MENU
|
ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថាអាជីវករប្រមាណជិត២០០នាក់បាននាំគ្នាមកមុខសាលាក្រុងប៉ោយប៉ោយសុំអោយប្រមុខរាជរដ្ឋាភិបាកម្ពុជាជួយអន្តរាគមន៍រឿងថៃចាប់ទំនិញនិងអាជីវករលក់នៅផ្សាររ៉ុងក្លឿប្រទេសថៃដែលធ្វើនៅព្រឹកថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០១៧នៅមុខសាលាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ក្រុមអាជីវករបានប្រាប់ថា៖នៅពេលភាគីថៃបានចាប់ទំនិញនិងចាប់ខ្លួនអាជីវករខ្មែរដែលលក់នៅផ្សារ៉ុងក្លឿប្រទេសថៃរយះពេលកន្លងមកជាបន្តបន្ទាប់បណ្តាលអោយអាជីវករខ្មែរជាប់ពន្ធនាគារនិងបាត់បង់ថវិការក្នុង១ឆ្នាំជាច្រើនម៉ឺនដុល្លាព្រោះតែសមត្តកិច្ចថៃចាប់ទំនិញ។ទំនិញដែលសមត្តកិច្ចថៃចាប់គឺជាទំនិញដែលនាំចូលតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតដែលឈមនិងច្រកក្លងឡឹកភាគីថៃដែលធ្វើការត្រួតពីនិត្យនិងបង់ពន្ធពីមន្ត្រីគយថៃទើបបានចូលមកលក់នៅផ្សារ៉ុងក្លឿប្រទេសថៃបាន។
ក្រុមអាជីវកររូបនោះបានបញ្ជាក់ថា៖ក្រោយពេលដាក់លក់នៅផ្សារ៉ុងក្លឿប្រទេសថៃត្រូវបានអាជ្ញាធរមានសមត្តកិច្ចថៃគាល់តូបនិងដើរចាប់យកទំនិញកម្ពុជានិងចាប់ខ្លួនអាជីវមានដាក់ពន្ធនាគានិងចាប់ផាក់វិន័យដោយចោទប្រកាន់ថា៖ទំនិញរំលោភកម្មសិទ្ធបញ្ញាទៅវិញ។
ព្រោះអាជីវករដែលលក់ទំនិញត្រូវបាននាំចូលនិងធ្វើការត្រួតពិនិត្យពីសមត្តកិច្ចជំនាញរួចហើយនៅច្រកក្លងឡឹកប្រទេសថៃមូលហេតុអីដាក់កល់ត្រូវបានចាប់យកទំនិញចោទប្រកាន់ហើយអាជីវករដែលលក់ដូរនៅផ្សារ៉ុងក្លឿប្រទេសថៃមាន៧០ទៅ៨០ភាគរយគឺជាអាជីវករខ្មែរដែលលក់ដូរដែលជួលក្នុងមួយតូបមាន១ខែ៣ទៅ៥ម៉ឺនបាតក៍មានដែរនិងមានអាជីវករខ្មែរខ្លះត្រូវអាជីវករថៃបោកប្រាស់អ្នកខ្លួនរាប់សែនបានដែលប្តឹងហើយអាជ្ញាធរថៃមិនដោះស្រាយជូនក៍មានដែរ។
ក្រុមអាជីវករដែលនាំគ្នាមកមុខសាលាក្រុងប៉ោយប៉ែតនេះគឺអោយអាជ្ញាធរក្រុងជាឱពុកម្តាយត្រូវរកដំណោះស្រាយនិងជួយធ្វើអន្តរាគមន៍យ៉ាងណាកំអោយអាជ្ញាធរមានសមត្តកិច្ចថៃបញ្ឈប់សកម្មភាពចាប់យកទំនិញនិងឃាត់ខ្លួនអាជីវករខ្មែរដែលកំពុងលក់ដូរនៅផ្សារ៉ុងក្លឿប្រទេសថៃ។
អាជីវករបាននាំគ្នាធ្វើពាក្យនិងផ្តិតមេដាយគ្រប់គ្រប់គ្នាដែលជាអាជីវករខ្មែរលក់នៅផ្សារ៉ុងក្លឿរប្រទេសថៃប្រគល់ជូនអាជ្ញាធរក្រុងប៉ោយប៉ែតទទួលយកពាក្យអន្តរាគមន៍នេះជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយរកដំណោះស្រាយជួយដល់អាជីករខ្មែរលក់នៅផ្សារ៉ុងក្លឿប្រទេសថៃអោយអាជ្ញាធរមានសមត្តកិច្ចថៃបញ្ឈប់សកម្មភាពចាប់ទំនិញនិងឃាត់ខ្លួនអាជីវករខ្មែរ។
ខណះពេលដែលអាជីវករមកមុខសាលាក្រុងប៉ោយប៉ែតឃើញសមាជិកក្រុមប្រឹក្សាក្រុងនិងអភិបាលរងក្រុងប៉ោយប៉ែតជួបជាមួយក្រុមអាជីវករហើយបានទទួលយកពាក្យអាជីវករដែលលក់នៅផ្សារ៉ុងក្លឿប្រទេសថៃសុំអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោយពេលទទួលពាក្យហើយបានហៅតំណាងអាជីវករជួបនិងរកដំណោះស្រាយជូន។
មន្ត្រីសាលាក្រុងបានបញ្ជាក់ថា៖រយះពេលកន្លងមកនៅពេលដែលអាជ្ញាធរមានសមត្តកិច្ចថៃចុះចាប់ទំនិញអាជីវករកម្ពុជាលក់នៅផ្សារ៉ុងក្លឿប្រទេសថៃគឺថ្នាក់ដឹកនាំខេត្តនិងក្រុងជួបការដោះស្រាយជូនដល់អាជីវករដែលត្រូវបានភាគីថៃឃាត់ខ្លួននិងចាប់ទំនិញហើយចោទថា៖លក់ទំនិញរំលោភកម្មសិទ្ធិបញ្ញាទើបភាគីថៃចាប់។