MENU
វាយប្រហារគ្រាប់បែក នៅស្ថានីយ៍រថភ្លើងរុស្ស៊ីស្លាប់១១នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៤ មេសា ២០១៧, ១១:៤៣ | ៤៨៤ ដង | ចុចបញ្ចេញមតិ (០)

ជនដៃដល់​ដែលវាយប្រហារសម្លាប់មនុស្ស១១នាក់​នៅស្ថានីរថភ្លើង ក្នុងទីក្រុង​ St. Peterburg ត្រូវបានគេស្គល់ថា ជាមនុស្សមកពីតំបន់អាស៊ីភាគកណ្តាល​មានអាយុប្រមាន២០-៣០ឆ្នាំ ។

កាលពីថ្ងៃទី​៣ខែមេសា សារព័ត៌មាន​ Interfax ​របស់រុស្ស៊ីបានផ្សាយថា ជនដៃដល់ត្រូវបានកំណត់អត្តសញ្ញាណប៉ុន្តែព័ត៌មានស្តីពី​ជនដៃដល់នៅមិនទាន់មានភាពចុះសម្រុងគ្នាទាំងស្រុង​នោះឡើយ ថាតើជនដៃដល់ខាងលើវាយប្រហារអត្តឃាតដែរឬទេ។

សារព័ត៌មាន​ Interfazxបាន ដកស្រងព័ត៌មាន​ពី ក្រុមស្រាវជ្រាវរុស្ស៊ីបានឲ្យដឹងថា យុវជនមានអាយុ​២៣ឆ្នាំ មកពីតំបន់អាស៊ីកណ្តាល​មានទំនាក់ទំនង​ជិតស្និតជាមួយក្រុមភេរវកម្ម អិស្លាម​ IS ។ សារព័ត៌មានខាងលើបានបញ្ចាក់ថា​ជនដៃដល់ស្លាប់នៅនឹងកន្លែងកើតហេតុ​ ដោយសាកសព ត្រូវខ្ទិចបែកជាច្រើនបំណែងពិបាកក្នុងការសន្និដ្ឋាន។ ក្នុងពេលនោះដែរ សារព័ត៌មាន រុស្ស៊ី​ Tass ​បានផ្សាយថា ការវាយប្រហារខាងលើអាចជាស្ត្រី។

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក​ Dmitry Medvedev ​បានចាត់ទុកការបំផ្ទុះគ្រាប់បែកនោះជាការវាយប្រហារភេរវកម្ម ។ គណកម្មធិការស្រាវជ្រាវ របស់រុស្ស៊ីបានឲ្យដឹងថា ការវាយប្រហារនោះជាសកម្មភាពភេរវកម្ម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវក៏បាន ត្រូវពិនិត្យលើបញ្ហាផ្សេងផងដែរខ្លាចជាប់ពាក់ព័ន្ធនយោបាយ​។

នៅពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាទង្វើរបស់ខ្លួននៅឡើយ ។ ការវាយប្រហារកើតឡើងក្នុងពេលដែលក្រុមភេរវកម្ម​ IS​បង្កើនការវាយប្រហារទៅលើប្រទេសរុស្ស៊ីដើម្បីសងសឹកទៅនឹង ការវាយប្រហាររបស់រុស្ស៊ីទៅលើក្រុម  IS នៅក្នុងប្រទេសស៊ីរី។

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយថា មូលហេតុដែលអាចទៅរួច ទាំងអស់នៃការបំផ្ទុះ នៅស្ថានីយ៍រថភ្លើងក្រោមដី ក្នុងទីក្រុងSt.​Petersburg គឺកំពុងស្ថិតក្នុងការសន្និដ្ឋាន ក្នុងនោះ មានទាំងភេរវកម្ម ផងដែរ។

លោក ពូទីន បន្តថា មូលហេតុដែលនាំឲ្យ មានការបំផ្ទុះនេះគឺមិនទាន់បញ្ជាក់ឲ្យច្បាស់នៅឡើយទេព្រោះវាលឿនខ្លាំងពេកដើម្បីសន្និដ្ឋាន។ ការស៊ើបអង្កេតនឹងត្រូវបង្ហាញ។

សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧បានឲ្យដឹងដោយផ្អែកតាម ទីភ្នាក់ងារព័ត៌មាន Interfax and RIA របស់រុស្ស៊ីថា មានហេតុការណ៍ផ្ទុះចំនួនពីរ បានកើតឡើង នៅស្ថានីយ៍រថភ្លើងក្រោមដីរុស្ស៊ី។  

ក្រោយការណ៍ផ្ទុះកើតឡើង ស្ថានីយ៍រថភ្លើងចំនួន០៣ផ្សេងទៀតបានបិទដំណើរការជាមួយគ្នានោះដែរយោងតាមទីភ្នាក់ងារព័ត៌មាន Tass បានផ្សាយថា មនុស្សចំនួន ១០នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរបួស។

កាលពីខែមីនាឆ្នាំ​២០១០ ស្ថានីយ៍រថភ្លើងពីរកន្លែងនៅទីក្រុងមូស្កូប្រទេសរុស្ស៊ី បណ្តាលឲ្យមបនុស្សរាប់សិបនាក់ស្លាប់។ នៅឆ្នាំ​២០០៤  ផ្លូវរថភ្លើងក្រោមដីក៏រងការវាយប្រហារពីរលើកផងដែរ​។ នៅក្នុងខែមេសាឆ្នាំ​២០០៤ មានការវាយប្រហារ បំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងទីក្រុងមូស្កូ​សម្លាប់មនុស្ស​៣៩នាក់ ។នៅខែកញ្ញាឆ្នាំ​២០០៤​ ជនវាយប្រហារអត្តឃាតក៏បានបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស​៩នាក់ផងដែរ៕

 

 

Tags:
  • វាយប្រហារ
  • គ្រាប់បែក
  • រុស្ស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥