MENU
|
រថភ្លើងមួយខ្សែបានធ្លាក់កងចេញពីផ្លូវនៅពេលដែលបុកទៅនឹងរបាំងនៅខាងចុងនៃស្ថានីយ រថភ្លើងតំបន់ Brooklyn ក្នុងពេលដែលមានមនុស្សកុះករ នាថ្ងៃទី៤ខែមករា បណ្តាលឲ្យមនុស្ស១០៣នាក់រងរបួស។
ក្រុមពន្លិតអគ្គិភ័យ និងជួយសង្គ្រោះ ញ៉ូវយ៉កបានទៅដល់កន្លែងកើតហេតុភ្លាមៗ នៅស្ថានីយ Atlantic ក្រោយពេលរថភ្លើង Long Island ធ្លាក់កងចេញពីផ្លូវនៅតំបន់ដែលមានមនុស្សច្រើន នៅវេលាម៉ោង ៨និង២០នាទី ថ្ងៃទី៤ខែមករា (ម៉ោងក្នុងតំបន់)។
នៅក្នុងហេតុការនោះ មិនមានអ្នកដំណើរណាម្នាក់ស្លាប់នោះឡើយ ប៉ុន្តែក៏មានអ្នករងរបួសធ្ងន់ ១១នាក់បានបញ្ចូនទៅកាន់មន្ទីពេទ្យ ។ នៅពេលហេតុការខាងលើកើតឡើង រថភ្លើងដឹកអ្នកដំណើរប្រមាន៦០០-៧០០នាក់។
សារព័ត៌មានរ៉យទ័របានផ្សាយថា អភិបាលក្រុងញ៉ូវយ៉ក បានឲ្យដឹងថា រថភ្លើង ចាកចេញពីតំបន់ Far Rockaway ហើយមិនបានទៅដល់កន្លែង ចំពេលវេលាកំណត់ទុក។ រថភ្លើងធ្វើដំណើរក្នុងល្បឿនយឺត ហើយធ្លាក់កងចេញពីផ្លូវដែក នៅចុងបញ្ចប់នៃផ្លូវដែកក្នុងស្ថានីយ។
តាមព័ត៌មាននៅលើបណ្តាញសង្គម Twitter ក្រុមជួយសង្គ្រោះក្រុង បានបញ្ចាក់ថាមានអ្នករងរបួស ១០៣នាក់ ទូររថភ្លើង២នៅខាងមុខរងការខូចខាតយ៉ាងតំណាំ ។ ចំណែកសម្ភារៈសម្រាប់បិទផ្លូវចរាចរណ៍ពេលរថភ្លើងឆ្លងកាត់ក៏ត្រូវខូចខាតផងដែរ។
អ្នកដំណើរឈ្មោះ Aaron Neufeld អាយុ២៦ឆ្នាំបានឲ្យដឹងថា អ្នកដំណើរភ័យស្លន់ស្លោរដោយភ័យខ្លាចក្រោយពេលឃើញឈាម ហូរច្រើននៅពេលរថភ្លើងធ្លាក់ផ្លូវ។ មនុស្សមួយចំនួនបាស្រែកយំ ។លោកបន្តទៀតថារថភ្លើងធ្វើដំណើរធម្មតារហូតដល់មានហេតុការអាក្រក់ខាងលើកើតឡើង។
កាលពីចុងខែកញ្ញឆ្នាំ២០១៦ រថភ្លើងមួយខ្សែ បានបុកទៅនឹងរបាំងនៅចុងផ្លូវក្នុងតំបន់ Hoboken ទីក្រុងញ៉ូវជឺស៊ី បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់និង១១៤នាក់រងរបួស ។
សមាគមន៍ចរាចរណ៍សាធារណអាមេរិកបានឲ្យដឹងថា រថភ្លើង Long Island ជាបណ្តាញដឹកជិញ្ជូនមនុស្សច្រើនបំផុត របស់ប្រទេសនេះ ដោយបានដឹកអ្នកដំណើរ ជាង ៣៣០ពាន់នាក់ក្នុងមួយថ្ងៃ ។ ក្នុងពេលជាមួយគ្នានោះ ស្ថានីយ Atlantic ជាកន្លែងដែលមានមនុស្សធ្វើដំណើរច្រើនបំផុតនៅក្នុងទីក្រុងញ៉ូវយ៉ក ដោយមានខ្សែរថភ្លើងដល់ទៅ៩ តផ្ជាប់ទៅកាន់តំបន់ផ្សេងៗ៕