MENU
នគរបាលសេដ្ឋកិច្ចខេត្តកណ្តាល ជំរុញនិងអប់រំអាជីវករអោយបញ្ឈប់ លក់ផលិតផលក្លែងក្លាយ
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី១១ ធ្វូ ២០១៦, ០៩:៥៦ | ៥៨៨ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកណ្តាល៖   នគរបាលសេដ្ឋកិច្ចនិងតុលាការកាលពីថ្ងៃទី៩ធ្នូឆ្នាំ២០១៦ចុះឆែកឆេរផ្ទះលក់ភេសជ្ជៈគ្រប់មុខ យីហោ ប៉ូឡូរកឃើញបារី៥៥៥ក្លែងក្លាយចំនួន៣៦សុង និង០៦កញ្ចប់ រួចអប់រំអោយធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរទំនិញក្លែងក្លាយ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា ប្រតិបត្តិការណ៍នេះ គឺធ្វើឡើងតាមដិកាបង្គាប់អោយឆែកឆេរ របស់ប្រធានសាលាដំបូងខេត្ត លេខ១៥០២(ដ ក ឆ ឆ)ចុះថ្ងៃទី៩ធ្នូ២០១៦ ក្រោយពីទទួលពាក្យបណ្តឹងរបស់ក្រុមហ៊ុនថ្នាំជក់British American Tobacco ។

លោកស្នងការរង បានបញ្ជាក់ថា ជនសង្ស័យ២នាក់ប្តីប្រពន្ធ័ជាម្ចាស់ផ្ទះ រួមមាន ឈ្មោះ ថុង ប៊ុនថន ភេទប្រុស អាយុ៤៦ឆ្នាំនិងប្រពន្ធ័ឈ្មោះ សុខ ហួរ អាយុ៤៤ឆ្នាំ មានរបរលក់ដូរ រស់នៅផ្ទះកើតហេតុខាងលើ។

លោក ឧត្តមសេនីយន៍ បានប្រាប់អោយដឹងទៀតថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមានការចូលរួមពីលោកមេធាវី ចាប កែវ តំណាងឲ្យក្រុមហ៊ុន BAT (ម្ចាស់ដើមបណ្តឹង) កម្លាំងចំរុះចុះធ្វើការត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ ចាប់យកបារី៥៥៥ក្លែងក្លាយ ដូចខាងលើ ។

សមត្ថកិច្ចបានរកឃើញជនសង្ស័យ រួមជាមួយវត្ថុតាង នាំមកកាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធីច្បាប់។ក្រោយសារសួរដោយម្ចាស់ផ្ទះខាងលើ បានសហការណ៍ល្អជាមួយសមត្ថកិច្ច និងយល់ថា បានទិញពីម៉ូយដែលធ្លាប់យកមកលក់អោយ មិនដឹងថាជាផលិតផលក្លែងក្លាយ និងជាជនរងគ្រោះដែរនោះ សមត្ថកិច្ចគ្រាន់តែរឹបអូសវត្ថុតាងបារី៥៥៥ចំនួន៣៦សុង និ០៦កញ្ចប់ ព្រមទាំងអោយធ្វើកិច្ចសន្យាបញ្ឈប់តែប៉ុណ្ណោះ៕                                      

Tags:
  • នគរបាល
  • អាជីវករ
  • សេដ្ឋកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥