MENU
|
ខេត្តបាត់ដំបង÷ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៤០នាទីក្រុមភ្នាក់ងារសារព័ត៌មានបានតាមប្រម៉ាញ់ ផ្ដិតយករូបភាពកន្លែងកុងត្រូលជជុះស្ថិតនៅត្រង់ចំណុច ភូមិដំណាក់ដង្កោ ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
ដែលអង្គុយចាំយកលុយពីប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដែលដឹកទំនិញអាស្រ័យផលតាមបណ្ដោយផ្លូវស្ពានពង្រ ដោយមិនខ្លាចញញើតនូវអនុសាសន៍ របស់សម្ដេចក្រឡាហោម ស ខេង ដែលជាឧបនាយយករដ្ឋមន្រ្តីក្រសួងមហារផ្ទៃ នោះទេដែលសម្ដេចក្រឡាហោមប្រកាសនៅ ថ្ងៃទី២៨ ឆ្នាំ២០១៧ នេះថា គ្រប់ស្ថាប័នពាក់ពន្ធ័ទាំងអស់ត្រូវចុះបង្រ្កាបកុងត្រូលជជុះទាំងអស់ដែលមានគ្រប់ខេត្តក្រុងជាបន្ទាន់ហើយសម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា បើសិនជាមានកុងត្រូលជជុះនៅស្រុកណាមួយខេត្តណាមួយនោះ
ចៅហ្វាយស្រុក ចៅហ្វាយខេត្តនឹងទទួលខុសត្រូវដោយខ្លួនឯង។
តាមប្រភពពីប្រជាពលរដ្ឋដែលនៅជុំវិញកុងត្រូលជជុះរបស់គយនោះបានប្រាប់ដល់ភា្នក់ងារសារព័ត៌មានថាកាលពីមុន កុងត្រូលនៅខាងកើតស្ពានពង្រជាប់និងក្បាលស្ពានតែម្ដងដោយមានសមត្ថកិច្ចចំរុះគ្រប់ស្ថាប័នអស់រយះពេលប្រហែលជាង៤ឆ្នាំ ទៅ៦ឆ្នាំមកហើយតែត្រូវក៏បានរុះរើខ្ចាត់ខ្ចាយចេញអស់ដោយសារសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស គ្រប់នាយករដ្ឋមន្រី្តគ្រប់ស្ថាប័នទាំងអស់អោយដកកុងត្រូលជជុះចេញអោយអស់មុនរយះពេល៣០ថ្ងៃ។
ប្រជាពលរដ្ឋបានបន្តថា នៅពេលនេះស្រាប់តែឃើញគយមួយក្រុម មកដាក់កុងត្រូលជជុះនេះតែម្ដងហើយគយដែលដាក់ពីមុននិងមិនសូវស្គាល់ឈ្មោះនោះទេតែបច្ចុប្បន្នគយដែលមកឈរជើងនេះមានឈ្មោះថា កង ស៊ីថា និងកូនចៅមួយនាក់ទៅពីរនាក់ដោយមិនបានស្គាល់ឈ្មោះទេ តែងតែឃើញអង្គុយ ចាំយកលុយពីឈ្មួញដឹកអីវ៉ាន់គ្រប់ប្រភេទ ទាំងយប់ ទាំងថ្ងៃ ដោយស្លៀកពាក់ ជាស៊ីវិលតែរហូតហ្នឹងបើគិតតាំងពីដាក់កុងត្រូលជជុះមកប្រហែលជា១៧ឆ្នាំមកហើយ។
សូមបញ្ចាក់ថាបន្ទាប់ពីសម្ភាសប្រជាពលរដ្ឋដែលនៅជុំវិញ កុងត្រូលរបស់គយជជុះរួចមកភ្នាក់ងារសារព័ត៌មានយើងបានស្រាវជ្រាវបានលេខកូនចៅរួចក៏តេសួរនិង សម្ភាសគាត់ថាបងស្លៀកពាក់ ស៊ីវិល បែបនិងអង្គុយយកលុយពីប្រជាពលរដ្ឋ និងបងជាគយមែនបងគាត់ឆ្លើយថា ខ្ញុំមិនមែនទេខ្ញុំជាកូនចៅទេ ខាងសារព័ត៌សួរបន្តទៀតថា បងកុងត្រូលគយឈរជើងនេះ ជាកុងត្រូលជជុះមែនបងគាត់ប្រាប់ថាខ្ញុំមិនដឹងទេទាល់តែសួរមេ បានដឹងនេះជារឿងរបស់សាខាគយខេត្តបាត់ដំបង។
យោតាមសម្ដី របស់ប្រជាពលរដ្ឋដែលជាអាជីវករកស៊ីអាស្រ័យផលមកពីច្រកកាប៊ីុន នឹងច្រកដូងបើកលើដងផ្លូវស្ពានពង្រ នោះសូមសំណូមពរដល់ភ្នាក់ងារសារព័ត៌មានជួយផ្សព្វផ្សាយព័ត៌មាននេះដល់លោកអភិបាលស្រុកបវេលនឹងលោកអភិបាលខេត្តបាត់ដំបងផងដែលលោកជាឪពុកម្ដាយ របស់ប្រជាពលរដ្ឋដែលកូនចៅមិនសូវដឹងអីនោះទេគេអោយបង់លុយគ្រប់ក៏បង់ទៅគេអោយនៅក៏នៅតាមគេទៅខ្ញុំទាំងអស់គ្នានិងនិយាយមិនឈ្នះគេទេអាងអីគំរាមអូសឡានយកទៅរហូតរកស៊ីរាល់ថ្ងៃចិញ្ចឹមតែកុងត្រូលជជុះនិងឯងបើបង់លុយគ្រប់កន្លែងអញ្ចឹងនោះមួយជើងៗចំណីញបានតិចៗ គ្រាន់តែចិញ្ចឹមកូនបើបង់លុយនៅច្រកគ្រប់ស្ថាប័នផងបង់តាម កុងត្រូលជជុះផងគយចល័តផងទម្រាំមកដល់ផ្ទះអស់ចំណីញហើយ។
ជាចុងក្រោយក្នុងនាមខ្ញុំតំណាងអោយបងប្អូនអាជីវកដែលរកស៊ីដឹកអីវ៉ាន់ទាំងអស់សូមអំពាវនាវដល់សមេ្ដចតេជោហ៊ុន សែន ជួយមើលកូនចៅរបស់សម្ដេចផងកុំអោយមានកុងត្រូលជជុះតាមដងផ្លូវអីដើម្បីអោយកូនចៅរកស៊ីចិញ្ចឹមជីវិតអោយសប្បាយចិត្តរីករាយផង។