MENU
|
ខេតត្ព្រះវិហារ៖ អភិបាលខណ្ឌសែនសុខលោកប៉ិល កុសល និងលោកនុត ពុធដារ៉ាអភិបាលខណ្ឌដង្កោដើម្បីតភ្ជាប់មនោសញ្ចេតនា រវាងប្រជាជនសមរភូមិក្រោយ ជាមួយនឹងកងទ័ពសមរភូមិមុខ ថ្ងៃទី១៧ខែមិនាឆ្នាំ២០១៧បានគណៈប្រតិភូដឹកនាំនូវសម្ភារៈជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់កងទ័ពសមរភូមិមុខនៅឈរជើងនៅប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ។
លោក ប៉ឹល កុសលអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខនិងលោក នុតពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោបានចុះសាកសួរសុខទុក្ខកងទ័ពនៅទីបញ្ជាការវរសេនាតូចលេខ៣៩៤ទិសប្រាសាទព្រះវិហារដែលស្ថិតនៅភូមិសែនរុងរឿងទី៤ឃុំមរកតស្រុកជាំក្សាន្តខេត្តព្រះវិហារ។
លោកវរះសេនីយ៍ឯក យឿង សែ មេបញ្ជាការវរះសេនាតូចលេខ៣៩៤ បានថ្លែងថានេះមិនមែនជាលើកទីមួយទេ ដែលគណះបញ្ជារកាឯកភាពទាំង២ខណ្ឌបានចងសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូច៣៩៤និងតែងតែបានចុះសួរសុខទុក្ខ រៀងរាល់មុនចូលឆ្នាំខ្មែរនិងតែងតែយកអំណោយផ្តល់ជូនកងទ័ពសមរភូមិមុខ ជាពិសេសគ្រឿងឧបភោគបរិភោគ។
លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរជានិច្ច ដល់កងទ័ពជួរមុខរបស់យើង។ ក្នុងនាមមន្ត្រីរាជការ ប្រជាជន លោកសម្តែងនូវការកោតសរសើរចំពោះវីរភាពដ៏ឧតុង្គឧត្តម របស់បងប្អូនកងទ័ពឈរជើងរឹងមាំ ការពារបូរណភាពទឹកដីនៃមាតុភូមិ តាមបន្ទាត់ព្រំដែន។ អំណោយផ្តល់ជូនកងទ័ពទីបញ្ជាការវរះសេនាតូចលេខ៣៩៤ក្នុងឱកាសនោះ រួមមាន មី ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវស្ករសទឹកដោះគោទឹកក្រូចទឹកសុទ្ធប៊ីយ៉ែរពិសេសកាបូបក្មេងរៀន និងថវិកាមួយចំនួនធំ ។
លោកវរះសេនីយ៍ឯក យឿង សែ មេបញ្ជារការវរះសេនាតូចលេខ៣៩៤បានថ្លែងអំណរគុណចំពោះប្រតិភូដែលតែងគិតគូរជានិច្ច ដល់កងទ័ពសមរភូមិមុខ។ អំណោយដែលខណ្ឌទាំង២បានផ្តល់ជូនកងទ័ពវរះសេនាសេនាតូចលេខ៣៩៤ នៅពេលនេះ មានសារៈសំខាន់បំផុត ក្នុងការជួយដោះស្រាយបញ្ហាខ្វះខាតរបស់បងប្អូន៕