MENU
|
ខេត្តបន្ទាយមានជ័យ៖ ក្រុមអាជីវករខ្មែរដែលនាំត្រីចូលផ្សាររ៉ុងក្លឿប្រទេសថៃបាននាំគ្នាចោទសមត្ថកិច្ចថៃច្រកក្លងឡឹកមិនគោរពតាមការសន្យាថាយកមួយរទេះតម្លៃ១.៥០០បាតរយៈពេល២ថ្ងៃនេះថៃយកតម្លៃ១គីឡូក្រាមតំលៃ១២បាតវិញ។
អាជីវករខ្មែរនាំត្រីចូលផ្សារ៉ុងក្លឿប្រទេសថៃបានប្រាប់ថាអាជ្ញាធរមានសមត្ថកិច្ចថៃនៅច្រកក្លងឡឹកប្រទេសថៃឈមនិងច្រកអន្តរជាតិប៉ោយប៉ែតកម្ពុជាមិនគោរពតាមការសន្យានៅពេលនៅពេលដែលអាជីវករធ្វើការតវ៉ាហើយហៅមកដោះស្រាយនៅខាងភាគីថៃ។
អាជីវកររូបនោះបានបញ្ជាក់ថា កាលពីមុនអាជីវករខ្មែរនាំត្រីចូលទៅលក់នៅផ្សារ៉ុងក្លឿប្រទេសថៃគឺភាគីថៃយក១រទេះតំលៃ៣០០ទៅ៥០០បាតតែនៅដើមខែមីនាឆ្នាំ២០១៧នេះមន្ត្រីគយថៃបានកំណត់១រទេះបង់១៥០០បាតក្រោយពេលមានការតវ៉ាបិតផ្លូវលើស្ពានមិត្តភាពកម្ពុជា.ថៃភាគីថៃចុះតំលៃ១រទេះ៨០០បាតអាជីវករក៍មិនយល់ព្រមព្រោះថៃយកតំលៃថ្លៃធ្វើការតវ៉ា២ថ្ងៃជាប់គ្នាភាគីថៃសម្រេចយកដឹក១រទេះតំលៃ៨០០បាត។
អាជីវកររូបនោះបានបញ្ជាក់ថា តែរយះពេល២ថ្ងៃនេះសមត្ថកិច្ចថៃបានកំណត់យកត្រី១គីឡូក្រាមតំលៃ១២បាតទៅវិញដែលធ្វើអោយអាជីវករខ្មែរនាំត្រីចូលទៅថៃគឹតថា តំលៃថ្លៃពេកព្រោះភាគីថៃនិយាយមិនគោរពការសន្យានិយាយក្រឡិចក្រឡុចហើយត្រីដែលកម្ពុជានាំចូលទៅថៃក្នុង១ថ្ងៃមិនតិចជាង២០តោន។
បើនិយាយត្រីថៃនាំចូលមកកម្ពុជាមានដូច ត្រីប្រា ផ្លានីន ត្រីក្រហមត្រីផ្លាធូរដែលឈ្មួញនាំចូល១ថ្ងៃរាប់តោនដូចគ្នាគឺបង់អោយកម្ពុជា១រទេះត្រឹមតែ៥០ទៅ១០០បាតអោយចូលសេរី ។គួរតែអាជ្ញាធរកម្ពុជាមានវិធានការរឹតបណ្តឹងតំលៃដូចគ្នាដើម្បីរកចំណូលពន្ធជូនរដ្ឋនិងអនុវត្តន៍ស្មើភាពគ្នាព្រោះប្រទេសកម្ពុជា.ថៃជាសមាជិកអាស៊ានសេដ្ឋកិច្ចដូចគ្នា។
គួរំលឹកថា នៅពេលអាជីវករនាំត្រីចូលទៅថៃធ្វើការតវ៉ាបិទផ្លូវលើស្ពានមិត្តភាពកម្ពុជា.ថៃគឺអាជ្ញាធរកម្ពុជា.ថៃបានជួបប្រជុំដោះស្រាយភាគីថៃកំណត់ថា អាជីវករនាំត្រីចេញទៅលក់ថៃក្នុង១រទេះយកតំលៃ៨០០បាតតែក្រោយមកភាគីថៃឡើងតំលៃ១គីឡូក្រាមតំលៃ១២បាតទៅវិញដោយមិនគោរពការសន្យា៕