MENU
អភិបាលខេត្តបន្ទាយជ័យ ដាក់បញ្ជាឲ្យទប់ស្កាត់ទំនិញខូចគុណភាណ នាំចូលពីប្រទេសជិតខាង
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី១១ មេសា ២០១៧, ១១:៣៦ | ៣៦៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖   លោកប្រធានក្រុមប្រឹក្សាខេត្តដាក់វិធានការដល់មន្ត្រីកាំកុងត្រូលត្រូវសហការជាមួយកងកម្លាំងឈជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់អោយបានរាល់ទំនិញខូចគុណភាណលួចនាំចូល។ប្រធានក្រុមប្រឹក្សាខេត្តដាក់វិធានការដល់មន្ត្រីកាំកុងត្រូលត្រូវសហការជាមួយកងកម្លាំងឈជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់អោយបានរាល់ទំនិញខូចគុណភាណលួចនាំចូលលើកឡើងកិច្ចប្រជុំសាមញ្ញលើកទី៣៤នៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៧នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

អាជ្ញាធរកម្ពុជានាពេលប៉ុន្មានខែចុងក្រោយនេះបានចាត់វិធានការក្តៅទប់ស្កាត់ទំនិញខូចគុណភាពចូលមកតាមច្រកព្រំដែន។ការត្រួតពិនិត្យនេះខណៈពេលការបោះឆ្នោតជិតចូលមកដល់នាពេលខាងមុខនេះ។គេដឹងថាទំនិញសាច់មាន់ខូចគុណភាពត្រូវបាននាំចូលមកកម្ពុជារាប់តោននាពេលកន្លងដែលថ្មីមិនសូវមានការរារាំងនោះទេ។យូរម្តងគេបានឃើញមន្រ្តីគយចាប់យកដុតបំផ្លាញម្តងម្កាល។

លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ថ្ងៃបុណ្យឆ្នាំប្រពៃណីខ្មែរជិតមកដល់ប៉ុន្មានថ្ងៃខាងមុខនេះឃើញមានសកម្មភាពមន្ត្រីកាំកុងត្រូលសហការជាមួយមន្ត្រីជំនាញបានចុះពិនិត្យតាមទីផ្សាពិនិត្យរកទំនិញដែលខូចគុណភាពនិងហួសការបរិច្ឆេតប្រើប្រាស់។ការចុះពិនិត្យឃើញថា៖យ៉ាងសកម្មនិងកោតសសើរចំពោះមន្ត្រីដែលបានយកចិត្តទុកដាក់ចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋ។

ក្នុងរយះពេលកន្លងមកទំនិញដែលដាក់តាមទីផ្សាភាគច្រើនឈ្មួញនាំចូលពីប្រទេសវៀតណាមនិងប្រទេសថៃរាល់បញ្ហាទំនិញហូបចុកឃើញថាមន្ត្រីកាំកុងត្រូលរកឃើញមានទំនិញមួយចំនួនប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋ។ហើយបានណែនាំដល់អាជីវករដែលក់ដូរត្រូវចូលរួមថែរក្សាសុខភាពប្រជាពលរដ្ឋជាសំខាន់ ត្រូវលក់ទំនិញណាដែលមិនប៉ះពាល់សុខភាពទំនិញដែលមានផាសុខភាព។

ក្នុងកិច្ចប្រជុំលោក អ៊ុង អឿន បានដាក់វិធានការដល់មន្ត្រីជំនាញដូចជាមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យត្រូវសហការជាមួយកម្លាំងប្រដាប់អាវុធឈរជើងតាមបន្ទាត់ព្រំដែនត្រូវចូលរួមការពារទប់ស្កាត់ឈ្មួញមិនអោយលួចនាំចូលទំនិញខូចគុណភាពនាំចូលមកលក់ក្នុងផ្សាដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានដាស់តឿនរំលឹកថា កម្លាំងឈរជើងការពារតាមបន្ទាត់ព្រំដែនមិនត្រូវគិតពីប្រយោជន៍ខ្លួនជាងសុខភាពប្រជាពលរដ្ឋនោះទេនិងទប់ស្កាត់អោយបានដូចជា.ម៉ូតូ.រថយន្តនិងត្រាក់ទ័រគេចពន្ធខុសច្បាប់ដែលឈ្មួញទុចរិតលួចនាំចូលពីថៃដោយខុសច្បាប់ដែលធ្វើអោយបាត់បង់ចំណូលរដ្ឋ៕   

Tags:
  • អភិបាល
  • ទប់ស្កាត់
  • គុណភាណ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥