MENU
|
រុស្ស៊ីទើបតែសាកល្បងដោយជោគជ័យនៅប្រភេទយន្តហើស៊ីវិលសម្រាប់ដឹកអ្នកដំណើរ រយៈចម្ងាយមធ្យមប្រភេទ MS-21 ។ នេះជាលើកទីមួយហើយដែលរុស្ស៊ីផលិតយន្តហោះដឹកអ្នកដំណើរជាលើកតំបូង ចាប់តាំងពីអតីតសហភាពស៊ូវៀតដួលរលំ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងការប្រកាសរបស់ក្រុមហ៊ុន Irkut Corporation និងក្រុមហ៊ុនមេ គឺក្រុមហ៊ុន United Aircraft Corporation (UAC) បានធ្វើការសាកល្បងដោយជោគជ័យ នៅប្រភេទយន្តហោះ ដឹកអ្នកដំនើរMS-21-300 ដោយបានហោះហើររយៈពេល៣០នាទីក្នុងកំពស់១០០០ម៉ែត្រ ។
មន្ត្រីរុស្ស៊ីបានឲ្យដឹងថា យន្តហោះ MS-21 មានប្រៀបទៅលើយន្តហោះផលិតនៅប្រទេសលោកខាងលិច ជាច្រើនមុខ។ប៉ុន្តែ ក្រុមហ៊ុនផលិត យន្តហោះលើពិភពលោកមានការផ្ញាក់ផ្អើលពីពេលវេលា សាកល្បងខាងលើ ដោយប្រើពេលតិចពេក គួរណាស់តែហោះហើរបានរយៈពេល៣ទៅ៤ម៉ោង និងមានកម្ពស់ខ្ពស់ជាងនេះ។
ក្រោយការប្រកាសពីការសាកល្បងដោយជោគជ័យ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបាន អបអរសាទរដល់ក្រុមហ៊ុនផលិតយន្តហោះ ខាងលើដោយចាត់ទុកថា នេះជា ព្រិត្តិការដ៏សំខាន់របស់រុស្ស៊ី។
ជាមួយនិងភាពជោគជ័យខាងលើ រុស្ស៊ីអាចនឹងមានយន្តហោះដឹកអ្នកដំណើរ សម្រាប់តម្រូវការធ្វើដំណើរក្នុងស្រុក ហើយនៅពេលខាងមុខ រុស្ស៊ីអាចនិងប្រជេងទីផ្សា យន្តហោះជាមួយក្រុមហ៊ុនធំ គឺ អ៊ែរបឺស និង ប៊ូអ៊ិន។
កន្លងចិនក៏បានផលិតយន្តហោះដឹកអ្នកដំណើរស៊ីវិល ហើយសាកល្បងដោយជោគជ័យផងដែរ ហើយនៅពេលដ៏ខ្លីខាងមុខចិននិងមានយន្តហោះដឹកអ្នកដំណើរក្នុងស្រុកផលិតដោយខ្លួនឯង។
មិនតែប៉ុណ្ណោះ ចិននិងរុស្ស៊ី ក៏បានចាប់ដៃគ្នាផលិតយន្តហោះពាណិជ្ជកម្ម ដឹកអ្នកដំណើរ ដើម្បីប្រជេងជាមួយ ក្រុមហ៊ុនធំៗទាំងពីរលើពិភពលោក គឺ អែរបឺសនិងប៊ូអិន នៅលើទីផ្សាយអន្តរជាតិ។ តម្រូវការធ្វើដំណើររបស់ពលរដ្ឋចិននិងរុស្ស៊ីមានច្រើន នៅពេលដែលប្រទេសទាំងពីរមានយន្តហោះដឹកអ្នកដំណើរ ហើយមានតម្លៃថោកជាង នោះអាចនិងទទួលបានអតិថជនជាច្រើន កម៉ងទិញពិសេសនៅប្រទេសក្រីក្រ ដែលនៅប្រើប្រាស់យន្តហោះចាស់ៗផលិត ក្នុងសម័យសហភាពស៊ូវៀត ជាដើម៕