MENU
ត្រឹមតែរយៈពេលបីថ្ងៃ ថៃចាប់បញ្ជួនពលករខ្មែរមកស្រុកកំណើតវិញជិត២០០០នាក់ តាមច្រកអន្តរជាតិដូង
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី០៥ មីនា ២០១៧, ០៩:៣២ | ៧២២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖    សេចក្តីរាយការណ៍ពីខេត្តបាត់ដំបងបានបញ្ជាក់ថាក្នុងរយៈពេលត្រឹមតែបីថ្ងៃដើមពីថ្ងៃទី១ដល់ទី៣ខែមីនាឆ្នាំ២០១៧នេះអាជ្ញាធរថៃបានចាប់បញ្ជួនពលករខ្មែរដែលឆ្លងដែនខុសច្បាប់មកកាន់ស្រុកកំណើតវិញជិត២០០០នាក់តាមច្រកអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង។ការធ្វើចំណាកស្រុកទាំងក្រុមគ្រួសារមានកូនក្មេងផងបានទៅជាមួយម្តាយឪពុកព្រោះតែគ្មានការងារក្នុងស្រុកនិងតម្រូវការជីវភាពបើទោះបីជាប្រថុយនឹងគ្រោះថ្នាក់ឬចាប់ខ្លួនក្តី។

ក្រុមពលករភាគច្រើនមកពីខេត្តនានាដើម្បីលួចឆ្លើងដែនខុសច្បាប់គ្មានទាំងលិខិតស្នាមឬឯកសារផ្លូវការ។ពួកគាត់និយាយថាៈ”បើមិនទៅរកការងារនៅថៃទេនឹងដាច់បាយស្លាប់ហើយ។មិនមានការទទួលខុសត្រូវឬជួយរកការងារពីអាជ្ញាធររដ្ឋាភិបាលដើម្បីជួយដល់គាត់ទេ។ដីស្រែគ្មានទឹកភាពរាំងស្ងួតបន្តបន្ទាប់ជីវភាពខ្វះខាតឲ្យរស់យ៉ាងម៉េចទៅ”។នេះបើតាមសំដីរបស់ពលករម្នាក់អាយុប្រមាណ៣៥ឆ្នាំមកពីខេត្តព្រៃវែងសុំមិនប្រាប់ឈ្មោះ។

យោងតាមសេចក្តីរាយការណ៍ពីការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងនៅថ្ងៃទី០៤ ខែមីនាឆ្នាំ២០១៧នេះឲ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧កន្លងមកនេះមានពលករខ្មែរប្រុស ស្រីរួមទាំងក្មេងផងចំនួន១៧២២នាក់ត្រូវបានអាជ្ញាធរនិងទាហានថៃចាប់បញ្ជួនអោយត្រឡប់មកកាន់ស្រុកកំណើតវិញដោយសារតែពលករខ្មែរទាំងនោះបានឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ក្នុងគោលបំណងស្វែងរកការងារធ្វើ។ ការបញ្ជូនពលករខ្មែរក្នុងចំនួនច្រើននិងជាបន្តរបន្ទាប់នេះរយពេលជិតកន្លះខែមកដែលអាជ្ញាធរនិងសមត្ថកិច្ចថៃរឹតបន្តឹងការធ្វើចំណាកស្រុកស្វែងរកការងារធ្វើរបស់ពលករខ្មែរទាំងក្នុងនិងតាមតំបន់ព្រំដែននានាដែលជាប់គ្នានិងខេត្តបាត់ដំបង។

ពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់ដែលថៃបញ្ជូនមកវិញនេះភាគច្រើនជាបុរស ក្នុងចំណោមទូរលេខពលករចំនួន១៧២២នាក់ មានពលករស្រ្តីចំនួន៥៣៨និងក្មេងតូចៗចំនួន៤១នាក់ ជាពលករដែលមានស្រុកកំណើតស្ទើរពេសពេញតំបន់មានមកពីខេត្តព្រៃវែង កំពង់ស្ពឺ តាកែវ ខេត្តកំពង់ចាម កំពុងឆ្នាំង ពោធិសាត់និងមកពីខេត្តបាត់ដំបងមួយចំនួនធំទៀតពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់បណ្តោយព្រំដែនកម្ពុជា ថៃ។

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងដែរថា នៅឆ្នាំ២០១៦កន្លងមកនេះអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់ចូលក្នុងទឹកដីថៃចំនួន១៦៣លើក សរុបពលករទាំងអស់ចំនួន៧៣២៨នាក់ ក្នុងនោះមានស្ត្រីចំនួន៣៦១២នាក់និងកុមារចំនួន៤៧៩នាក់ ដោយឡែកពលករខ្មែរដែលចូលបំពេញបែបបទស្របច្បាប់ទៅធ្វើការងារនៅក្នុងប្រទេសថៃមានចំនួនជាង២លាន។

គ្មានមន្រ្តីរដ្ឋាភិបាលណាម្នាក់ហានចេញមុខទទួលខុសត្រូវចំពោះបញ្ហានេះទេ។កន្លងមកគេបានឃើញក្រសួងការបរទេសខ្មែរបានចេញរបាយការណ៍របស់ខ្លួនបន្តបន្ទាប់មិនដាច់ពីការជួយសង្រ្គោះពលករខ្មែររងគ្រោះពីបណ្តាប្រទេសនានា។តែនៅពេលសួរថាក្រសួងការបរទេសមានវិធានយ៉ាងណាទប់ស្កាត់ចាកស្រុករបស់ពលករខ្មែរបាន?។

លោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា៖”នេះមិនមែនជាការទទួលខុសត្រូវរបស់ក្រសួងការបរទេសទេ។យើងបានជួយសង្រ្គោះជនរងគ្រោះតាមរយៈមន្រ្តីស្ថានទូតយើងនៅបណ្តាប្រទេសទាំងនោះនៅពេលណាគេបានមកកាន់ស្ថានទូតដើម្បីសុំអន្តរាគមន៍”។

ទោះបីយ៉ាងណាក្តីមន្រ្តីខ្មែរថៃនៅតាមច្រករបៀងត្រូវបានគេរាយការណ៍ថាបានឃុបឃិតជាមួយមេខ្យល់ក្នុងការដឹកជញ្ជូនពលករខ្មែរធ្វើចំណាកស្រុកពីកម្ពុជាចូលទៅថៃក្រោមការសូកប៉ាន់។តែមេខ្យល់នឹងមន្រ្តីទាំងនោះមិនខ្យល់ពីទុក្ខវេទនារបស់ជនជាតិខ្មែរឈាមខ្មែរដូចគ្នាបើថាថៃចុះជាតិសាសន៍ដទៃ។កាលពីពេលថ្មីនេះដោយសារភាពមិនប្រក្រតីបែបនេះក្រសួងមហាផ្ទៃបានចេញបញ្ជាផ្លាស់បន្តូរប្រធានច្រកទ្វារមួយចំនួន៕                      

Tags:
  • ពលករខ្មែរ
  • ស្រុកកំណើត
  • ថៃ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥