MENU
|
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានចុះហត្ថលេខាបង្កើនក្រុមប្រតិកម្មរហ័ស ដើម្បីការពារ រថភ្លើងគេចផុតពីការវាយប្រហារ ភេរវកម្ម ក្នុងពេលដែលក្រុមភេរវកម្មបង្កើនការវាយ ប្រហារនៅក្នុងប្រទេសរុស្ស៊ី។
ការសម្រេចខាងលើ ត្រូវបានប្រកាសនៅលើ គេហទំព័ររបស់រដ្ឋាភិបាល ដោយក្នុងនោះបានបញ្ចាក់ថា «ក្រុមយាមល្បាត ត្រូវបានបំពាក់ឧប្បករណ៍ទំនើប នឹងធ្វើសកម្មភាពទាំងថ្ងៃទំាងយប់ ។ ភារកិច្ចរបស់ពួកគេគឺ ទប់ទលនិងរារាំងសកម្មភាពខុសច្បាប់នៅលើរថភ្លើង និងស្ថានីយ៍រថភ្លង» ។ លោក Medvedev បានស្នើ ក្នុងរយៈពេល៣ខែ ត្រូវតែមានរបាយការវាយតម្លៃ ពីហេតុការដែលអាចបង្ករឲ្យមាន គ្រោះថ្នាក់ដល់ ប្រព័ន្ធរថភ្លើងក្រោមដីរបស់រុស្ស៊ី។
ការសម្រេចខាងលើកើតឡើងក្រោយពេលដែលមានការវាយប្រហារ កាលពីថ្ងៃទី៣ខែ មេសា ទៅលើ ប្រព័ន្ធរថភ្លើងក្រោមដី នៅស្ថានីយ៍ពីរកន្លែងគឺ តំបន់ Sennaya និង មហាវិទ្យាល័យ បច្ចេកវិទ្យា ស្ថិតនៅក្នុងទីក្រុង St Petersburg បណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ និងជាង៥០នាក់រងរបួស។
បច្ចុប្បន្នកម្លាំង ស្រាវជ្រាវរុស្ស៊ីកំពុងតែត្រួតពិនិត្យនិងកំណត់អត្តសញ្ញាណជនរង្គ្រោះ នៅក្នុងហេតុការវាយប្រហារខាងលើ ដោយត្រួតពិនិត្យ AND ។ ប៉ូលិស ក៏បានកំណត់អត្តសញ្ញាជនដៃដល់វាយប្រហារអត្តឃាតមានឈ្មោះ Akbarzhon Dzhalilov ។
ក្នុងថ្ងៃជាមួយគ្នានោះ គណកម្មធិការ ស្រាវជ្រាវ រស់រុស្ស៊ីបាន ប្រកាសឲ្យដឹងថា បានចាប់ខ្លួន ជនសង្ស័យទី៧នៅទីក្រុង St Petersburg ដែលជាប់សង្ស័យថាបានជ្រើសរើស សកម្មប្រយុទ្ធ ក្នុងការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ី។ កន្លងមករុស្ស៊ីក៏បានចាប់ខ្លួនមនុស្ស៦នាក់ផងដែរ ដែលជាប់សង្ស័យ។
ការវាយប្រហារទៅលើប្រទេសរុស្ស៊ី នាពេលនេះគឺជាការសងសឹកទៅនឹងអ្វីដែលរុស្ស៊ី បានចូលរួមវាយប្រហារក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី ធ្វើឲ្យក្រុម IS ចងគុំនុំជាមួយរុស្ស៊ី។ ក្រុមអ្នកស្រាវជ្រាវបានបញ្ចាក់ថា ពេលនេះមានក្រុមភេរវករជាច្រើនកំពុងលាក់ខ្លួននៅក្នុងប្រទេសរុស្ស៊ីក៏ដូចជានៅតំបន់អឺរ៉ុប ដើម្បីបើកការវាយប្រហារដាច់ដោយឡែកពីគ្នា ទៅលើគោលដៅផ្សេងៗដែលជាការសងសឹកទៅ នឹងការវាយប្រហារទៅលើទីតាំង IS នៅក្នុងប្រេសស៊ីរីនិងអីរ៉ាក់៕