MENU
|
ខេត្តកណ្តាល៖ ក្រុមអ្នករកស៊ីកាប់គោនៅស្រុកស្អាង យកសាច់គោមកលក់នៅផ្សារតាខ្មៅនៅថ្ងៃទី៩ខែមេសាឆ្នាំ២០១៧អំពាវនាវឱ្យប្រធានមន្ទីរនិងអភិបាលខេត្ត ជួយអន្តរគមន៍ផង ខណៈដែលម្ចាស់កុងស៊ីថ្មីនៅតាខ្មៅបង្ខំឱ្យចូលទៅកាប់ក្នុងទីតាំងរបស់គេបើមិនដូច្នេះត្រូវបង់លុយឱ្យគេ។
ជនជាតិខ្មែរឥស្លាម តំណាងឱ្យក្រុមអាជីវករកាប់គោនៅស្រុកស្អា ង អ្នកស្រី អៃ សាស់ បានរៀបរាប់ថាពួកគាត់បានប្រកបរបរកាប់គោលក់នេះជាង២០ឆ្នាំមកហើយមិនដែលមានបញ្ហាអ្វីនោះទេ។ពួកគាត់កាប់នៅក្នុងកុងស៊ីមានច្បាប់ទន្លាប់មានការពិនិត្យគុណភាពសាច់និងការអនុញ្ញាតដឹកជញ្ជូនពីមន្ត្រីពេទ្យសត្វស្រុកស្អាងថែមទៀតផង ហើយសាច់គោរបស់ពួកគាត់ មួយចំណែកបោះឱ្យម៉ូយនៅផ្សារតាខ្មៅ និងនៅផ្សារក្នុងស្រុកស្អាង។
អ្នកស្រីថាប៉ុន្តែប៉ុន្មានខែនេះក្រោយពីកុងស៊ីថ្មីនៅក្រុងតាខ្មៅ បង្កើតឡើងស្រាប់តែគេបង្ខំឱ្យពួកគាត់ទៅកាប់នៅក្រុងតាខ្មៅវិញ ដោយបានប្រើវិធីគ្រប់យ៉ាងដើម្បីគៀបសង្កត់ឱ្យចូលទៅកុងស៊ីរ បស់គេ ហើយម្ចាស់កុងស៊ី បានដាក់ល័ក្ខខណ្ឌត្រូវតែលក់សាច់គោទាំងអស់ទៅឱ្យគេ គឺមិនឱ្យយកទៅលក់ឱ្យម៉ូយដូចមុនទៀតទេ។
អ្នកស្រីបន្តថា នៅពេលដែលពួកគាត់មិនព្រមគេក៏ប្រើវិធីបង្ខំដោយខាងពេទ្យសត្វលែងចេញលិខិតពិនិត្យគុណភាពសាច់ឱ្យ ដើម្បីឱ្យពួកគាត់ចូលទៅកុងស៊ីថ្មី ហើយនៅពេ លដែលមិនព្រមកាលពីថ្ងៃទី៦ មីនា ២០១៧កន្លងទៅនេះ ថែមទាំងបានចាប់សាច់គោគ្នារ បស់គាត់ដែលដឹកយកមកលក់ឱ្យម៉ូយនៅផ្សារតាខ្មៅ ពិន័យជាប្រាក់១លានរៀល ដោយមិ នបានចេញវិក័យបត្រឱ្យនោះទេ។
លុះថ្ងៃទី៧ មីនា ប្រធានពេទ្យសត្វខេត្តបានកោះហៅពួកគាត់មកប្រជុំដោយបានប្រាប់ថា ត្រូវតែចូលទៅកាប់នៅកុងស៊ីថ្មី ហើយម្ចាស់កុងស៊ីថ្មីប្រាប់ថា បើមិនចូលកាប់ក្នុងកុងស៊ីរបស់គេ ក៏បានដែរតែត្រូវតែបង់ប្រាក់១៥០០០រៀលក្នុងគោ១ក្បាល ហើយត្រូវយកសាច់ទៅឱ្យគេពិនិត្យសិនមុនយកទៅលក់និងអនុញ្ញាតឱ្យម្នាក់ផ្គត់ផ្គង់សាច់គោតែ១ក្បាលប៉ុណ្ណោះក្នុង១ថ្ងៃ។ ដោយមានការតវ៉ា ម្ចាស់កុងស៊ី សុខចិត្តយក ១ខែត្រឹម២៥ម៉ឺនរៀលវិញ តែអនុញ្ញាតិឱ្យយកសាច់គោត្រឹម១ក្បាលប៉ុណ្ណោះចូលលក់ក្នុងផ្សារតាខ្មៅ។
អ្នកស្រីបានបញ្ជាក់ថា ដោយគ្មានជម្រើសពួកគាត់ក៏យល់ព្រមបង់ឱ្យគេទៅដើម្បីទុកផ្លូវរកស៊ីប៉ុន្តែក៏សូមសំណូមពរដល់លោកប្រធានមន្ទីរកសិកម្មនិងលោកអភិបាលខេត្តមេត្តាជួយអន្តរាគមន៍ឱ្យពួកគាត់បានផ្គត់ផ្គង់សាច់គោតាមទម្លាប់ផង ព្រោះ១ថ្ងៃក្នុងម្នាក់ៗយកសាច់មកលក់នៅផ្សារតាខ្មៅដល់ទៅពីរបីក្បាលឯណោះបើធ្វើដូច្នេះគឺធ្វើឱ្យពួកគាត់ខាតបង់ច្រើនណាស់មួយវិញទៀតផ្ទះរបស់គាត់នៅស្រុកស្អាងឯណោះបើឱ្យមកកាប់នៅកុងស៊ីតាខ្មៅ ឆ្ងាយពីផ្ទះ។
អ្នកស្រី ម៉ាត់ រ៉ ម្ចាស់សត្វឃាតថ្មីក្នុងក្រុងតាខ្មៅ បាននិយាយថា ចំពោះប្រាក់២៥ម៉ឺន នោះគឺ អ្នកកាប់គោត្រូវបង់ឱ្យគាត់ ព្រោះគាត់ខំចំណាយលុយច្រើនណាស់ក្នុងការបង្កើតទីតាំងនេះឡើង។
ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត លោក អុល ដូរិន បានលើកឡើងថា នេះជាច្បាប់កាលពីមុននៅតាខ្មៅ មិនទាន់មានកុងស៊ីទើបអ្នកនៅស្អាងអាចយកសាច់មកផ្គត់ផ្គង់នៅតាខ្មៅបាន។ ប៉ុន្តែ ឥឡូវនៅតាខ្មៅមានកុងស៊ីហើយដូច្នេះ បើចង់លក់សាច់ក្នុងក្រុងតាខ្មៅគឺត្រូវតែចូលមកកាប់នៅកុងស៊ីតាខ្មៅ ព្រោះវាងាយស្រួលក្នុងការត្រួតពិនិត្យ។ ដោយឡែករឿងលុយ១លានរៀលនោះ គឺមិនមែនពិន័យដោយមិនចេញវិក័យបត្រទេ គឺជាប្រាក់តម្កល់ហើយលោកក៏បានបញ្ជូនរឿងនេះទៅថ្នាក់លើដែរថាតើត្រូវពិន័យប៉ុន្មាន។
ក្រុមអ្នកកាប់ជ្រូកគោដែលសុំមិនបញ្ចេញអត្តសញ្ញាតបាននិយាយថា ទោះបីជាមានច្បាប់ទម្លាប់ក៏ដោយក៏នៅតែបង់ប្រចាំខែប្រចាំឆ្នាំទៅឱ្យពេទ្យសត្វនោះដែរ។បើមិនដូច្នេះទេគឺមិនបានសុខឡើយហើយក៏លើកជាសំណួរសួរដែរថានេះឬជាទីផ្សារសេរី៕