MENU
|
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជានៅច្រកអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់នៅថ្ងៃទី៤ខែមេសាឆ្នាំ២០១៧ថាអាជ្ញាធរថៃបានធ្វើការប្រមូលនិងបញ្ជូនពលករតាមរថយន្តទ្រុងជាច្រើននាក់មកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងមួយថ្ងៃៗនៅចុងខែមីនានិងដើមមេសា2017ខណៈចំនួនពលករខុសច្បាប់ដែលភាគីថៃចាប់បញ្ជូនក្នងខែមីនាមានជិត9000នាក់។
តាមរបាយការណ៍ពីមន្ត្រីបំរើការងារនៅទីតាំងទទួលពលករក្នុងភូមិនិងសង្កាត់ប៉ោយប៉ែតប្រាប់ថានៅចុងខែមិនានិងដើមខែមេសា2017នេះពលករបញ្ជូនពីថៃដោយរថយន្តទ្រុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតហាក់មានការកើនឡើងហើយថ្ងៃខ្លះមានរហូតជាង10រថយន្តទ្រុងឬជាង700នាក់។
មន្ត្រីច្រកទ្ធារអន្តរជាតិប៉ោយប៉ែតបានអះអាង ថាចំនួនពលករថ្ងៃទី30មីនាមានចំនួន336នាក់ថ្ងៃទី31មីនាមានពលករខ្មែរចំនួន401នាក់នៅថ្ងៃទី1ខែមេសាមានចំនួន635នាក់និងថ្ងៃទី2ខែមសាមានពលករចំនួន712នាក់។ដោយឡែកពលករសរុបក្នុងខែមីនា2017មានចំនួន8784នាក់ក្នុងនោះស្រីចំនួន3175នាក់និងកុមារ895នាក់។
មន្ត្រីខាងលើប្រាប់ថាពលករបញ្ជូនត្រឡប់ដើមខែមិនាមួយចំនួនធំទើបចេញពីកម្ពុជាខណៈពលករបញ្ជូនត្រឡប់ក្នុងចុងខែមិនានិងដើមខែមេសាសុទ្ធតែជាពលករវិលត្រឡប់ពីតាមបណ្តាខេត្តក្រុងក្នុងប្រទេសថៃតែត្រូវបានសមត្ថកិច្ចថៃចាប់ពេលឆែករកឯកសារចេញចូលប្រទេសរបស់គេហើយចោទថាគ្មានច្បាប់ត្រឹមត្រូវ។
សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាប់ពាន់នាក់ចាប់ចុងខែ មីនានិងដើមខែមេសានេះសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាប់ពាន់នាក់ចាប់ចុងខែមីនានិងដើមខែមេសានេះ ជាពលករដែលខុសច្បាប់ទៅរកស៊ីនៅប្រទេសថៃ ត្រូវបានចាប់បញ្ជូនតាមរថយន្តទ្រុង ជិត១ម៉ឺននាក់ហើយមកទល់និងថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៧នេះ។
បើតាមរបាយការណ៍មន្ត្រីបំរើការងារដែលចាំទទួលពលករនៅចំនុចផ្សារមង្គល ភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត បានអោយដឹងថា ក្នុងមួយថ្ងៃៗចាប់ពីចុងខែមីនា មកដល់ ដើមខែមេសានេះ ពលករខុសច្បាប់ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនក្នុងមួយថ្ងៃ ពី៨ទី១០ឡានទ្រុង ស្មើនិង៧០០នាក់ ទៅ៨០០នាក់ រហូតមកដល់ថ្ងៃនេះគឺជិត ១ម៉ឺននាក់ហើយ ។តាមការប៉ាន់ស្មានរបស់លោក ពលករដែលសមត្ថកិ ច្ចថៃចាប់បញ្ជូនមកនិងអាចកើនឡើងបន្ថែមទៀតនៅគៀកចូលឆ្នាំខ្មែរខាងមុខនេះ។ លោកបានបញ្ជាក់បន្ថែមថា ពលករខ្លះត្រូវបានសមត្ថកិច្ចចុះឆែកឆេរចាប់តាមបន្ទប់ស្នាក់នៅ ខ្លះទៀតជាពលករវិលត្រឡប់ពីតាមបណ្តាខេត្តក្រុងក្នុងប្រទេសថៃតែត្រូវបានសមត្ថកិច្ចថៃចាប់ ពេលឆែករកឯកសារចេញចូលប្រទេសរបស់គេហើយចោទថាគ្មានច្បាប់ត្រឹមត្រូវ។
កាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០១៧នេះអង្គការអ៊ុកហ្វាម(Oxfam)អន្តរជាតិបានបញ្ចេញរបាយការណ៍របស់ខ្លួនជុំវិញការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរទាំងពីរភេទទៅកាន់ប្រទេសមួយចំនួននៅក្នុងតំបន់និងពិភពលោកដើម្បីស្វែងរកការងារនិងភៀសខ្លួនពីសង្គ្រាមស៊ីវិលក្នុងស្រុកខ្មែរ។
អង្គការOxfamនមានស្នាក់ការនៅកម្ពុជាបានលើកឡើងថាពលរដ្ឋប្រមាណ៦៥លាននាក់កំពុងតែធ្វើចំណាកសស្រុកពីប្រទេសកំណើតរបស់ខ្លួន។ការលើកឡើងនេះក្នុងរាត្រីស្រមោលសមួយដើម្បីអំពាវនាវដល់បណ្តាប្រទេសដែលមានជនភៀសខ្លួនឬពលករចំណាកកំពុងរស់នៅនិងធ្វើការងារនៅទីនោះទូទាំងពិភពលោក។
អង្គការដដែកនេះបានលើកឡើងទៀតថាមូលហេតុនៃការចំណាកស្រុកមានហេតុផលដូចជាការបង្ខំឲ្យចាកចេញពីលំនៅស្ថានដោយសារតែជម្លោះផ្ទៃក្នុង អំពើហិង្សានិងការចោទប្រកាន់។អង្គការអ៊ុកហ្វាមបានអំពាវដល់មេដឹកនាំប្រទេសទាំងនោះទទួលពួកគេក្នុងនាមជនភៀសខ្លួន។ពលរដ្ឋប្រមាណ៦៥លាននាក់នៅពេលនេះកំពុងបានបង់ជម្រកនិងរាប់លាននាក់ទៀតប៉ះពាល់ដោយសារការប្រែប្រួសអាកាសធាតុ៕