាត់មុខគ្រាមានចិត្តនេករលឹក។នាងបានមកដល់ប្រទេសកម្ពុជាបានជិត១ខែមកហើយដោយលើកទី២នេះគម្រោងមកលេងបងប្អូនឪពុកម្តាយដូចជាយូរជាងលើកទី១ព្រោះមានរយៈពេលបីខែឯណោះ។ចំពោះសិល្បៈសព្វថ្ងៃនេះវិញគឹម រ៉ូហ្សាបានកត់សម្គាល់ឃើញថាមានភាពរីកចម្រើនខ្លាំងតារាក្រោយៗក៍មានភាពរីកសាយតម្លៃប្រាក់ចំណូលក៍ខ្ពស់ជាងជំនាន់នាងប្រឡូកបើអាចនាងពិតជាចង់ឲពេលវេលាបកក្រោយដើម្បីរកប្រាក់ចំណូលពីសិល្បៈដែលមានភាពលូតលាស់ច្រើនខុសពីជំនាន់នាងប្រាក់បានពីសិល្បៈតិចតួចហើយស៊ូណាស់។យ៉ាងណាក្តីនាងចូលរួមត្រេកអរដែលសិល្បៈក្រោយនេះរីកចម្រើនជាងមុន។នាងរំពឹងថាអឡុងពេលមកលេងស្រុកបណ្តាស្ថានីយ៍ទូរទស្សន៍នានានឹងអញ្ជើញរូបនាងបានសម្តែងច្រៀងតាមរយៈកម្មវិធីប្រគំតន្ត្រីនានានៅចុងសប្តាហ៍ដើម្បីបានជួបអ្នកគាំទ្រនិងបងប្អូនក្នុងស្រុកដែលនាងមានការនឹករលឹកជាខ្លាំង។