ខេត្តបន្ទាយមានជ័យ៖ មុនពេលចូលឆ្នាំខ្មែរមន្ត្រីកាំកុងត្រូលចុះពិនិត្យរកទំនិញខូចគុណភាពអាជីវសុំអោយពិនិត្យទំនិញនាំចូលពីប្រទេសជិតខាងអោយបានល្អិតល្អន់ដែលចុះអនុវត្តនៅថ្ងៃទី០៦ខែមីនាឆ្នាំ២០១៧នៅផ្សាមង្គលបូរី។
មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ថា ការចុះពនិពិត្យរកទំនិញខូចគុណភាពនិងមានសារធាតុគីមីលើចំណីត្រីសាច់ដែលប្រជាពលរដ្ឋទិញទៅហូបចុកប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្វើជាប្រចាំនៅតាមទីផ្សាក្នុងខេត្ត ជាពិសេសមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃ ណីខ្មែរ។
មន្ត្រីរូបបានបញ្ជាក់ថា ជាក់ស្តែងការចុះពិនិត្យទំនិញនៅផ្សាមង្គលបូរីរកឃើញគ្រឿងសមុទ្រមាន ម៉ឹក បង្គា បង្កង ពិនិត្យរកឃើញមានសារធាតុគីមីហ្វកមូលីន ដែលជាសារធាតុម្យ៉ាង អ្នកបរិភោគបះពាល់សុខភាពធ្ងន់ធ្ងរខូចក្រលៀន ថ្លើម និងជម្ងឺផ្សេងៗអាចស្លាប់ បាន។ ការចុះពិនិត្យរកឃើញបានណែនាំអោយបញ្ឈប់ការដាក់លក់បើឃើញលើកក្រោយទៀតមានវិធានការតាមច្បាប់។អាជីវករបានប្រាប់ថា រាល់ទំនិញដែលដាក់ក្នុងទីផ្សាត្រូវបាននាំចូលពីប្រទេសជិតខាងដូចជាគ្រឿងសមុទ្រគួរតែមន្ត្រីសាខាកាំកុងត្រូលត្រូវពិនិត្យអោយបានល្អិតល្អន់ព្រោះអាជីវករទទួលទិញមកលក់គ្មានអ្វីពិនិត្យដូចមន្ត្រីជំនាញឡើយដើម្បីការសុខភាពបងប្អូនប្រជាពលរដ្ឋ៕