ខេត្តរតនគិរី៖ សមត្ថកិច្ចបាននិយាយនៅថ្ងៃទី២០ខែមសាឆ្នាំ២០១៧ថាមន្រ្តីយោធាម្នាកត្រូវបានជនមិនស្គាល់មុខ បានលួចបាញ់ដោយកាំភ្លើងអាការ ទៅលើមន្ត្រីនគរបាលវរការពារព្រំដែន លេខ៦២៣ម្នាក់ នៅពេលដែលជនរងគ្រោះកំពុងដេកលើអង្រឹង កាលវេលាម៉ោងប្រមាណជិត៨ យប់ថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
យោងតាមលោកឧត្តមសេនីយ៏ត្រី ផែន ឌីណា ស្នងការរងទទួលផែនកណ្ដាលការិយាល័យព្រហ្មទណ្ឌ បានអោយដឹងថាជនរងគ្រោះមានឈ្មោះ រម៉ាស ខ្វាងអាយុជាង៣០ឆ្នាំ ជនជាតិចារ៉ាយ ជាមន្ត្រីនគរបាលវរការពារព្រំដែនលេខ៦២៣ត្រូវបានជនមិនស្គាល់អត្តសញ្ញាណពួនលួចបាញ់ចម្ងាយប្រហែល15ម៉ែត្រ នឹងអាវុធAKចំនួនមួយ១គ្រាប់ចំស្មាធ្លាយពោះបែកប្លោកនោម តែមិនបណ្ដាលអោយបាត់បង់ជីវីតនោះទេគ្រាន់តែរងរបួលធ្ងន់ ។
លោកឧត្តមសេនីយ៏ត្រី ផែន ឌីណា បានបន្ដរទៀតថា ភ្លាមៗកម្លាំងនគរបាលមូលដ្ឋានបាន ចុះដល់កន្លែងកើតហេតុជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកបរកែវ។ ចំណែកជនល្មើសបន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហារលើជនរងគ្រោះរួចបានរត់គេចខ្លួនបាត់ដោយបន្សល់ទុក វត្ថុតាងនៅកន្លែងកើតហេតុនៅសំបកកាទុសគ្រាប់AKចំនួន01គ្រាប់ ។
បច្ចុប្បន្នកម្លាំងជំនាញខេត្ត កម្លាំងអធិការ កម្លាំងប៉ុស្ដិ៍ និងកម្លាំងវរៈព្រំដែនកំពុងដុតដៃ ដុតជើងស្វែងរកជនល្មើសមកទទួលទោសតាមនិតិវិធីច្បាប់ ។ ហើយករណីខាងលើនេះសមត្ថិច្ចជំនាញបានសន្ធិដ្ឋានថា ជាករណីប៉ុនប៉ងមនុស្សឃាត ៕