MENU
|
រាជធានីភ្នំពេញ៖ តារាចម្រៀងដែលតែងតែរំលេចរូបភាពមនុស្សធម៌តាមរយៈការជួយដល់សង្គមផ្សេងៗជាសាលារៀនឬជួយដល់សិល្បករចាស់ជរានិងមានបញ្ហានៅតែតាំងចិត្តជួយដល់កិច្ចការនេះដោយមិនទាន់បោះបង់ទៅណានោះទេ។ជាថ្មីម្តងទៀតលោកបានស្នើឲ្យមហាជនទាំងអស់ជួយរៃអង្គាស់ប្រាក់តាមលទ្ឋភាពជួយស្ត្រីមានជំងឺម្នាក់ដែលវះកាត់សុដន់ខ្វះលទ្ឋភាពបង់ពេទ្យ។
ដោយមើលឃើញពីទុក្ខលំបាកលោក សន វិជ្ជបុត្រតារាចម្រៀងអឹមបាននិងកំពុងស្វះស្វែងរកជំនួយជួយដល់ស្ត្រីជួបទុក្ខដោយជំងឺវាយលុកបើទោះជាលោកត្រូវប្រឹងដោយលំបាកក្នុងការស្រែកប្រកូកប្រកាសអំពាវនាវបែបណាក៍ដោយ។លោកសន វិជ្ជបុត្របានតាំងចិត្តហើយថាលោកនិងខំធ្វើអំពើល្អតាមរយៈការជួយជាជំនួយផ្សេងៗកៀគងពីសម្បុរសជនជួយដល់អ្នកទីទាល់ក្រឬអ្នកជំងឺសិល្បករចាស់ជរាឬសិល្បៈជួបគ្រោះថ្នាក់អ្វីមួយ។ក្រៅពីជំនួយមានខ្លួនឯងបន្តិចបន្តួចលោកស្គាល់មិត្តភក្តិក្នុងនិងក្រៅប្រទេសដើម្បីប្រមូលថវិកាជាសណ្តានចិត្តជាប្រចាំ។
លោកសន វិជ្ជបុត្របានប្រកាសរកជំនួយលើបណ្តាញសង្គមរបស់លោកថាសូមជួយបងស្រីបូ ស៊ីណាផងដោយបងស្រីបានទៅព្យាបាលនៅខ្មែរសុរិន្ទតែពេទ្យថៃនៅទីនោះគេបញ្ជូនត្រឡប់មកវិញព្រោះគ្មានលុយវះកាត់សុដន់ថ្លៃព្យាបាលអស់៣៥០០ដុល្លារដោយបងស្រីប្រមូលអស់លុយពីទូផ្ទះហើយដោយមានតែប្រាក់ក្នុងដៃ១៥០០ដុល្លារតែប៉ុណ្ណោះ។បងស្រីយកប្លង់ដីស្រែទៅបញ្ចាំផងគួរឲ្យសង្វេក។
ដូចនេះសូមបងប្អូនជួយតាមសទ្ឋាជ្រះថ្លាផងទោះតិចក្តីច្រើនក្តីព្រោះពេទ្យប្រាប់ថាបើមិនប្រញាប់វះកាត់រយៈពេល១៤ថ្ងៃអាចនឹងហួសពេលព្យាបាលដែលនេះជាដំណឹងមិនល្អហើយលោកពិតជាមិនចង់ឃើញមនុស្សនៅរស់សុខៗបែរជាដុនដាបចាកចេញទាំងបានប្រកាសឲ្យគេជួយ។លោករំពឹងថាបងប្អូននិងអ្នកមានធូរធារចិត្តធម៌ទាំងអស់មិនមើលរំលងនោះឡើយជួយគាត់យកបុណ្យកុសលទាំងអស់គ្នាព្រោះពេទ្យបានដាក់ថ្ងៃបរិច្ឆេទមិនល្អមកឲ្យគាត់រួចហើយសូមអាណិតគាត់ផង។