MENU
ប្រធានគយច្រកទ្វាអន្តជាតិប៉ោយប៉ែត បើកដៃឲ្យលោក ឃឹម សូម៉ាលី ប្រមូលលុយពីអាជីវករដឹកទំនិញចេញពី ប្រទេសថៃយ៉ាងសប្បាយ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ០៩:៤៥ | ៧៧៤ ដង | ចុចបញ្ចេញមតិ (០)

បន្ទាយមានជ័យ៖  អាជីវកររកស៊ីដឹកទំនិញនាំចេញពីថៃតាមរទេះបាននិយាយតៗគ្នាចោតទៅលើលោក ហ៊ុយ សុជាតិ ប្រធានគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតថាលោក បានកំពុងបើកភ្លើងខៀវឲ្យលោក ឃឹម សូម៉ាលីប្រធានទទួលបន្ទុកពិនិត្យរទេះដឹកទំនិញចេញពីថៃប្រព្រឹត្តអំពើពុករលួយដើម្បីប្រមូលលុយចិញ្ចឹមមេ បើថាមិនមានការបើកភ្លើងខៀវពីលោក ហ៊ុយ សុជាតិទេនោះក៏លោក ឃឹម សូម៉ាលី មិនហ៊ានប្រព្រិត្តអំពើពុករលួយជាចំហរដូចនេះដែរ។

តាមប្រភពពីប្រជាពលរដ្ឋដែលជាអាជីវករបានឲ្យដឹងថាលោក

ឃឹម សូម៉ាលីបានប្រើបុគ្គលិកត្រួតពិនិត្យរទេះដឹកទំនិញចេញពីផ្សារថៃជាបុគ្គលិកស៊ីវិលដែលគេនិយមហៅថាចៃគយ  មិនមែនជាមន្ត្រីគយ ដែលស្លៀកពាក់ខោអាវឈុតអង្គរក្សចាំនៅត្រួតពិនិត្យរទេះនិងរាយការណ៏ឲ្យស្នាក់ការត្រួតពិនិត្យរទេះនៅឯផ្សារមង្គលហៅថា(ផ្សាររ៉ាថ្មី) ហើយធ្វើឲ្យមហាជនឆ្ងល់ថា កិច្ចការទាំងអស់នេះជាកិច្ចការរបស់រដ្ឋ ហេតុអ្វីក៏លោក ឃឹម សូម៉ាលី ក្លាហានបំពានច្បាប់ហ៊ានប្រើចៃគយក្រៅក្របខណ្ឌរដ្ឋ ឲ្យត្រួតពិនិត្យរទេះដឹកទំនិញទៅវិញបញ្ហាមិនប្រក្រតីនេះ គេជឿជាក់ថា  លោកហ៊ុយ សុជាតិ ប្រធានគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្បាស់ជាបានដឹងតែធ្វើមិនដឹង អាចថាលោក ឃឹម សូម៉ាលី ជាអ្នករកស្រូវអង្ករចិញ្ចឹមមេទៀតផង។

បើតាមប្រជាពលរដ្ឋដែលជាអាជីវករបានឲ្យដឹងទឿតថា មន្ត្រីគយក្រោមឧវាទលោក ឃឹម សូម៉ាលី មិនបានធ្វើការត្រួតពិនិត្យរាល់ទំនិញទាំងអស់នៅក្នុងរទេះឲ្យបានម៉ត់ចត់នោះទេ ព្រោះតែអ្នករកស៊ីជ្រែអីវ៉ាន់គេចពន្ធពួកគាត់បានសម្របសម្រួលជាមួយលោក ឃឹម សូម៉ាលី ជាមុនរួចរាល់អស់ហើយ គឺដោយតម្រូវឲ្យពួកគាត់បង់ខែឬបង់ប្រចាំថ្ងៃក៏បានដូចជាក្នុងរទេះមានជ្រែបង្កប់ទំនិញគ្រឿងប្រណិតត្រូវបង់ពន្ធខ្ពស់តែដោយសារមានការសម្របសម្រួលគ្នារវាងមន្ត្រីគយ និងឈ្មួញខិលខូច ទើបពុំមានបង់ពន្ធទំនិញប្រណិតខាងលើបណ្តាលឲ្យរដ្ឋត្រូវបាត់បង់ថវិកាដែលបានមកពីចំណូលពន្ធជាច្រើន។

តាមប្រភពព័តមានឲ្យដឹងទៀតថា ដោយមានការពុករលួយចេះសម្របសម្រួលគ្នាស៊ីសង្វាក់ទើបមានការបង់លុយគិតតាមរទេះគ្មានការត្រួតពិនិត្យក្នុងមួយរទេះត្រូវបង់ពី១០ទៅ២០ម៉ឺនរៀលតាមរទេះមានទំនិញតិចឬច្រើននិងមិនមានចេញវិកយ័បត្រនោះទេ ដែលជាទង្វើរបុគ្គលផ្ទុយពីបទបញ្ជារបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិង អង្គភាពប្រឆាំងអំពើពុករលួយ។

ម្យ៉ាងទៀតនោះលោក ឃឹម សូម៉ាលី បានទទួលម៉ៅផែនការប្រមូលលុយពីរទេះដើម្បីបង់ឲ្យទីស្នាក់ការគយច្រកទ្វារប៉ោយប៉ែតជារៀងរាល់ខែហេតុដូច្នេះហើយទើបមន្ត្រីគយរូបនេះជិះសេះលែងដៃក្នុងការប្រមូលលុយពីរទេះធ្វើការសម្របសម្រួលនិងឃុបឃិតជាមួយឈ្មួញរកស៊ីជ្រែទំនិញគេចពន្ធដោយប្រមូលលុយគ្មានការត្រួតពិនិត្យនិងគ្មានវិក័យបត្រ ទើបធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើន។

ពាក់ព័ន្ធនឹងការចោតប្រកាន់ខាងលើកនេះភ្នាក់ងារសម្លេងសហគមន៍ខ្មែរ មិនអាចសុំការបំភ្លឺពីលោក ឃឹម សូម៉ាលី ប្រធានត្រួតពិនិត្យរទេះដឹកទំនិញចេញពីថៃបានឡើយ ចំណែកលោក ហ៊ុយ សុជាតិ មេគយធំច្រកទ្វារប៉ោយប៉ែត យើងពុំមានលេខទូរសព្ទ័ទំនាក់ទំនងទេភ្នាក់ងារសម្លេងសហគមន៍ខ្មែររងចាំរាល់ការបំភ្លឺពីលោក  ហ៊ុយ សុជាតិនឹងលោក ឃឹមសូម៉ាលីរាងរាល់ម៉ោងធ្វើការ។

អំពើពុករលួយរបស់គយត្រួតពិនិត្យរទេះនៅច្រកប៉ោយប៉ែតដែលត្រូវបានលោក ឃឹម សូម៉ាលី ប្រព្រិត្តិយ៉ាងរលូនគឺជាដំបៅមហារីកគួរតែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមទាំងអង្គភាពប្រឆាំងអំពើពុករលួយចុះត្រួតពិនិត្យដើម្បីទប់ស្កាត់

ការបាត់បង់ចំណូលពន្ធរបស់រដ្ឋ៕                             

Tags:
  • ប្រធានគយ
  • ច្រកទ្វា
  • ទំនិញ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥