នៅក្នុងរឿងអាស្រូវអីម៉ែលរបស់លោកស្រីហ៊ីឡារីគ្លីនតុន ដែលមិនអាចរក្សាអាថកំបាំងបាន រដ្ឋាភិបាលលោកអូបាម៉ាបានប្រកាសថា អាមេរិកកំពុងតែរងការគម្រាមកំហែងវាយប្រហារតាមបណ្តាញពីប្រទេសដែលជាសត្រូវដូចជារុស្ស៊ី ចិន និងកូរ៉េខាងជើង។
កាលពីថ្ងៃទី២៦កន្លងមក សេតវិមានបានចេញសេចក្តីប្រមានពីការធ្វើបដិវត្តបណ្តាញក្នុងពេលដែលការគម្រាមកំហែងតាមបណ្តាញកាន់តែខ្លាំងឡើង ដោយអាមេរិកបានចង្អុលមុខចំៗទៅលើប្រទេសរុស្ស៊ីនិងកូរ៉េខាងជើង។
ទីព្រឹក្សាសន្តិសុខជាតិអាមេរិកស្តីពីការប្រឆាំងភេរវកម្មលោកស្រី Lisa Monaco ប្រកាសថា ក្នុងពេលដែលរុស្ស៊ីនិងចិនមានសម្ថភាពវាយប្រហារតាមបណ្តាញកាន់តែខ្លាំងឡើងៗ ជាក្តីបារម្ភយ៉ាងខ្លាំង។ ចំណែកអីរ៉ងវិញក៏ជាក្តីបារម្ភផងដែរ ដោយប្រទេសនេះអាចវាយប្រហារតាមបណ្តាញទៅលើប្រព័ន្ធធនាគា និងអេឡិចត្រូវនិច្ចរបស់អាមេរិក។
រដ្ឋាភិបាលអាមេរិក លើកទីមួយបានប្រកាសពីប្រព័ន្ធអាសន្ន មាន៣ពណ៌ ក្នុងនោះការវាយប្រហារគម្រិតខ្ពស់គឺពណ៌ខ្មៅ ។ គោលដៅនៃការវាយប្រហារនោះគឺបំផ្លាញសេដ្ឋកចិ្ចនិងផលប្រយោជនអាមេរិក។