MENU
|
ដោយសារតែការឆ្នៃប្រឌិតឆ្លាតវៃ និងក្រុមពហុនិការឆ្នើមអ្នកដំណើនៅលើយន្តហោះប៊ូអិន៧៧៧-៣០០របស់ក្រុមហ៊ុនអាកាសចរណ៍ Imirates រួចផុតពីក្តីស្លាប់បើទោះយន្តហោះឆាប់ឆេះសន្ធោសន្ធៅពេលចុះចតក្តី។
គ្រោះថ្នាក់ខាងលើកើតឡើងទៅលើយន្តហោះBoeing 777-300 របស់ក្រុមហ៊ុនImirates ដូចទៅនឹងយន្តហោះBoeing 777-200របស់ក្រុមហ៊ុន Asian Airlines ដែលចុះចត់នៅទីក្រុងSan Francisco អាមេរិក។ ហេតុការចុះចត់នាពេលនោះធ្វើឲ្យខ្លួនយន្តហោះប៉ះទៅទីលានយ៉ាងខ្លាំង បណ្តាលឲ្យឆាប់ឆេះតែម្តង។ ហេតុការនោះកើតឡើងនៅឆ្នាំ២០១៣ ដោយនៅលើយន្តហោះមានអ្នកដំណើរដល់ទៅ២៩១នាក់ ប៉ុន្តែមានអ្នកស្លាប់តែ៣នាក់ប៉ុណ្ណោះ។
ប៉ុន្តែនៅក្នុងហេតុការគ្រោះថ្នាក់កាលពីថ្ងៃទី៣ខែសីហាកន្លងមកនេះ គឺមិនមានអ្នកស្លាប់នោះឡើយ បើទោះបីយន្តហោះត្រូវឆាប់ឆេះស្ទើតែទាំងស្រុងនៅភាគខាងលើក្រោយម៉ាស៊ីផ្ទុះ។ ស្ទើរតែគ្មានអ្នកជឿរថាអ្នកដំណើរទាំង៣០០នាក់ព្រមទាំងក្រុមពហុនិកា ក្នុងជើងហោះហើរលេខ៥២១ហោះហើរចេញពីឥណ្ឌាទៅកាន់ឌូបៃរួចផុតពីក្តីស្លាប់ទាំងអស់។
ប៉ុន្តែអ្នកពន្លិតអគ្គិភ័យម្នាក់ស្លាប់ទៅវិញក្នុងពេលបំពេញបេសកម្មពន្លិតអគ្គិភ័យនោះ។ ហេតុការខាងលើគឺជាគ្រោះថ្នាក់អាក្រក់បំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍Emirates មិនធ្លាប់មានរយៈពេលជាង៣០ឆ្នាំកន្លងមក។
តាមលទ្ធផលស្រាវជ្រាវជាបឋមយន្តហោះដែលជួបគ្រោះថ្នាក់នៅថ្ងៃតី៣ខែសីហានេះដោយសារតែ«ខ្យល់ដាច់»(ហេតុការនេះ ធ្វើឲ្យផ្លាសប្តូរល្បឿនខ្យល់ និងប្តូរទៅដៅភ្លាមៗក្នុងរយៈពេលខ្លីបំផុត )ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ពេលហោះហើរ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃតី៣ខែសីហា ក្រុមហ៊ុនអាកាសចរណ៍Emirates បានបញ្ចាក់ថា ជើងហោះហើរលេខEK521ជួបហេតុការអាក្រក់ពេលចុះចត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃនៅវេលាម៉ោង១២និង៤៥នាទី ម៉ោងក្នុងតំបន់ថ្ងៃទី៣ខែសីហា។ អ្នកដំណើរទាំងអស់រួមទាំងក្រុមពហុនិការរួចផុតពីក្តីស្លាប់។
កតាតំបូងដែលជួយឲ្យអ្នកដំណើរ២៨២នាក់និងក្រុមពហុនិកា១៨នាក់រួចផុតពីក្តីស្លាប់ ដោយសារបច្ចេទេស ផលិតយន្តហោះនិងក្រុមពហុនិការទទួលបានការហ្វឹកហាតខ្ពស់។ក្រុមបុគ្គលិក អ្នកបម្រើលើយន្តហោះត្រូវបានបណ្តុះបណ្តាលក្នុងការជម្លៀសអ្នកដំណើរទាំងអស់នៅលើយន្តហោះក្នុងរយៈពេលតែ៩០វិនាទីប៉ុណ្ណោះពេលមានហេតុការឆេះយន្តហោះ។ មួយវិញទៀតជាតិជ័រនិងក្រណាត់នៅលើយន្តហោះបានផលិតឡើងមានការទប់ស្កាត់ភ្លើងឆេះ ហើយបើទោះបីឆេះក្តីក៏មិនអាចបញ្ចេញផ្សេងពុលនោះដែរ។ ពេលយន្តហោះឆេះផ្សេងសម្លាប់មនុស្សច្រើនជាងភ្លើង។
មួយវិញទៀតកៅអីអង្គុយនៅលើយន្តហោះBoeing 777-300 អាចស៊ូទ្រាំបាននឹងការប៉ះទង្គិចខ្លាំងជាងទំនាញផែនដីដល់ទៅ១៦ដង ហើយមិនរបួតឬបាក់ពេលប៉ះទង្កិចខ្លាំនោះឡើយ៕