MENU
តុលាការឃុំខ្លួនមន្ត្រីក្រសួងសាធារណការ ពីបទរំលោភលើទំនុកចិត្តទឹកប្រាក់ជាង៥ម៉ឺនដុល្លារអាមេរិក តាមអំណាចសាលក្រម
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:២១ | ៩៩១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កម្លំាងស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧បានចាប់នឹងឃុំខ្លួនមន្ត្រីក្រសួងសាធារណការម្នាក់ឈ្មោះសឿម អង្គារាសី អនុប្រធានការិយាល័យ បច្ចេក ទេសគ្រឿងចក្រធំនៃក្រសួងសាធារណ:ការនិងដឹកជញ្ជូន តាមដីកាបង្គាប់ឲ្យចាប់ ខ្លួនរបស់ លោកចៅក្រម សាន សុផាត ពីបទរំលោភលើទំនុកចិត្ត។

សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក សឿម អង្គារាសី អនុប្រធានការិយាល័យ បច្ចេក ទេសគ្រឿងចក្រធំ នៃក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ហើយអ្នកសារព័ត៌មាន ទើប ទទួលបាននៅថ្ងៃទី២៩ ខែឧសភា នេះ បង្ហាញថា លោក សាន សុផាត ចៅក្រម ជំនុំ ជម្រះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សឿម អង្គារាសី ភេទប្រុស អាយុ៤៣ឆ្នាំ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ តាមមាត្រា៣៩១និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ ។

លោកចៅក្រម សាន សុផាត បង្គាប់ឲ្យជនជាប់ចោទ សឿម អង្គារាសី សងប្រាក់ខូចខាត ចំនួន ៥៧២៥០ដុល្លារអាមេរិកនិងសំណងជំងឺចិត្តចំនួន៣០០០ដុល្លារអាមេរិកដល់ដើមបណ្ដឹងឈ្មោះ សែម វណ្ណ ។សាលក្រមផ្តន្ទាទោសនេះ ត្រូវបានប្រកាសដោយកំបាំងមុខជនជាប់ចោទ និង ចំពោះមុខ ដើម បណ្ដឹងរដ្ឋប្បវេណី បើកផ្លូវប្តឹងទាស់និងប្តឹងឧទ្ធរណ៍ក្នុងកំណត់ច្បាប់ ៕

Tags:
  • តុលាការ
  • មន្ត្រី
  • ក្រសួង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥