MENU
|
រាជធានីភ្នំពេញ ៖ បងប្អូនជាអាជីវករ លក់ដូរនៅក្នុងផ្សារបុរីសន្តិភាព២ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ចំនួនជាង២០០នាក់ ក្រោយពីផ្ទុះរឿងតវ៉ានូវតម្លៃតូបជួល ឬទិញ មានភាពមិនប្រក្រតី ចំនួន២ថ្ងៃកន្លងមកជាប់ៗគ្នា រហូតដល់ល្ងាចថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧។
តំណាងផ្សារ បានអះអាងថា ថៅកែអនុញាតិឲ្យបងប្អូនអាជីវករ ចូលលក់ដូរ និងជួល តូបដូចដើមវិញហើយ តែទោះជាយ៉ាងណាក្តី ទាំងនេះគ្រាន់តែ សម្តីផ្ទាល់មាត់ ក៏បុ៉ន្តែអ្វីដែលបងប្អូនអាជីវករ គាត់ចង់បាន កិច្ចព្រមព្រៀងមួយ មានលក្ខខណ្ឌ ជាលាយលក្ខអក្សរ ឲ្យបានច្បាស់លាស់ រវាងថៅកែផ្សារជាម្ចាស់ទីតាំង ជាមួយបងប្អូនអាជីវករ ទើបនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧នេះ ។
បងប្អូនអាជីករ ដែលមានតូបលក់ដូរក្នុងផ្សារបុរីសន្តិភាព២ ចំនួនប្រមាណជាង២០០នាក់ ទូទាំងផ្សារ បានប្រមូលផ្តុំចេញមុខ មកតវ៉ា ទទូចស្នើរសុំ ឲ្យមានកិច្ចសន្យា ឬលក្ខខណ្ឌ ជាលាយលក្ខអក្សរឲ្យបានច្បាស់លាស់ ក្រោមវត្តមានលោកអភិបាលរងខណ្ឌដង្កោ តំណាងខាងផ្សារ ដែលស្ថិតនៅ ក្នុងបុរីសន្តិភាព២ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ តែនៅមិនទាន់មានដំណោះស្រាយណាមួយ ដែលបងប្អូនអាជីវករ ទុកចិត្ត និងទទួលយកបានឡើយ ។
ក្នុងសកម្មភាព ផ្ទុះការតវ៉ា ទូចស្នើរសុំ តាមសំណូមពររបស់អាជីវករ នាព្រឹកថ្ងៃទី០២ ខែមិនា នេះបនលើកឡើងថា ក្រោយពីកើតមានបាតុភាព ខាងតំណាងផ្សារ បុរសន្តិភាព២ កន្លងមក បនជួលតូប១ក្នុងតម្លៃ១០០ដុល្លា ក្នុងមួយឆ្នាំ រាល់កិច្ចសន្យា ១ឆ្នាំម្តង តែដោយសារ អត្រាកំណើន លើអាជីវករ និងបម្រែបម្រួលលើផ្នែកសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន បែជាខាងថៅកែផ្សារ មកយកតូបណាដែលចប់កុងត្រា ទៅជួលឲ្យអ្នកផ្សេង ឲ្យតម្លៃខ្ពស់ជាង ហើយតម្លៃតូបទៀតសោត ប្រែប្រួលរហូត ពុំមានភាពប្រក្រតីឡើយ ពោលគឺ អ្នកណា ឲ្យថ្លៃជាង ដកលក់ទៅហើយអ្នកនោះ និងជម្រុញឲ្យ ភាគីខាងអ្នកជួល បង្វែរទៅទិញវិញ ដែលមានតម្លៃខ្ពស់ គនាទៅទោះជាលក់អស់មួយជីវិត ក៏មិនស្មើរនឹងតម្លៃតូបដែរ ថ្វីបើទីតាំងខាងលើ សុទ្ធសឹងតែបងប្អូនប្រជាពលរដ្ឋ វិលមកពីតំបន់ដីក្រហម ទន្លេបាសាក់ ជាគោលការណ៍របស់រាជរដ្ឋាភិបាល ការមករស់នៅរបស់បងប្អូនប្រជាពលរដ្ឋ រស់នៅជាង១០ឆ្នាំ តម្លៃតូប ជួល កន់តែថ្លៃបែបនេះ ហាក់បីដូចជា ពុំមានផ្តល់ឱកាស លទ្ធភាព កាត់បន្ថយភាពក្រីក្រ សម្រាប់ពលរដ្ឋទាំងនេះឡើយ រហូតដល់ផ្ទុះជារឿង តវ៉ា សុំការយោគយល់ ល់អាជីវករ ប្រជាពលរដ្ឋ ដែលរស់នៅ ត្រង់ចំណុចខាងលើ ។
អាជីវករ ឈ្មោះ ខេន ខណ្ណារិទ្ធ ភេទស្រីអាយុ៣៦ឆ្នាំ អជីវករ លក់ដូរ នៅផ្សារខាងលើ បានឲ្យដឹងថា តម្លៃតូបជួល កាលពីកន្លងមក ថ្លៃ៥០ដុល្លា ក្នុង១ឆ្នាំ ក្រោយមកឡើងដល់១០ដុល្លារក្នុង១ឆ្នាំ ទោះជាតូបលក់ដូរប្រភេតណាក៏ដោយ ហើយការប្រែប្រួលនូវតម្លៃតូបពី៥០ដុល្លារទៅ១០០ដុល្លា កន្លងទីតាំងខាងលើ ស្ថិតក្រោមការគ្រប់គ្រងភូមិបាល របស់ខណ្ឌពោធិសែនជ័យ ពុំមានដំណោះស្រាយ ទោះជាបងប្អូនអាជីវករ នាំគ្នាទៅតវ៉ាដល់សាលាខណ្ឌពោធិសែនជ័យ នៅគ្រានោះក៏ដោយ ។
ប្រភពបន្តទៀតថា លុះតំបន់បុរីសន្តិភាព២ ត្រូវបាន កាត់ឲ្យមានការគ្រប់ គ្រង ទៅលើភូមិបាល ខណ្ឌដង្កោវិញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦កន្លងមកថ្មីៗនេះ បែជាតម្លៃ តូបជួល មានភាពមិនប្រក្រតី អ្នកណាឲ្យតម្លៃខ្ពស់ជា គឺដកយកទៅលក់ឲ្យអ្នកនោះ ឬបង្ខំឲ្យទិញ ក្នុងតម្លៃតូប១ ថ្លៃ៥០០០ដុល្លារ ឬ១០០០០ដុល្លារ ទៅតាមចំណុច ក្នុង ក្រៅ ចំមុខឬមិនចំមុខ ។បាតុភាពទាំងនេះ ទើបបងប្អូនអាជីវករ នាំគ្នាផ្ទុះការតវ៉ា៣ថ្ងៃមកហើយ រហូតមកដល់ ព្រឹក ថ្ងៃទី០២ ខែមិនានេះនៅតែ មិនទាន់ដាច់ស្រេច ។
ការតវ៉ារបស់បងប្អូនអាជីវករផ្សារខាងលើនាព្រឹកនេះ ក្រោមវត្តមន លោក ស៊រ គឹមជ អភិបាលរងខណ្ឌដង្កោ ចុះមកអន្តរាគមន៍សម្របសម្រួល តែបងប្អូនអាជីវករនៅតែទទូចស្នើរសុំធ្វើយ៉ាងណា ឲ្យមានលក្ខខណ្ឌលាយលក្ខអក្សរ និងមានការដឹងឮពីអាជ្ញាធរថ្នាក់ សង្កាត់ ខណ្ឌផងដែរ ក្រោយពីមានពាក្យមួយ ចេញពីខាងតំណាងផ្សារ ប្រាប់ថា ឲ្យបងប្អូនចូលលក់ដូរវិញឲ្យ ថៅកែ ឧញ៉ា ផ្សារ ម្ចាស់ទីតាំងខាងលើ អនុញាតិឲ្យ លក់ដូរ ជួល តាមតម្លៃដូចដើមវិញ ។ ពាក្យទាំងនេះ គ្រាន់តែសម្តីចេញពីមាត់ មិនមាន លាយលក្ខអក្សរឡើយ ទើបបងប្អូនប្រមូលផ្តុំ តវ៉ាសារជាថ្មី ។
លោក ស៊រ គឹមជ អភិបាលរងខណ្ឌដង្កោ បានថ្លែងប្រាប់បងប្អូនអ្នកតវ៉ានាព្រឹកថ្ងៃទី២ នេះថា បញ្ហារ ទុក្ខកង្វល់ សំណូមពរ របស់បងប្អូនអាជីវករ ទាំងនេះ លោកនឹងពាណាំ ពាក្យ ជូនលោកអភិបាលខណ្ឌ ពិភាក្សាគ្នារវាង បងប្អូនជាមួយ ម្ចាស់ទីតាំង ជាមុនសិន ។ លោកបន្តទៀតថា បញ្ហាទាំងនេះ សូមឲ្យបងប្អូនអាជីវករ រើសជតំណាង យកតែមួយចំនួន ទៅចូលរួមពិភាក្សាគ្នានៅសាលាខណ្ឌដង្កោ នារសៀលថ្ងៃទី០២ ខែម៨នានេះ ដើម្បីរកដំណោះស្រាយ សមស្របមួយ ដែលពលរដ្ឋ បងប្អូនទទួលយកបាន ។
ដោយឡែក លោក គឹម យ៉ាន កន្លងមកដែលបងប្អូនប្រជាពលរដ្ឋ អាជីវករ បាននិយាយតៗគ្នាថា ជប្រធានផ្សារ តំណាងឲ្យ លោកឧកញ៉ា ស្រី សុធា ម្ចាស់ទីតាំងខាងលើ បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី០២ ខែមីនា នេះខណៈដែល បងប្អូនកំពុងផ្ទុះការតវ៉ា បានឲ្យដឹងថា គាត់មិនមែមប្រធានផ្សារបុរីសន្តិភាព២ទេ អ្នកផ្សេងនោះទេ ឈ្មោះ បូ ណារុ៉ង ដែលជាប្រធានផ្សារ តែដោយសារអវត្តមាន ទើបគាត់ មកជាតំណាង ។
លោកគឹម យ៉ាន បានឲ្យដឹងយ៉ាងខ្លីថា ផ្សារបុរីសន្តិភាព២ មានតូបចំនួនជិត១០០០តូប ហើយអ្នកលក់ដូរ មានត្រឹមតែជាង២០០តូបទេ ចំពោះការតវ៉ា ក្តីមិនសុខចិត្ត របស់បងប្អូនអាជីវករ យ៉ាងណានោះ លោកមិនមែនជាអ្នកសម្រេចឡើយ វាស្ថិតនៅលើការពិភាក្សាគ្នារវាង បងប្អូនអាជីវករជាមួយ ម្ចាស់ទីតាំង ម្ចាស់ផ្សារ វិញ ទទួលយកបានឬមិនបាននោះ រងចាំពិភាក្សា រងចាំរកដំណោះស្រាយសិន ។