MENU
|
ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នា២០១៧ នៅបរិវេណវត្តរតនសោភ័ណហៅវត្តកោងកាងមានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៧ ស្ថិតក្រោមអធិបតីភាពលោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ,លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពិលោកអភិបាលរងខេត្ត លោក ភី ឡង់ឌី ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកនាយករងរដ្ឋបាលខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ,លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ។
ក្នុងឱកាសនោះដែរ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានជំរុញឲ្យមន្ទីរជំនាញ គិតគូរអោយបានច្បាស់អំពីកម្មករ កម្មការនី ដែលកំពុងធ្វើនៅតាមរោងចក្រ គ្រឹះស្ថាននានា ពិសេសពលករចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅ ។ លោកបន្តថា ដោយសារតែកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទើបធ្វើអោយប្រទេសយើងមានការរីកចំរើនលើគ្រប់វិស័យ ដូច្នោះយើងត្រូវតែរក្សាអោយបាននូវសន្តិភាពមួយនេះអោយបាន ។
យើងដឹងហើយថាខេត្តប៉ៃលិន មានសន្តិភាពក្រោយគេបង្អស់ ក្រោមការដឹកនាំរបស់លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន បានធ្វើសមាហរណៈកម្មជាមួយរាជរដ្ឋាភិបាល ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នោះយើងឈ្នះៗទាំងអស់គ្នា ។ ជាមួយគ្នានេះដែរប្រសិនបើពលករ ពលការនី មានបញ្ហាប្រឈមពាក់ព័ន្ធនិងមន្ទីរការងារ សូមរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយជូន។ លោកក៍សូមអំពាវនាវមន្ទីរជំនាញ និងបងប្អូនទាំងអស់ ត្រូវយល់ដឹងអំពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញដល់សង្គម ដល់គ្រួសារ និងជីវិតយើង ។
ដោយឡែកបញ្ហាចរាចរណ៍នៅក្នុងខេត្តយើងនារយៈពេលចុងក្រោយនេះ មានការថយចុះច្រើនផងដែរ។ លោកបានសំណូមពរដល់បងប្អូនកម្មករនិយោជិកព្រមទាំងប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុនផងដែរ៕សេង សុវណ្ណារិទ្ធ