សារព័ត៌មានABC News បានផ្សាយថាអ្នកដំណើរ៤១នាក់ត្រូវបណ្តេញចេញពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Brussels Airlines កាលពីថ្ងៃតី២០ខែវិច្ឆិកា ដោយសារតែមានសកម្មភាពអុកឡុកនៅលើយន្តហោះនិងគម្រាមកំហែងទៅលើក្រុមអាកាសយានិក។
អ្នកដំណើរនៅលើជើងហោះហើរលេខ SN 3771 ហោះហើរចេញពីទីក្រុងព្រុចស៊ែលប្រទេសប៊ែលហ្សិចទៅកាន់ទីក្រុង Alicante ប្រទេសអេស្បាញ ក្រោយពេលប្រធានអាកាសយានឹកបានសម្រេចបណ្តេញអ្នកដំណើរជនបរទេស៤១នាក់ចាកចេញពីយន្តហោះ។ តាមប្រសាសលោកស្រី Kim Daenen អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ខាងលើបានបញ្ចាក់ថាមនុស្សមួយចំនួននៅលើយន្តហោះនោះស្រវឹងស្រា។
នៅពេលដែលយន្តហោះត្រផមលក្ខណហោះហើរក៏មានការរំខាន់មិនព្រមរក្សាសណ្តាប់ធ្នាប់ តាមការស្នើររបស់អាកាសយានិកបតី។ ដូច្នេះទើបសម្រេចចិត្តបណ្តេញអ្នកដំណើរទាំងអស់នោះចេញពីយន្តហោះមុនពេល ចាប់ផ្តើមហោះហើរដើម្បីសុវត្ថភាពអ្នកដទៃ។
ក្រោយការបញ្ចូនឲ្យចុះពីយន្តហោះអ្នកដំណើរអុកឡុកទំាង៤១នាក់ត្រូវប៉ូលិស ក្នុងអាកាសយានដ្ឋាន ចាប់ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំ។ ចំណែកឥវាន់ វ៉ាលីរបស់អ្នកទាំងនោះក៏ត្រូវបានឆែកឆេរផងដែរ។ សកម្មភាពនេះបានធ្វើឲ្យជើងហោះហើរយឺត២ម៉ោងនិង៤៥នាទី ចំណែកអ្នកបើកបរក៏ត្រូវបានផ្លាសប្តូរផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍មិនបានបញ្ចាក់ពីអត្តសញ្ញាណអ្នកដែលអុកឡុកនោះឡើយ ចំណែកជនជាតិប៊ែលហ្សិចមិនមាននៅក្នុងចំណោមអ្នកខិលខូចទាំងនោះឡើយ។