MENU
|
ខេត្តបាត់ដំបង៖ ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃដែលសម្រុកចេញមកលេងចូលឆ្នាំខ្មែរ កាត់តាមច្រកដូង ខេត្តបាត់ដំបងត្អូញត្អែរចំពោះការបង់លុយអោយសមត្ថកិច្ចចំនួន៦០០បាតក្នុងម្នាក់ៗ។
បើតាមពលករឈ្មោះជា ធី អាយុ៣១ឆ្នាំកម្មករសំណង់មានស្រុកកំណើតភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ បាត់ដំបងបាននិយាយ នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០១៧នេះថា លោកនិងភរិយាកាលពីដើមខែមេសាកន្លងមកនេះបានវិលត្រឡប់មកពីប្រទេសថៃក្នុងគោលបំណងមកលេងផ្ទះដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំ មកដល់មាត់ច្រកដីខ្មែរត្រូវក្រុមនគរបាលសួរនាំជុំវិញលិខិតឆ្លងដែនបើមិនមានទេត្រូវបង់លុយចំនួន៦០០បាតក្នុងម្នាក់ ចំពោះលោកពីរនាក់ប្តីប្រពន្ធត្រូវបង់លុយអស់ចំនួន១២០០បាតទើបគេអោយចេញ។
ពលករឈ្មោះលោក ជ័យ ឌីន អាយុ២៨ឆ្នាំមានស្រុកកំណើតក្នុងភូមិអូរតាគាំ១សង្កាត់ទួលតាឯក ក្រុងបាត់ដំបងបានលើកឡើងថា លោកនិងភរិយាក្រោយបុណ្យចូលឆ្នាំហើយនិងវិលត្រឡប់ទៅបន្តរការងារនៅប្រទេសថៃជាថ្មីជៀត ការត្រឡប់ទៅវិញនេះលោកនិងភរិយាត្រៀមលុយចំនួន១២០០បាតអោយសមត្ថកិច្ចបន្ទាប់ពីបានបង់លុយអស់ចំនួន១២០០បាតម្តងរួចមកហើយកាលពីថ្ងៃចេញពីប្រទេសថៃនៅថ្ងៃទី៣ ខែមេសា។
ប្រភពព័ត៏មានពីពលករម្នាក់ទៀតដែលបានវិលត្រឡប់ពីប្រទសថៃនៅថ្ងៃទី១១ ខែមេសាបានលើកឡើងដែរថា ការចេញឆ្លងកាត់តាមច្រកកំរៀង ខេត្តបាត់ដំបងនេះមិនមានបានបង់លុយអោយសមត្ថកិច្ចទេ។លោកងិន លីណាហ្សាណូ នាយរងប៉ុស្ត៍នគរបាលអន្តោរប្រវេសន៍ប្រចាំច្រកដូងបានបំភ្លឺអោយថា ក្រុមការងាររបស់លោកមិនបានយកលុយពីពលករទេអាចជាការយល់ច្រឡំទេ។
ចំណែកនៅខេត្ត បន្ទាយមានជ័យពលករខ្មែរដែលត្រូវថៃចាប់បញ្ជូននិងត្រឡប់មកដោយខ្លួនឯងជិត១ម៉ឺននាក់មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០១៧នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ដោយយោងតាមរបាយការណ៍គណកម្មការទទួលពលករខ្មែរខុសច្បាប់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺពលករខ្មែរមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះឃើញភាគីថៃសម្រុកដឹកជញ្ជូននិងពលករខ្មែរត្រឡប់មកដោយខ្លួនឯងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរហូតដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៧នេះមានប្រមាណជិត១ម៉ឺននាក់ហើយក្នុងនោះមានអ្នកខេត្តបន្ទាយមានជ័យជិត៥ពាន់នាក់។
លោកបានសំណូមពរដល់សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងកងកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវសម្រួលអោយពលករខ្មែរមកពីប្រទេសថៃចូលមកកម្ពុជាវិញ ដើម្បីមកលេងស្រុកកំណើតជួបជុំគ្រួសារនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីយ៍។គឺសុំសម្រួសជួយដល់ពលករខ្មែរមិនអោយយកលុយរឺគម្រាមយកលុពីពលករខ្មែរបើបានដឹងនិងមានវិធានការចំពោះបុគ្គលនោះតាមច្បាប់។
លោក អ៊ុង អឿន បានមានប្រសាសន៍បញ្ជាក់ថា៖ជារៀងរាល់ឆ្នាំនៅពេលថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរគឺភាគីថៃបានសម្រុកដឹកពលករខ្មែរនិងត្រឡប់មកវិញដោយខ្លួនឯងច្រើនរាល់ឆ្នាំ៕